National
• 1 hour ago• Lim_Rothanaksambath
កម្ពុជាជំរុញការប្រើប្រាស់បច្ចេកវិទ្យា "ប្រភពកូដចំហ" ពង្រឹងមូលដ្ឋានគ្រឹះឌីជីថល បញ្ចៀសការពឹងផ្អែកលើក្រុមហ៊ុនក្រៅស្រុក

ភ្នំពេញ, ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦៖ ថ្នាក់ដឹកនាំក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ រួមជាមួយកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) និងភាគីពាក់ព័ន្ធ បានជួបពិភាក្សាគ្នាយ៉ាងផុសផុលលើ “របាយការណ៍វាយតម្លៃភាពរួចរាល់នៃកម្មវិធីចាប់យកប្រភពកូដចំហនៅកម្ពុជា (OSPORA)” ដើម្បីពង្រឹងមូលដ្ឋានគ្រឹះឌីជីថល និងឈានទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។
សិក្ខាសាលានេះ បានប្រព្រឹត្តឡើងនៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ ក្រោមអធិបតីភាព ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) និង លោក អេនរីកូ ហ្គាវេលីយ៉ា (Enrico Gaveglia) តំណាងកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាតិប្រចាំកម្ពុជា (UNDP Resident Representative) និងមានការចូលរួមពីតំណាងស្ថានទូតបារាំង វិស័យឯកជន និងគ្រឹះស្ថានសិក្សាប្រមាណ ១៥០រូប។
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានសង្កត់ធ្ងន់ថា ការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមឌីជីថល គឺជាសសរស្តម្ភដ៏សំខាន់ទី៥ នៃយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា។ ឯកឧត្តម បានបញ្ជាក់ថា ការចាប់យកបច្ចេកវិទ្យាប្រភពកូដចំហ មិនមែនគ្រាន់តែជាជម្រើសបច្ចេកទេសប៉ុណ្ណោះទេ ប៉ុន្តែគឺជា “យុទ្ធសាស្ត្រមិនអាចខ្វះបាន” ក្នុងគោលបំណងពង្រឹងអធិបតេយ្យភាពឌីជីថល ដោយម្ចាស់ការលើប្រព័ន្ធបច្ចេកវិទ្យារបស់ជាតិ កាត់បន្ថយការចំណាយខ្ពស់លើការទិញអាជ្ញាប័ណ្ណពីក្រៅប្រទេស លើកកម្ពស់សមត្ថភាពក្នុងស្រុក តាមរយៈការបណ្តុះបណ្តាលអ្នកជំនាញបច្ចេកវិទ្យាកម្ពុជាឱ្យកាន់តែខ្លាំង និងការពារកុំឱ្យរដ្ឋពឹងផ្អែកទាំងស្រុងលើក្រុមហ៊ុនផ្គត់ផ្គង់តែមួយ។
ប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ - Ministry of Post and Telecommunications
លោក អេនរីកូ ហ្គាវេលីយ៉ា (Enrico Gaveglia) តំណាងកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាតិប្រចាំកម្ពុជា បានបង្ហាញការកោតសរសើរចំពោះចក្ខុវិស័យរបស់កម្ពុជា។ លោកបានកត់សម្គាល់ថា កម្ពុជាបានកសាងមូលដ្ឋានគ្រឹះគោលនយោបាយយ៉ាងរឹងមាំ ដែលផ្តល់អាទិភាពដល់នវានុវត្តន៍ និងការផ្តល់សេវាសាធារណៈដោយតម្កល់ប្រយោជន៍ប្រជាពលរដ្ឋជាធំ។ លោកជឿជាក់ថា បរិយាកាសគោលនយោបាយបច្ចុប្បន្ន គឺជាចំណុចខ្លាំងដែលនឹងធ្វើឱ្យកម្ពុជាអាចចាប់យកប្រព័ន្ធឌីជីថលបើកចំហ និងអន្តរប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពខ្ពស់។
សូមជម្រាបថា របាយការណ៍ OSPORA នឹងក្លាយជាផែនទីបង្ហាញផ្លូវយ៉ាងសំខាន់សម្រាប់ការបង្កើត “ការិយាល័យកម្មវិធីប្រភពកូដចំហ (Open Source Program Office)” ដែលនឹងជួយសម្របសម្រួលដល់ការប្រើប្រាស់ និងការអភិវឌ្ឍកម្មវិធីកុំព្យូទ័រដែលបើកចំហកូដ សម្រាប់ប្រើប្រាស់ក្នុងស្ថាប័នរដ្ឋ និងឯកជន ក្នុងទិសដៅជំរុញរដ្ឋាភិបាលឌីជីថលឱ្យកាន់តែទំនើប និងមានបរិយាបន្ន៕
រាយការណ៍ដោយ សារព័ត៌មាន The Khmer Daily Network
សិក្ខាសាលានេះ បានប្រព្រឹត្តឡើងនៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ ក្រោមអធិបតីភាព ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) និង លោក អេនរីកូ ហ្គាវេលីយ៉ា (Enrico Gaveglia) តំណាងកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាតិប្រចាំកម្ពុជា (UNDP Resident Representative) និងមានការចូលរួមពីតំណាងស្ថានទូតបារាំង វិស័យឯកជន និងគ្រឹះស្ថានសិក្សាប្រមាណ ១៥០រូប។
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានសង្កត់ធ្ងន់ថា ការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមឌីជីថល គឺជាសសរស្តម្ភដ៏សំខាន់ទី៥ នៃយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា។ ឯកឧត្តម បានបញ្ជាក់ថា ការចាប់យកបច្ចេកវិទ្យាប្រភពកូដចំហ មិនមែនគ្រាន់តែជាជម្រើសបច្ចេកទេសប៉ុណ្ណោះទេ ប៉ុន្តែគឺជា “យុទ្ធសាស្ត្រមិនអាចខ្វះបាន” ក្នុងគោលបំណងពង្រឹងអធិបតេយ្យភាពឌីជីថល ដោយម្ចាស់ការលើប្រព័ន្ធបច្ចេកវិទ្យារបស់ជាតិ កាត់បន្ថយការចំណាយខ្ពស់លើការទិញអាជ្ញាប័ណ្ណពីក្រៅប្រទេស លើកកម្ពស់សមត្ថភាពក្នុងស្រុក តាមរយៈការបណ្តុះបណ្តាលអ្នកជំនាញបច្ចេកវិទ្យាកម្ពុជាឱ្យកាន់តែខ្លាំង និងការពារកុំឱ្យរដ្ឋពឹងផ្អែកទាំងស្រុងលើក្រុមហ៊ុនផ្គត់ផ្គង់តែមួយ។
ប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ - Ministry of Post and Telecommunicationsលោក អេនរីកូ ហ្គាវេលីយ៉ា (Enrico Gaveglia) តំណាងកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាតិប្រចាំកម្ពុជា បានបង្ហាញការកោតសរសើរចំពោះចក្ខុវិស័យរបស់កម្ពុជា។ លោកបានកត់សម្គាល់ថា កម្ពុជាបានកសាងមូលដ្ឋានគ្រឹះគោលនយោបាយយ៉ាងរឹងមាំ ដែលផ្តល់អាទិភាពដល់នវានុវត្តន៍ និងការផ្តល់សេវាសាធារណៈដោយតម្កល់ប្រយោជន៍ប្រជាពលរដ្ឋជាធំ។ លោកជឿជាក់ថា បរិយាកាសគោលនយោបាយបច្ចុប្បន្ន គឺជាចំណុចខ្លាំងដែលនឹងធ្វើឱ្យកម្ពុជាអាចចាប់យកប្រព័ន្ធឌីជីថលបើកចំហ និងអន្តរប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពខ្ពស់។