National
• 1 hour ago• Lim_Rothanaksambath
ក្រសួងសុខាភិបាល ណែនាំវិធានការការពារសុខភាព និងសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងអំឡុងពេលមានគ្រោះទឹកជំនន់

ភ្នំពេញ, ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦៖ យោងតាមសេចក្តីជូនដំណឹងស្តីពីស្ថានភាពអាកាសធាតុរបស់ក្រសួងធនធានទឹក និងឧតុនិយម ដែលបានបញ្ជាក់ពីការធ្លាក់ភ្លៀងបន្តបន្ទាប់ និងការហក់ឡើងនៃទឹកទន្លេ ស្ទឹង ព្រែក ដែលអាចបង្កជាគ្រោះទឹកជំនន់ ក្រសួងសុខាភិបាលកម្ពុជា កាលពីពេលថ្មីៗនេះ ក៏បានចេញសេចក្តីណែនាំ និងអំពាវនាវដល់សាធារណជនឱ្យប្រុងប្រយ័ត្នខ្ពស់ ដើម្បីការពារសុខភាព និងអាយុជីវិត។
ដើម្បីធានាបាននូវសុវត្ថិភាព និងកាត់បន្ថយផលប៉ះពាល់ជាអតិបរមា ក្រសួងសុខាភិបាល បានដាក់ចេញនូវវិធានការសំខាន់ៗ ដូចជា៖ មុនពេលទឹកជំនន់ ប្រជាពលរដ្ឋត្រូវតាមដានព័ត៌មានអាកាសធាតុឱ្យបានខ្ជាប់ខ្ជួន និងរៀបចំទីទួលសុវត្ថិភាពសម្រាប់ជម្លៀសខ្លួន។ បន្ថែមពីនេះ ត្រូវបម្រុងទុកស្បៀងអាហារ ទឹកស្អាត និងឱសថសង្គ្រោះបន្ទាន់។ ចំពោះបរិស្ថានជុំវិញផ្ទះ ត្រូវរៀបចំឱ្យមានរបងព័ទ្ធជុំវិញស្រះ ឬកន្លែងទឹកជ្រៅ និងសាងសង់បង្គន់ឱ្យបានខ្ពស់ ដើម្បីការពារការលិចលង់។
អំឡុងពេលមានទឹកជំនន់ ដែលការការពារ និងការរស់នៅប្រកបដោយអនាម័យក្នុងដំណាក់កាលនេះ ក្រសួងបានសង្កត់ធ្ងន់លើចំណុចសំខាន់ៗ គឺ សុវត្ថិភាពអគ្គិសនី និងលំនៅឋាន ដោយជៀសវាងការប៉ះពាល់គ្រឿងអគ្គិសនីដោយដៃសើម ឬឈរក្នុងទឹក និងមិនត្រូវចូលក្នុងអគារទ្រុឌទ្រោមឡើយ។ បញ្ហាសុខភាព និងការបង្ការជំងឺ ដែលត្រូវសម្រាន្តក្នុងមុងជានិច្ច ដើម្បីការពារជំងឺគ្រុនឈាម និងគ្រុនចាញ់។ ត្រូវប្រើប្រាស់ទឹកស្អាត និងលាងសម្អាតដៃជាមួយសាប៊ូឱ្យបានញឹកញាប់ និងការយកចិត្តទុកដាក់លើក្រុមងាយរងគ្រោះ ស្ត្រីមានផ្ទៃពោះត្រូវរកកន្លែងស្នាក់នៅក្បែរមណ្ឌលសុខភាព។ ចំណែកមនុស្សចាស់ កុមារ និងជនពិការ ត្រូវទទួលបានការជួយជ្រោមជ្រែងជាពិសេស ក៏ដូចជា ការការពារសត្វអសិរពិស ដោយប្រុងប្រយ័ត្នចំពោះសត្វពស់ ឬសត្វមានពិសផ្សេងៗ។ ក្នុងករណីមានគ្រោះថ្នាក់សត្វតិចឬខាំ ត្រូវបញ្ជូនជនរងគ្រោះទៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យដែលនៅជិតបំផុតជាបន្ទាន់។
ដោយឡែក ក្រោយពេលទឹកជំនន់ គឺការស្តារអនាម័យឡើងវិញក្រោយពេលទឹកស្រក ប្រជាពលរដ្ឋត្រូវបន្តរក្សាអនាម័យខ្លួនប្រាណ និងចំណីអាហារ។ ត្រូវធ្វើការសម្អាតបរិស្ថានជុំវិញផ្ទះ ស្តារអណ្តូងទឹក និងជួសជុលបង្គន់ឡើងវិញ ដើម្បីបង្ការជំងឺឆ្លងផ្សេងៗដែលបណ្តាលមកពីការដក់ទឹក។
ក្រសួងសុខាភិបាល ក៏បានបញ្ជាក់ផងដែរថា ប្រសិនបើបងប្អូនប្រជាពលរដ្ឋមានបញ្ហាសុខភាព ឬចម្ងល់ផ្សេងៗ អាចទាក់ទងទៅកាន់លេខទូរសព្ទទាន់ហេតុការណ៍ ១១៥ (115)ដោយឥតគិតថ្លៃ ឬតាមដានព័ត៌មានបន្ថែមលើគេហទំព័រផ្លូវការរបស់ក្រសួង (www.moh.gov.kh) និងទំព័រហ្វេសប៊ុករបស់នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង (CDC)៕
រាយការណ៍ដោយ សារព័ត៌មាន The Khmer Daily Network