National
• 1 hour ago• Lim_Rothanaksambath
រដ្ឋមន្ត្រីព្រីតថេន ទទួលបន្ទុកតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ចុះពិនិត្យវឌ្ឍនភាពនៃការអប់រំនៅតំបន់ព្រំដែន និងសកម្មភាពបោសសម្អាតមីននៅកម្ពុជា

ភ្នំពេញ, ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦៖ ក្នុងដំណើរទស្សនកិច្ចផ្លូវការមកកាន់ប្រទេសកម្ពុជា លោកស្រី Baroness Winterton រដ្ឋមន្ត្រីព្រីតថេន ទទួលបន្ទុកតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក បានចុះជួបដោយផ្ទាល់ជាមួយសហគមន៍មូលដ្ឋានក្នុងខេត្តឧត្តរមានជ័យ និងខេត្តសៀមរាប ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ មនុស្សធម៌ និងការបោសសម្អាតមីន។
នៅខេត្តឧត្តរមានជ័យ លោកស្រី Baroness Winterton បានចុះសួរសុខទុក្ខគ្រួសារ និងកុមារដែលរងផលប៉ះពាល់ដោយសារភាពតានតឹងតាមបណ្តោយព្រំដែន។ ក្នុងឱកាសនោះ លោកស្រី បានពិនិត្យមើលកម្មវិធីអប់រំដែលគាំទ្រដោយរដ្ឋាភិបាលចក្រភពអង់គ្លេស ដែលផ្ដោតលើការធានាថា កុមារគ្រប់រូបនៅតែទទួលបានការរៀនសូត្រ ទោះបីស្ថិតក្នុងស្ថានភាពលំបាកក៏ដោយ។
ក្នុងជំនួបពិភាក្សាជាមួយ ឯកឧត្តម មាន ចាន់យ៉ាដា អភិបាលខេត្តឧត្តរមានជ័យ លោកស្រីរដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា «ទោះបីជាស្ថិតនៅក្នុងស្ថានភាពជម្លោះក៏ដោយ កុមារភាព និងការអប់រំត្រូវតែបន្ត»។ ចក្រភពអង់គ្លេស បានប្តេជ្ញាបន្តធ្វើការជាមួយដៃគូក្នុងស្រុក ដើម្បីជំរុញកិច្ចសន្ទនាដោយសន្តិវិធីរវាងកម្ពុជា និងថៃ និងធានាឱ្យបាននូវសុវត្ថិភាពសម្រាប់សហគមន៍ព្រំដែន។
បន្តដំណើរមកកាន់ខេត្តសៀមរាប លោកស្រីក៏បានចុះពិនិត្យសកម្មភាពបោសសម្អាតមីនរបស់អង្គការ HALO Trust និងអង្គការ APOPO ដែលជាដៃគូយុទ្ធសាស្ត្រទទួលបានថវិកាគាំទ្រពីចក្រភពអង់គ្លេស។ លោកស្រី បានកោតសរសើរចំពោះវីរភាពរបស់អ្នកជំនាញបោសសម្អាតមីនកម្ពុជា ដែលបានប្រថុយជីវិតរៀងរាល់ថ្ងៃ ដើម្បីប្រែក្លាយដីគ្រោះថ្នាក់ឱ្យទៅជាដីមានសុវត្ថិភាពសម្រាប់កសិកម្ម និងការសាងសង់លំនៅឋាន។
photo_1_2026-08-27_12-16-42.jpg
យោងតាមរបាយការណ៍ ក្នុងឆ្នាំ ២០២៥ ដីដែលត្រូវបានបោសសម្អាតមីនទូទាំងប្រទេស បានរួមចំណែកបង្កើតចំណូលសេដ្ឋកិច្ចជូនសហគមន៍ជាង ១,៣ លានដុល្លារអាមេរិក។ ដោយឡែក អង្គការ APOPO ក៏បានបង្ហាញពីប្រសិទ្ធភាពនៃ «កណ្តុរវីរបុរស» ក្នុងការរាវរកមីន ដែលជួយពន្លឿនការដោះមីនឱ្យកាន់តែមានសុវត្ថិភាព និងប្រសិទ្ធភាពខ្ពស់។
អស់រយៈពេលជាង ៣ ទសវត្សរ៍មកហើយដែលចក្រភពអង់គ្លេសបានឈរជាមួយកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងគ្រាប់មីន។ លោកស្រី Baroness Winterton បានបញ្ជាក់សារជាថ្មីនូវមោទនភាពរបស់ចក្រភពអង់គ្លេស ក្នុងការគាំទ្រមហិច្ឆតារបស់កម្ពុជា ដើម្បីក្លាយជាប្រទេសដែលគ្មានមីននៅឆ្នាំ ២០៣០។ ការដោះមីនបានមួយគ្រាប់ មិនត្រឹមតែជួយសង្គ្រោះជីវិតមនុស្សម្នាក់នោះទេ ប៉ុន្តែវាគឺជាការបើកទំព័រអនាគតថ្មីសម្រាប់គ្រួសារកសិករ និងការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិទាំងមូល៕
photo_2_2026-08-27_12-16-42.jpg
រាយការណ៍ដោយ សារព័ត៌មាន The Khmer Daily Network
នៅខេត្តឧត្តរមានជ័យ លោកស្រី Baroness Winterton បានចុះសួរសុខទុក្ខគ្រួសារ និងកុមារដែលរងផលប៉ះពាល់ដោយសារភាពតានតឹងតាមបណ្តោយព្រំដែន។ ក្នុងឱកាសនោះ លោកស្រី បានពិនិត្យមើលកម្មវិធីអប់រំដែលគាំទ្រដោយរដ្ឋាភិបាលចក្រភពអង់គ្លេស ដែលផ្ដោតលើការធានាថា កុមារគ្រប់រូបនៅតែទទួលបានការរៀនសូត្រ ទោះបីស្ថិតក្នុងស្ថានភាពលំបាកក៏ដោយ។
ក្នុងជំនួបពិភាក្សាជាមួយ ឯកឧត្តម មាន ចាន់យ៉ាដា អភិបាលខេត្តឧត្តរមានជ័យ លោកស្រីរដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា «ទោះបីជាស្ថិតនៅក្នុងស្ថានភាពជម្លោះក៏ដោយ កុមារភាព និងការអប់រំត្រូវតែបន្ត»។ ចក្រភពអង់គ្លេស បានប្តេជ្ញាបន្តធ្វើការជាមួយដៃគូក្នុងស្រុក ដើម្បីជំរុញកិច្ចសន្ទនាដោយសន្តិវិធីរវាងកម្ពុជា និងថៃ និងធានាឱ្យបាននូវសុវត្ថិភាពសម្រាប់សហគមន៍ព្រំដែន។
បន្តដំណើរមកកាន់ខេត្តសៀមរាប លោកស្រីក៏បានចុះពិនិត្យសកម្មភាពបោសសម្អាតមីនរបស់អង្គការ HALO Trust និងអង្គការ APOPO ដែលជាដៃគូយុទ្ធសាស្ត្រទទួលបានថវិកាគាំទ្រពីចក្រភពអង់គ្លេស។ លោកស្រី បានកោតសរសើរចំពោះវីរភាពរបស់អ្នកជំនាញបោសសម្អាតមីនកម្ពុជា ដែលបានប្រថុយជីវិតរៀងរាល់ថ្ងៃ ដើម្បីប្រែក្លាយដីគ្រោះថ្នាក់ឱ្យទៅជាដីមានសុវត្ថិភាពសម្រាប់កសិកម្ម និងការសាងសង់លំនៅឋាន។
photo_1_2026-08-27_12-16-42.jpgយោងតាមរបាយការណ៍ ក្នុងឆ្នាំ ២០២៥ ដីដែលត្រូវបានបោសសម្អាតមីនទូទាំងប្រទេស បានរួមចំណែកបង្កើតចំណូលសេដ្ឋកិច្ចជូនសហគមន៍ជាង ១,៣ លានដុល្លារអាមេរិក។ ដោយឡែក អង្គការ APOPO ក៏បានបង្ហាញពីប្រសិទ្ធភាពនៃ «កណ្តុរវីរបុរស» ក្នុងការរាវរកមីន ដែលជួយពន្លឿនការដោះមីនឱ្យកាន់តែមានសុវត្ថិភាព និងប្រសិទ្ធភាពខ្ពស់។
អស់រយៈពេលជាង ៣ ទសវត្សរ៍មកហើយដែលចក្រភពអង់គ្លេសបានឈរជាមួយកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងគ្រាប់មីន។ លោកស្រី Baroness Winterton បានបញ្ជាក់សារជាថ្មីនូវមោទនភាពរបស់ចក្រភពអង់គ្លេស ក្នុងការគាំទ្រមហិច្ឆតារបស់កម្ពុជា ដើម្បីក្លាយជាប្រទេសដែលគ្មានមីននៅឆ្នាំ ២០៣០។ ការដោះមីនបានមួយគ្រាប់ មិនត្រឹមតែជួយសង្គ្រោះជីវិតមនុស្សម្នាក់នោះទេ ប៉ុន្តែវាគឺជាការបើកទំព័រអនាគតថ្មីសម្រាប់គ្រួសារកសិករ និងការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិទាំងមូល៕
photo_2_2026-08-27_12-16-42.jpgរាយការណ៍ដោយ សារព័ត៌មាន The Khmer Daily Network


