National
• 1 hour ago• Lim_Rothanaksambath
កម្ពុជា និង សិង្ហបុរី ចាប់ដៃគ្នាពង្រឹងវិស័យផែនការ និងការបណ្តុះបណ្តាលធនធានមនុស្សឱ្យចេញពីប្រទេសអភិវឌ្ឍតិចតួចនៅឆ្នាំ២០២៩

ភ្នំពេញ, ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦៖ កម្ពុជា និងសិង្ហបុរី បានបង្ហាញឆន្ទៈមោះមុតក្នុងការបន្តរឹតចំណងមិត្តភាព និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ ជាពិសេសលើវិស័យផែនការ ស្ថិតិ និងការអភិវឌ្ឍធនធានមនុស្ស ដើម្បីត្រៀមលក្ខណៈសម្រាប់អន្តរកាលនៃការចាកចេញរបស់កម្ពុជាពីស្ថានភាពប្រទេសអភិវឌ្ឍតិចតួច (LDC) នៅឆ្នាំ២០២៩ ខាងមុខ។ ការប្តេជ្ញានេះ បានធ្វើឡើងនៅក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងាររវាង ឯកឧត្តម ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ បានអនុញ្ញាតឱ្យឯកឧត្តម ប៉ាង ឈីវី (Mr Steven Pang Chee Wee) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋសិង្ហបុរីប្រចាំព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងផែនការ។
នៅក្នុងជំនួបនោះ ឯកឧត្តមរដ្ឋមន្ត្រី ប៊ិន ត្រឈៃ បានសម្តែងនូវការអបអរសាទរចំពោះ ឯកឧត្តម ប៉ាង ឈីវី ក្នុងឱកាសដែលឯកឧត្តមត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតថ្មី និងបានបញ្ជាក់ពីការគាំទ្រយ៉ាងពេញទំហឹងចំពោះបេសកកម្មការទូតរបស់ឯកឧត្តម ដើម្បីជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរឱ្យឈានដល់កម្រិតថ្មីមួយទៀត។
ឯកឧត្តមឯកអគ្គរដ្ឋទូតសិង្ហបុរី បានរំលឹកពីទំនាក់ទំនងជាប្រពៃណីដ៏យូរអង្វែង ចាប់តាំងពីសម័យព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ និងឯកឧត្តម លី ក្វាន់យូ ដែលកម្ពុជាគឺជាប្រទេសមួយក្នុងចំណោមប្រទេសដំបូងគេដែលបានគាំទ្រឯករាជ្យរបស់សិង្ហបុរី។ ឯកឧត្តមបានគូសបញ្ជាក់ថា រហូតមកដល់ពេលនេះ សិង្ហបុរីបានចូលរួមចំណែកយ៉ាងសកម្មក្នុងការកសាងសមត្ថភាពមន្ត្រីកម្ពុជា ដោយបានបណ្តុះបណ្តាលមន្ត្រីរដ្ឋាភិបាលសរុបប្រមាណ ១៩,០០០នាក់ តាមរយៈមជ្ឈមណ្ឌលបណ្តុះបណ្តាលសិង្ហបុរី-កម្ពុជា (SCCT)។
ជាចំណុចគន្លឹះនៃកិច្ចពិភាក្សា ឯកឧត្តម ប៊ិន ត្រឈៃ បានជម្រាបជូនភាគីសិង្ហបុរីអំពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការចាកចេញពីចំណាត់ក្រុមប្រទេសអភិវឌ្ឍតិចតួច (LDCs) នៅឆ្នាំ២០២៩។ បច្ចុប្បន្ន ក្រសួងផែនការកំពុងសម្រេចការរៀបចំ “យុទ្ធសាស្ត្រអន្តរកាលចាកចេញដោយរលូន (Smooth Transition Strategy - STS)” ដែលគ្រោងនឹងដាក់ឆ្លងគណៈរដ្ឋមន្ត្រីនៅដំណាច់ឆ្នាំ២០២៦ នេះ។
ក្នុងន័យនេះ ឯកឧត្តមរដ្ឋមន្ត្រី បានស្នើឱ្យភាគីសិង្ហបុរីផ្ដល់កិច្ចសហការ និងការគាំទ្រលើចំណុចសំខាន់ៗចំនួន ៣ រួមមាន៖ ការពង្រឹងការងារតាមដាន និងវាយតម្លៃ (M&E), ការរៀបចំគោលនយោបាយបម្រែបម្រួលប្រជាសាស្ត្រ និង ការរៀបចំទស្សនកិច្ចសិក្សានៅប្រទេសសិង្ហបុរី ដើម្បីដកស្រង់បទពិសោធន៍លើការគ្រប់គ្រងទិន្នន័យ និងផែនការអភិវឌ្ឍន៍។
ជាការឆ្លើយតប ឯកឧត្តម ប៉ាង ឈីវី បានបង្ហាញការចាប់អារម្មណ៍យ៉ាងខ្លាំង និងប្តេជ្ញាជួយគាំទ្រកម្ពុជា ជាពិសេសលើការបណ្តុះបណ្តាលធនធានមនុស្ស ដើម្បីឱ្យកម្ពុជាមានសមត្ថភាពគ្រប់គ្រាន់ក្នុងការប្រឈមមុខនឹងបញ្ហានានាក្រោយការចាកចេញពី LDC។ ភាគីទាំងពីរបានបញ្ចប់ជំនួបដោយក្តីរំពឹងថា កិច្ចសហប្រតិបត្តិការលើវិស័យផែនការ និងស្ថិតិ នឹងក្លាយជាសសរស្តម្ភដ៏សំខាន់មួយក្នុងការជំរុញសេដ្ឋកិច្ច និងសង្គមកម្ពុជាឱ្យកាន់តែរីកចម្រើនប្រកបដោយចីរភាព៕
រាយការណ៍ដោយ សារព័ត៌មាន The Khmer Daily Network