National
• 1 hour ago• Lim_Rothanaksambath
ក្រសួងទេសចរណ៍ ជំរុញការអភិវឌ្ឍ «ទេសចរណ៍សាសនា» ផ្សារភ្ជាប់អត្តសញ្ញាណជាតិ និងសន្តិភាពផ្លូវចិត្ត

ភ្នំពេញ, ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦៖ ក្នុងគោលបំណងពង្រឹងទំនាក់ទំនងរវាងវិស័យទេសចរណ៍ និងជំនឿសាសនា ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានលើកឡើងថា វត្តអារាម និងទីសក្ការៈបូជានានា មិនត្រឹមតែជាទីកន្លែងសម្រាប់គោរពប្រតិបត្តិតាមជំនឿប៉ុណ្ណោះទេ ប៉ុន្តែគឺជាគោលដៅទេសចរណ៍ដ៏សំខាន់ដែលឆ្លុះបញ្ចាំងពីប្រវត្តិសាស្ត្រ ស្ថាបត្យកម្ម សិល្បៈ និងវប្បធម៌ខ្មែរ។
ការថ្លែងបែបនេះ ធ្វើឡើងក្នុងឱកាសដែល ឯកឧត្តមរដ្ឋមន្ត្រី រួមជាមួយលោកជំទាវ សុង ធីតា ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ក្រសួងទេសចរណ៍ បានដឹកនាំគណៈប្រតិភូ និងមន្ត្រីរាជការប្រមាណ ២៥០នាក់ ចូលរួមក្នុង «ដំណើរទស្សនកិច្ចសិក្សា» នៅវត្តនិគ្រោធវ័ន (ហៅវត្តគល់ទទឹង) កាលពីពេលថ្មីៗនេះ។
នៅក្នុងព្រឹត្តិការណ៍នេះ មានការចូលរួមពីថ្នាក់ដឹកនាំសមាគមនារីក្រសួងទេសចរណ៍ តំណាងសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា (CATA) សហព័ន្ធទេសចរណ៍កម្ពុជា (CTF) និងក្រុមអ្នកផលិតមាតិកា (Influencers) ជាច្រើនរូប។ អង្គពិធីទាំងមូលបានទទួលការមេត្តាដឹកនាំធ្វើសមាធិ និងប្រោសប្រទានធម្មឱវាទដោយ សម្តេចព្រះឧត្តមវង្សា បណ្ឌិត គូ សុភាព ព្រះគ្រូសូត្រស្តាំវត្តនិគ្រោធវ័ន។
ឯកឧត្តម ហួត ហាក់ បានសង្កត់ធ្ងន់ថា ទេសចរណ៍សាសនា (Religious Tourism) គឺជាផ្នែកមួយមិនអាចខ្វះបាននៃវិស័យទេសចរណ៍កម្ពុជា។ ឯកឧត្តមបានបញ្ជាក់ថា វត្តអារាមជាជង្រុកនៃចំណេះដឹង និងអត្តសញ្ញាណជាតិ ការទាក់ទាញភ្ញៀវទេសចរឱ្យមកសិក្សាពីព្រះពុទ្ធសាសនា ចូលរួមសមាធិ និងស្វែងរកភាពស្ងប់ស្ងាត់ក្នុងចិត្ត និងការបង្កើតចំណូលដល់សហគមន៍ជុំវិញវត្តអារាម និងការចូលរួមថែរក្សាបេតិកភណ្ឌ។
ប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក ក្រសួងទេសចរណ៍ Ministry of Tourism, Cambodia
រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ក៏បានដាក់ចេញនូវទិសដៅសម្រាប់អភិវឌ្ឍន៍វិស័យនេះ ដោយត្រូវប្រកាន់ខ្ជាប់នូវគោលការណ៍ គោរពក្រឹត្យក្រមវិន័យសាសនា និងភាពស័ក្តិសិទ្ធិ ការធានានូវ «ភាពស្អាត បៃតង សុវត្ថិភាព និងសណ្តាប់ធ្នាប់» និងការរក្សានូវភាពស្ងប់ស្ងាត់ និងសេចក្តីថ្លៃថ្នូរជាចម្បង។
គួរបញ្ជាក់ផងដែរថា ដើម្បីជំរុញការងារនេះឱ្យមានប្រសិទ្ធភាព ក្រសួងទេសចរណ៍ និងក្រសួងធម្មការ និងសាសនា បានចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) រួចរាល់ហើយ ដើម្បីរួមគ្នាធ្វើពិពិធកម្មព្រឹត្តិការណ៍ទេសចរណ៍សាសនា និងផ្សព្វផ្សាយសក្តានុពលនេះទៅកាន់ពិភពលោកប្រកបដោយចីរភាព។
តាមរយៈដំណើរទស្សនកិច្ចនេះ ឯកឧត្តមរដ្ឋមន្ត្រីក៏បានកោតសរសើរដល់ សម្តេចព្រះឧត្តមវង្សាបណ្ឌិត គូ សុភាព ដែលបានកសាងវត្តនិគ្រោធវ័ន ឱ្យក្លាយជាគំរូនៃ «វត្តបៃតង» ដែលមានសោភ័ណភាព និងសណ្តាប់ធ្នាប់ វិវត្តខ្លួនជាគោលដៅទេសចរណ៍សាសនាដ៏ទាក់ទាញបំផុតមួយក្នុងតំបន់ក្បែររាជធានីភ្នំពេញ៕
រាយការណ៍ដោយ សារព័ត៌មាន The Khmer Daily Network
ការថ្លែងបែបនេះ ធ្វើឡើងក្នុងឱកាសដែល ឯកឧត្តមរដ្ឋមន្ត្រី រួមជាមួយលោកជំទាវ សុង ធីតា ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ក្រសួងទេសចរណ៍ បានដឹកនាំគណៈប្រតិភូ និងមន្ត្រីរាជការប្រមាណ ២៥០នាក់ ចូលរួមក្នុង «ដំណើរទស្សនកិច្ចសិក្សា» នៅវត្តនិគ្រោធវ័ន (ហៅវត្តគល់ទទឹង) កាលពីពេលថ្មីៗនេះ។
នៅក្នុងព្រឹត្តិការណ៍នេះ មានការចូលរួមពីថ្នាក់ដឹកនាំសមាគមនារីក្រសួងទេសចរណ៍ តំណាងសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា (CATA) សហព័ន្ធទេសចរណ៍កម្ពុជា (CTF) និងក្រុមអ្នកផលិតមាតិកា (Influencers) ជាច្រើនរូប។ អង្គពិធីទាំងមូលបានទទួលការមេត្តាដឹកនាំធ្វើសមាធិ និងប្រោសប្រទានធម្មឱវាទដោយ សម្តេចព្រះឧត្តមវង្សា បណ្ឌិត គូ សុភាព ព្រះគ្រូសូត្រស្តាំវត្តនិគ្រោធវ័ន។
ឯកឧត្តម ហួត ហាក់ បានសង្កត់ធ្ងន់ថា ទេសចរណ៍សាសនា (Religious Tourism) គឺជាផ្នែកមួយមិនអាចខ្វះបាននៃវិស័យទេសចរណ៍កម្ពុជា។ ឯកឧត្តមបានបញ្ជាក់ថា វត្តអារាមជាជង្រុកនៃចំណេះដឹង និងអត្តសញ្ញាណជាតិ ការទាក់ទាញភ្ញៀវទេសចរឱ្យមកសិក្សាពីព្រះពុទ្ធសាសនា ចូលរួមសមាធិ និងស្វែងរកភាពស្ងប់ស្ងាត់ក្នុងចិត្ត និងការបង្កើតចំណូលដល់សហគមន៍ជុំវិញវត្តអារាម និងការចូលរួមថែរក្សាបេតិកភណ្ឌ។
ប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក ក្រសួងទេសចរណ៍ Ministry of Tourism, Cambodiaរដ្ឋមន្ត្រីក្រសួងទេសចរណ៍ ក៏បានដាក់ចេញនូវទិសដៅសម្រាប់អភិវឌ្ឍន៍វិស័យនេះ ដោយត្រូវប្រកាន់ខ្ជាប់នូវគោលការណ៍ គោរពក្រឹត្យក្រមវិន័យសាសនា និងភាពស័ក្តិសិទ្ធិ ការធានានូវ «ភាពស្អាត បៃតង សុវត្ថិភាព និងសណ្តាប់ធ្នាប់» និងការរក្សានូវភាពស្ងប់ស្ងាត់ និងសេចក្តីថ្លៃថ្នូរជាចម្បង។