International
• 2 hours ago• Lim_Rothanaksambath
សាលារៀននៅខនកែន ប្រទេសថៃ ផ្អាកការរៀនផ្ទាល់ក្រោយសិស្សម្នាក់បង្កហិង្សាដោយប្រើប្រាស់អាវុធ

ភ្នំពេញ, ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦៖ សាលារៀនដ៏ល្បីឈ្មោះមួយក្នុងខេត្តខនកែន (Khon Kaen) ប្រទេសថៃ បានសម្រេចចិត្តផ្អាកការបង្រៀនផ្ទាល់នៅក្នុងថ្នាក់រៀនជាបណ្តោះអាសន្ន និងតម្រូវឱ្យសិស្សានុសិស្សទាំងអស់សិក្សាតាមប្រព័ន្ធអនឡាញវិញនៅថ្ងៃសុក្រនេះ បន្ទាប់ពីមានការគំរាមកំហែងបង្កហិង្សាដោយប្រើប្រាស់អាវុធពីសំណាក់សិស្សម្នាក់។ នេះបើតាមការចុះផ្សាយរបស់ Khaosod English នៅព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦។
ក្នុងអត្ថបទចុះផ្សាយដោយ Khaosod English បានឱ្យដឹងថា យោងតាមការបញ្ជាក់ពីសាលា កាន់ឡាយ៉ាណាវ៉ាត (Kanlayanawat School) វិធានការណ៍ប្តូរមកសិក្សាតាមអនឡាញរយៈពេលមួយថ្ងៃនេះ ត្រូវបានធ្វើឡើងដើម្បីធានាសុវត្ថិភាពជាចម្បង ក្រោយសាលាទទួលបានព័ត៌មានស្តីពីការគំរាមកំហែង។ ភ្លាមៗនោះ ខាងសាលាបានសហការជាមួយកម្លាំងសមត្ថកិច្ចនគរបាល ដើម្បីវាយតម្លៃស្ថានភាព និងពង្រឹងសន្តិសុខឱ្យបានតឹងរ៉ឹងបំផុត។ ក្នុងអំឡុងពេលនេះ សិស្សត្រូវបានណែនាំឱ្យសិក្សានៅផ្ទះ ចំណែកឯលោកគ្រូអ្នកគ្រូនៅតែបន្តមកបំពេញការងារនៅសាលាជាធម្មតា។
ប្រភពព័ត៌មានបានបង្ហើបឱ្យដឹងថា ដើមចមនៃបញ្ហានេះបានកើតឡើងបន្ទាប់ពីមានការទាស់ទែងពាក្យសម្តីគ្នារវាងក្រុមសិស្សានុសិស្សនៅក្នុងគ្រុបតេឡេក្រាម ឬកម្មវិធី LINE កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅ។ ក្នុងនោះ មានសិស្សម្នាក់បានសរសេរសារគំរាមកំហែងថា នឹងប្រើប្រាស់អាវុធបង្កហិង្សា រួចក៏បានចាកចេញពីគ្រុបនោះបាត់ទៅ ដែលបង្កឱ្យមានការព្រួយបារម្ភយ៉ាងខ្លាំងដល់សិស្សដទៃទៀត និងអាណាព្យាបាល។
រដ្ឋបាលសាលាបានអំពាវនាវដល់សិស្សានុសិស្ស និងអាណាព្យាបាលទាំងអស់ កុំឱ្យមានការភ័យស្លន់ស្លោ និងសូមតាមដានព័ត៌មានផ្លូវការដែលចេញដោយសាលាតែប៉ុណ្ណោះ។ ទន្ទឹមនឹងនេះ សាលាក៏បានហាមឃាត់ការចែកចាយព័ត៌មានមិនច្បាស់ការណ៍ ដែលអាចបង្កឱ្យមានភាពវឹកវរក្នុងសង្គមផងដែរ។ បច្ចុប្បន្ន សមត្ថកិច្ចកំពុងបន្តស្វែងរកសិស្សដែលបានផ្ញើសារគំរាមនោះ ដើម្បីយកមកសាកសួរ និងដោះស្រាយតាមនីតិវិធី៕
រាយការណ៍ដោយ សារព័ត៌មាន The Khmer Daily Network