National
• 2 hours ago• Lim_Rothanaksambath
ទេសាភិបាលធនាគារជាតិនៃកម្ពុជា ជំរុញតុល្យភាពនវានុវត្តន៍ឌីជីថល និងការការពារទិន្នន័យ ក្នុងកិច្ចប្រជុំតុមូល នៅអ៊ូសបេគីស្ថាន

ភ្នំពេញ, ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦៖ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានអញ្ជើញចូលរួមជាវាគ្មិនកិត្តិយសក្នុងកិច្ចប្រជុំតុមូលកម្រិតខ្ពស់ស្តីពី “ការជំរុញការតភ្ជាប់ប្រព័ន្ធឌីជីថល៖ ការសម្របសម្រួលហេដ្ឋារចនាសម្ព័ន្ធឌីជីថលជាតិជាមួយបណ្តាញហិរញ្ញវត្ថុសកល” ក្នុងព្រឹត្តិការណ៍ Silk Road Finance & Technology Forum នាថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ នៅទីក្រុងតាស្កិន នៃប្រទេសអ៊ូសបេគីស្ថាន។
ក្នុងអង្គប្រជុំនេះ បានផ្ដោតការយកចិត្តទុកដាក់ខ្ពស់លើការស្វែងរកចំណុចប្រសព្វរវាង «ការការពារទិន្នន័យជាតិ» និង «ការបង្កើតប្រព័ន្ធទូទាត់ឆ្លងដែន» ដោយក្នុងនោះ លោកជំទាវបណ្ឌិត ជា សិរី បានគូសបញ្ជាក់ថា ប្រព័ន្ធទូទាត់ដែលមានប្រសិទ្ធភាព និងមានភាពប្រកួតប្រជែង ត្រូវតែដើរទន្ទឹមគ្នានឹងការការពារឯកជនភាព និងសុវត្ថិភាពទិន្នន័យរបស់អ្នកប្រើប្រាស់ ដែលជាមូលដ្ឋានគ្រឹះនៃទំនុកចិត្តក្នុងប្រព័ន្ធហិរញ្ញវត្ថុ។
លោកជំទាវបានសង្កត់ធ្ងន់ថា ដើម្បីឱ្យការអភិវឌ្ឍប្រព័ន្ធហិរញ្ញវត្ថុឌីជីថលទទួលបានជោគជ័យ ចាំបាច់ត្រូវមានការយល់គ្នាទៅវិញទៅមកកាន់តែស៊ីជម្រៅរវាងរដ្ឋ និងឯកជន ដោយស្ថាប័នសាធារណៈ (និយ័តករ) ត្រូវបន្តសិក្សា និងតាមដានការវិវត្តនៃបច្ចេកវិទ្យា និងគំរូអាជីវកម្មថ្មីៗជាប្រចាំ ដើម្បីរៀបចំបទបញ្ញត្តិដែលគាំទ្រដល់ការរីកចម្រើន។ ចំណែកឯ វិស័យឯកជន (ធនាគារ និងក្រុមហ៊ុន FinTech) ត្រូវយល់ឱ្យច្បាស់ពីគោលការណ៍របស់និយ័តករ ជាពិសេសពាក់ព័ន្ធនឹងស្ថិរភាពហិរញ្ញវត្ថុ សុវត្ថិភាពប្រព័ន្ធ និងការការពារអតិថិជន។
ទន្ទឹមគ្នានោះផងដែរ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា ក៏បានលើកឡើងថា ការជំរុញឱ្យមានការប្រើប្រាស់ «ភាសាសាមញ្ញដែលងាយយល់» ក្នុងការសន្ទនារវាងភាគីពាក់ព័ន្ធ។ លោកជំទាវ ជឿជាក់ថា ការសន្ទនាដោយតម្លាភាព និងភាពបើកចំហ នឹងជួយកសាងទំនុកចិត្ត និងអាចស្វែងរកដំណោះស្រាយរួមសម្រាប់បញ្ហាប្រឈមនានាដែលកើតចេញពីនវានុវត្តន៍បច្ចេកវិទ្យា។
គួររំលឹកផងដែរថា ក្រោមការដឹកនាំរបស់លោកជំទាវបណ្ឌិត ជា សិរី ធនាគារជាតិនៃកម្ពុជាបានក្លាយជាគំរូឈានមុខគេមួយក្នុងតំបន់ តាមរយៈការដាក់ឱ្យប្រើប្រាស់ «ប្រព័ន្ធបាគង» ដែលជាប្រព័ន្ធទូទាត់ឆ្អឹងខ្នងផ្អែកលើបច្ចេកវិទ្យា Blockchain។ បទពិសោធន៍នៃការតភ្ជាប់ប្រព័ន្ធទូទាត់ឆ្លងដែនជាមួយបណ្តាប្រទេសជាច្រើនក្នុងតំបន់អាស៊ាន និងចិន កូរ៉េខាងត្បូង គឺជាសក្ខីភាពដែលធ្វើឱ្យការបញ្ចេញមតិរបស់កម្ពុជាក្នុងវេទិកា «Silk Road Finance & Technology Forum» ទទួលបានការចាប់អារម្មណ៍ និងវាយតម្លៃខ្ពស់ពីសំណាក់អ្នកជំនាញហិរញ្ញវត្ថុអន្តរជាតិ។
កិច្ចសហការរវាងវិស័យសាធារណៈ និងឯកជន ដែលលោកជំទាវបានលើកឡើង នឹងក្លាយជាកម្លាំងចលករយ៉ាងសំខាន់ក្នុងការធានាថា នវានុវត្តន៍ហិរញ្ញវត្ថុមិនត្រឹមតែនាំមកនូវភាពងាយស្រួលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងនាំមកនូវសុវត្ថិភាព និងផលប្រយោជន៍យូរអង្វែងសម្រាប់សាធារណជនទូទៅផងដែរ៕
រាយការណ៍ដោយ សារព័ត៌មាន The Khmer Daily Network