National
• 2 hours ago• Lim_Rothanaksambath
ក្រសួងមុខងារសាធារណៈ បង្ហាញសមិទ្ធផលការកែទម្រង់រដ្ឋបាលសាធារណៈ ខណៈមន្ត្រីជាង ៨ពាន់នាក់ត្រូវបានជ្រើសរើសដោយតម្លាភាព

ភ្នំពេញ, ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦៖ ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី កាលពីព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា រាជរដ្ឋាភិបាលបានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃការកែទម្រង់រដ្ឋបាលសាធារណៈ ដែលសម្រេចបានសមិទ្ធផលធំៗជាច្រើន ក្នុងគោលដៅពង្រឹងប្រសិទ្ធភាពការងារ និងការបម្រើសេវាជូនប្រជាពលរដ្ឋ។
យោងតាមរបាយការណ៍វឌ្ឍនភាពពាក់កណ្តាលអាណត្តិ ដែលបង្ហាញដោយ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានបង្ហាញឱ្យដឹងសមិទ្ធផលធំៗនៃការកែទម្រង់រដ្ឋបាលសាធារណៈ ដែលក្នុងនោះរាជរដ្ឋាភិបាលបានរៀបចំការប្រឡងប្រជែងចំនួន ៥៨លើក សម្រាប់ក្រសួង-ស្ថាប័នចំនួន ១២។
ក្នុងចំណោមបេក្ខជនដាក់ពាក្យជាង ២៩ម៉ឺននាក់ មានបេក្ខជនចំនួន ៨,០៥៩នាក់ ត្រូវបានជ្រើសរើសជាមន្ត្រីជាប់ស្ថាពរ (ក្នុងនោះស្ត្រីមានរហូតដល់ ៤,៥២៩នាក់)។ អ្វីដែលគួរឱ្យកត់សម្គាល់ គឺការផ្ដោតលើវិស័យអាទិភាព ដោយក្នុងនោះមានគ្រូបង្រៀនចំនួន ៣,០២៣នាក់ និងមន្ត្រីសុខាភិបាលចំនួន ៣៤១នាក់ ដែលសុទ្ធសឹងជាមន្ត្រីផ្អែកលើកិច្ចព្រមព្រៀងការងារ ដើម្បីពង្រឹងគុណភាពអប់រំ និងសុខាភិបាលនៅមូលដ្ឋាន។
ដើម្បីកាត់បន្ថយភាពស្មុគស្មាញ និងបង្កើនប្រសិទ្ធភាព ច្រកចេញចូលតែមួយ៖
ក្រសួង-ស្ថាប័នចំនួន ២៩ បានរៀបចំការពិពណ៌នាមុខតំណែងវិជ្ជាជីវៈរួចរាល់ ខណៈ ២៧ទៀតកំពុងស្ថិតក្នុងដំណាក់កាលព្រាងអនុក្រឹត្យ។
ប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក ក្រសួងមុខងារសាធារណៈ Ministry of Civil Service Cambodia
មានការកែសម្រួលរចនាសម្ព័ន្ធនៅតាម ១៦ក្រសួង-ស្ថាប័ន ដោយក្នុងនោះបានសម្រេច កាត់បន្ថយអគ្គនាយកដ្ឋានចំនួន ៣ និងនាយកដ្ឋានចំនួន ៣០ ដែលជាជំហានដ៏សំខាន់ក្នុងការធ្វើឱ្យរដ្ឋបាលសាធារណៈ "ស្អាតស្អំ និងបង្រួម"។
ក្រសួងមុខងារសាធារណៈបានចុះធ្វើជំរឿនមន្ត្រីជាក់ស្តែងនៅតាមក្រសួង-ស្ថាប័នចំនួន ២២ រួមទាំងអង្គភាពសុខាភិបាល និងសាលារៀនសាធារណៈក្នុងរាជធានី-ខេត្តចំនួន ២។ ការធ្វើជំរឿននេះ គោលបំណងដើម្បីគ្រប់គ្រងចំនួនមន្ត្រីឱ្យបានច្បាស់លាស់ ជៀសវាងមន្ត្រីខ្មោច និងធានាថា មន្ត្រីគ្រប់រូបសុទ្ធតែមានសមត្ថភាព និងបំពេញការងារពិតប្រាកដ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ថា ការកែទម្រង់រដ្ឋបាលសាធារណៈ គឺជាឆ្អឹងខ្នងនៃ "យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១" ដើម្បីប្រែក្លាយរដ្ឋបាលកម្ពុជា ឱ្យទៅជារដ្ឋបាលទំនើប មានសមត្ថភាពខ្ពស់ ខ្លាំង និងស្អាតស្អំ៕
រាយការណ៍ដោយ សារព័ត៌មាន The Khmer Daily Network
យោងតាមរបាយការណ៍វឌ្ឍនភាពពាក់កណ្តាលអាណត្តិ ដែលបង្ហាញដោយ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានបង្ហាញឱ្យដឹងសមិទ្ធផលធំៗនៃការកែទម្រង់រដ្ឋបាលសាធារណៈ ដែលក្នុងនោះរាជរដ្ឋាភិបាលបានរៀបចំការប្រឡងប្រជែងចំនួន ៥៨លើក សម្រាប់ក្រសួង-ស្ថាប័នចំនួន ១២។
ក្នុងចំណោមបេក្ខជនដាក់ពាក្យជាង ២៩ម៉ឺននាក់ មានបេក្ខជនចំនួន ៨,០៥៩នាក់ ត្រូវបានជ្រើសរើសជាមន្ត្រីជាប់ស្ថាពរ (ក្នុងនោះស្ត្រីមានរហូតដល់ ៤,៥២៩នាក់)។ អ្វីដែលគួរឱ្យកត់សម្គាល់ គឺការផ្ដោតលើវិស័យអាទិភាព ដោយក្នុងនោះមានគ្រូបង្រៀនចំនួន ៣,០២៣នាក់ និងមន្ត្រីសុខាភិបាលចំនួន ៣៤១នាក់ ដែលសុទ្ធសឹងជាមន្ត្រីផ្អែកលើកិច្ចព្រមព្រៀងការងារ ដើម្បីពង្រឹងគុណភាពអប់រំ និងសុខាភិបាលនៅមូលដ្ឋាន។
ដើម្បីកាត់បន្ថយភាពស្មុគស្មាញ និងបង្កើនប្រសិទ្ធភាព ច្រកចេញចូលតែមួយ៖
ក្រសួង-ស្ថាប័នចំនួន ២៩ បានរៀបចំការពិពណ៌នាមុខតំណែងវិជ្ជាជីវៈរួចរាល់ ខណៈ ២៧ទៀតកំពុងស្ថិតក្នុងដំណាក់កាលព្រាងអនុក្រឹត្យ។
ប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក ក្រសួងមុខងារសាធារណៈ Ministry of Civil Service Cambodiaមានការកែសម្រួលរចនាសម្ព័ន្ធនៅតាម ១៦ក្រសួង-ស្ថាប័ន ដោយក្នុងនោះបានសម្រេច កាត់បន្ថយអគ្គនាយកដ្ឋានចំនួន ៣ និងនាយកដ្ឋានចំនួន ៣០ ដែលជាជំហានដ៏សំខាន់ក្នុងការធ្វើឱ្យរដ្ឋបាលសាធារណៈ "ស្អាតស្អំ និងបង្រួម"។