National
• 2 hours ago• Lim_Rothanaksambath
សភាកម្ពុជា និងដៃគូអាស៊ាន ជំរុញឱ្យមាន «ធនាគារស្បៀង» ដើម្បីធានាសន្តិសុខស្បៀង និងឆ្លើយតបការប្រែប្រួលអាកាសធាតុ

ភ្នំពេញ, ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦៖ ក្នុងគោលដៅពង្រឹងសន្តិសុខស្បៀង និងឆ្លើយតបទៅនឹងវិបត្តិសកលដែលបង្កឡើងដោយការប្រែប្រួលអាកាសធាតុ សភាតំណាងប្រទេសក្នុងតំបន់អាស៊ាន រួមជាមួយអង្គការអន្តរជាតិ និងអ្នកពាក់ព័ន្ធក្នុងវិស័យកសិកម្ម បានបង្ហាញការគាំទ្រយ៉ាងពេញទំហឹងចំពោះគំនិតផ្តួចផ្តើមបង្កើត «ធនាគារស្បៀងអាស៊ាន» (ASEAN Food Bank)។
ការជំរុញនេះត្រូវបានធ្វើឡើងក្នុងឱកាសបិទវេទិកា ASEAN RAI (Responsible Agricultural Investment) រយៈពេលពីរថ្ងៃនៅរាជធានីភ្នំពេញ ក្រោមអធិបតីភាពរបស់ ឯកឧត្តម សួស យ៉ារ៉ា ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាននៃរដ្ឋសភា (គណៈកម្មការទី៥)។
យោងតាមប្រសាសន៍របស់ឯកឧត្តម សួស យ៉ារ៉ា ការបង្កើត «ធនាគារស្បៀងអាស៊ាន» គឺជាយុទ្ធសាស្ត្រស្តុកទុកកសិផលសំខាន់ៗ ដោយក្នុងនោះ «អង្ករ» ត្រូវបានកំណត់ជាអាទិភាពចម្បង។ យន្តការនេះនឹងអនុញ្ញាតឱ្យរដ្ឋសមាជិកអាស៊ាន អាចបញ្ចេញស្បៀងផ្គត់ផ្គង់បានទាន់ពេលវេលា នៅពេលជួបប្រទះវិបត្តិអសន្តិសុខស្បៀង ដូចជាគ្រោះរាំងស្ងួតអូសបន្លាយ ឬទឹកជំនន់ធ្ងន់ធ្ងរ ដែលកំពុងក្លាយជាបញ្ហាប្រឈមចំពោះមុខ។
ប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក National Assembly Of Cambodia
អង្គវេទិកាបានឯកភាពគ្នាលើការរៀបចំក្របខណ្ឌច្បាប់ឱ្យកាន់តែរឹងមាំ ដើម្បីជំរុញ៖
ទំនើបកម្មកសិកម្ម និងបច្ចេកវិទ្យាបៃតង៖ ដើម្បីសម្រេចឱ្យបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់ UN (SDGs 2030) និងចក្ខុវិស័យអាស៊ានឆ្នាំ ២០៤៥។
ការប្រើប្រាស់បច្ចេកវិទ្យា AI និងផ្កាយរណប៖ ជំរុញការបង្កើត «មជ្ឈមណ្ឌលទិន្នន័យសម្រាប់ប្រព័ន្ធអេកូឡូស៊ីសន្តិសុខស្បៀង» ដើម្បីគ្រប់គ្រងទិន្នន័យ ព្យាករណ៍គ្រោះមហន្តរាយ និងរៀបចំផែនការស្បៀងឱ្យចំគោលដៅ។
ក្រៅពីយន្តការកម្រិតម៉ាក្រូ វេទិកាក៏បានសង្កត់ធ្ងន់លើការធ្វើសមាហរណកម្មសហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) ក្នុងវិស័យកសិ-ចំណីអាហារ ចូលទៅក្នុងចរន្តសេដ្ឋកិច្ចជាតិ។ ទន្ទឹមនឹងនោះ ឯកឧត្តមបានអំពាវនាវឱ្យមានការបណ្តុះវប្បធម៌ «សន្សំសំចៃស្បៀង» និងការប្រើប្រាស់ដោយទទួលខុសត្រូវ ដើម្បីកាត់បន្ថយការបាត់បង់ស្បៀងតាំងពីកម្រិតគ្រួសាររហូតដល់កម្រិតឧស្សាហកម្ម។
ជាចុងក្រោយ ឯកឧត្តម សួស យ៉ារ៉ា បានដាស់តឿនថា ការប្រែប្រួលអាកាសធាតុលែងជាបញ្ហាអនាគតទៀតហើយ ប៉ុន្តែវាជាវិបត្តិដែលកំពុងយាយីផលិតភាពកសិកម្ម និងជីវភាពពលរដ្ឋនាពេលបច្ចុប្បន្ន។ ដូច្នេះ កិច្ចសហការរវាងសភាជាតិ ដៃគូអន្តរជាតិ និងវិស័យឯកជន គឺជាសោរចម្បងក្នុងការដោះស្រាយបញ្ហានេះ៕
រាយការណ៍ដោយ សារព័ត៌មាន The Khmer Daily Network
ការជំរុញនេះត្រូវបានធ្វើឡើងក្នុងឱកាសបិទវេទិកា ASEAN RAI (Responsible Agricultural Investment) រយៈពេលពីរថ្ងៃនៅរាជធានីភ្នំពេញ ក្រោមអធិបតីភាពរបស់ ឯកឧត្តម សួស យ៉ារ៉ា ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាននៃរដ្ឋសភា (គណៈកម្មការទី៥)។
យោងតាមប្រសាសន៍របស់ឯកឧត្តម សួស យ៉ារ៉ា ការបង្កើត «ធនាគារស្បៀងអាស៊ាន» គឺជាយុទ្ធសាស្ត្រស្តុកទុកកសិផលសំខាន់ៗ ដោយក្នុងនោះ «អង្ករ» ត្រូវបានកំណត់ជាអាទិភាពចម្បង។ យន្តការនេះនឹងអនុញ្ញាតឱ្យរដ្ឋសមាជិកអាស៊ាន អាចបញ្ចេញស្បៀងផ្គត់ផ្គង់បានទាន់ពេលវេលា នៅពេលជួបប្រទះវិបត្តិអសន្តិសុខស្បៀង ដូចជាគ្រោះរាំងស្ងួតអូសបន្លាយ ឬទឹកជំនន់ធ្ងន់ធ្ងរ ដែលកំពុងក្លាយជាបញ្ហាប្រឈមចំពោះមុខ។
ប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក National Assembly Of Cambodiaអង្គវេទិកាបានឯកភាពគ្នាលើការរៀបចំក្របខណ្ឌច្បាប់ឱ្យកាន់តែរឹងមាំ ដើម្បីជំរុញ៖