National
• 1 hour ago• Lim_Rothanaksambath
ទស្សនៈសំខាន់ ៣ របស់សម្តេចតេជោ ហ៊ុន សែន ឆ្ពោះទៅពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងការវិនិយោគជាមួយអារ៉ាប៊ីសាអូឌីត

ភ្នំពេញ, ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានស្នើឱ្យមានការជំរុញទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងអារ៉ាប៊ីសាអូឌីត ឱ្យកាន់តែស៊ីជម្រៅ ជាពិសេសលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគលើវិស័យកសិកម្ម ដើម្បីនាំចេញទៅកាន់ទីផ្សារមជ្ឈិមបូព៌ា។
ការលើកឡើងនេះ បានធ្វើឡើងនៅក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងាររវាង សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ជាមួយ ឯកឧត្ដម ថាមើ ម៉ូហាមេដ អេ អាលហ្គោសាយប៊ី (Thamer Mohammed A Algosaibi) ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីតប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នាវិមានសាមគ្គីភាព នារសៀលថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦។
ក្រោយជំនួប ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានគូសបញ្ជាក់ថា នៅក្នុងជំនួបនោះ សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវការអបអរសាទរចំពោះឯកឧត្តម ថាមើ ម៉ូហាមេដ ដែលត្រូវបានតែងតាំងជាឯកអគ្គរាជទូតថ្មី និងបានបង្ហាញនូវក្តីសង្ឃឹមយ៉ាងមុតមាំថា ក្នុងអាណត្តិបេសកកម្មការទូតនេះ ទំនាក់ទំនងរវាងប្រទេសទាំងពីរនឹងឈានដល់កម្រិតថ្មីមួយទៀត។
ជាការឆ្លើយតប ឯកឧត្តមឯកអគ្គរាជទូតអារ៉ាប៊ីសាអូឌីត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចតេជោ និងបានកត់សម្គាល់ពីភាពរឹងមាំនៃទំនាក់ទំនងទ្វេភាគី តាមរយៈការផ្លាស់ប្តូរទស្សនកិច្ចកម្រិតខ្ពស់ និងការចាប់អារម្មណ៍កាន់តែខ្លាំងពីសំណាក់ធុរជនអារ៉ាប៊ីសាអូឌីត មកលើសក្ដានុពលវិនិយោគនៅកម្ពុជា។
ប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក Samdech Hun Sen of Cambodia
ដើម្បីជំរុញឱ្យទំនាក់ទំនងនេះកាន់តែមានផ្លែផ្កា សម្ដេចតេជោ ហ៊ុន សែន បានផ្ដល់នូវទស្សនៈវិស័យយុទ្ធសាស្ត្រចំនួន ៣ ចំណុច រួមមាន៖
១. សម្ដេច ចង់សង្កត់ទៅលើការជំរុញបន្ថែមទៀតទៅលើការផ្លាស់ប្ដូរនៃទស្សនកិច្ច ឬទំនាក់ទំនងរវាងមេដឹកនាំកំពូលរវាងប្រទេសទាំងពីរឱ្យកាន់តែញឹកញាប់បន្ថែមទៀតដើម្បីបន្ថែមនូវការជឿជាក់គ្នារវាងប្រទេសទាំងពីរ។
២. ទាក់ទងទៅនឹងការវិនិយោគ គឺការផ្លាស់ប្ដូរនូវអ្នកវិនិយោគ ការទស្សនកិច្ចរវាងធុរជន ហើយជាពិសេសគឺធុរជន រវាងប្រទេសទាំងពីរធ្វើការជាមួយគ្នាដើម្បីបង្កើននូវការវិនិយោគនៅក្នុងប្រទេសទាំងពីរឱ្យកាន់តែកើនឡើង។ សម្ដេចចង់ឃើញអ្នកវិនិយោគរបស់អារ៉ាប៊ីសាអូឌីតមកវិនិយោគនៅក្នុងប្រទេសកម្ពុជាកាន់តែច្រើន ជាពិសេសទៅលើការកែច្នៃដើម្បីនាំផលិតផលរបស់កម្ពុជា ដូចជាកសិកម្មជាដើម ទៅលក់នៅអារ៉ាប៊ីសាអូឌី។
៣. សម្ដេចតេជោ បានជំរុញបន្ថែមទៀត ធ្វើយ៉ាងណារដ្ឋាភិបាលនៃប្រទេសទាំងពីរ គឺជំរុញឱ្យមានទំនាក់ទំនងរវាងប្រជាជននិងប្រជាជន រវាងប្រទេសទាំងពីរ ឱ្យកាន់តែស្អិតរមួតហើយជាពិសេសនោះ គឺការផ្ដោតទៅលើវិស័យទេសចរណ៍ដើម្បីជាការជំរុញបន្ថែមទៀតទៅលើទំនាក់ទំនងក្នុងក្របខណ្ឌនយោបាយរវាងកម្ពុជា និងអារ៉ាប៊ីសាអូឌីត ឱ្យកាន់តែរឹងមាំបន្ថែមទៀត។
មុននឹងបញ្ចប់ សម្ដេចតេជោ ហ៊ុន សែន បានជូនពរឯកឧត្តមឯកអគ្គរាជទូត ឱ្យទទួលបានជោគជ័យក្នុងបេសកកម្មការទូតនៅកម្ពុជា ដែលវានឹងក្លាយជាចំណែកយ៉ាងសំខាន់ក្នុងការរឹតចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងព្រះរាជាណាចក្រទាំងពីរឱ្យកាន់តែរឹងមាំ និងអង្វែងតទៅមុខ៕
រាយការណ៍ដោយ សារព័ត៌មាន The Khmer Daily Network
ការលើកឡើងនេះ បានធ្វើឡើងនៅក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងាររវាង សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ជាមួយ ឯកឧត្ដម ថាមើ ម៉ូហាមេដ អេ អាលហ្គោសាយប៊ី (Thamer Mohammed A Algosaibi) ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីតប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នាវិមានសាមគ្គីភាព នារសៀលថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦។
ក្រោយជំនួប ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានគូសបញ្ជាក់ថា នៅក្នុងជំនួបនោះ សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវការអបអរសាទរចំពោះឯកឧត្តម ថាមើ ម៉ូហាមេដ ដែលត្រូវបានតែងតាំងជាឯកអគ្គរាជទូតថ្មី និងបានបង្ហាញនូវក្តីសង្ឃឹមយ៉ាងមុតមាំថា ក្នុងអាណត្តិបេសកកម្មការទូតនេះ ទំនាក់ទំនងរវាងប្រទេសទាំងពីរនឹងឈានដល់កម្រិតថ្មីមួយទៀត។
ជាការឆ្លើយតប ឯកឧត្តមឯកអគ្គរាជទូតអារ៉ាប៊ីសាអូឌីត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចតេជោ និងបានកត់សម្គាល់ពីភាពរឹងមាំនៃទំនាក់ទំនងទ្វេភាគី តាមរយៈការផ្លាស់ប្តូរទស្សនកិច្ចកម្រិតខ្ពស់ និងការចាប់អារម្មណ៍កាន់តែខ្លាំងពីសំណាក់ធុរជនអារ៉ាប៊ីសាអូឌីត មកលើសក្ដានុពលវិនិយោគនៅកម្ពុជា។
ប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក Samdech Hun Sen of Cambodiaដើម្បីជំរុញឱ្យទំនាក់ទំនងនេះកាន់តែមានផ្លែផ្កា សម្ដេចតេជោ ហ៊ុន សែន បានផ្ដល់នូវទស្សនៈវិស័យយុទ្ធសាស្ត្រចំនួន ៣ ចំណុច រួមមាន៖