Education
• 1 hour ago• Lim_Rothanaksambath
ក្រសួងអប់រំ បើកកិច្ចប្រជុំក្រុមប្រឹក្សាវិន័យ ពិនិត្យភាពមិនប្រក្រតីនៃការប្រឡងបាក់ឌុបឆ្នាំ២០២៦ ខណៈលទ្ធផលនឹងប្រកាសនៅថ្ងៃទី២ ខែកញ្ញា

ភ្នំពេញ, ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦៖ ក្រសួងអប់រំ យុវជន និងកីឡា បានបើកកិច្ចប្រជុំក្រុមប្រឹក្សាវិន័យ ដើម្បីពិនិត្យ និងវាយតម្លៃលើភាពមិនប្រក្រតីនានា ដែលកើតឡើងក្នុង និងក្រោយសម័យប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំ២០២៦ សំដៅពង្រឹងយុត្តិធម៌ និងគុណភាពនៃការអប់រំនៅកម្ពុជា។
កិច្ចប្រជុំនេះបានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ដោយមានការចូលរួមពីតំណាងអង្គភាពប្រឆាំងអំពើពុករលួយ (ACU) និងមន្ត្រីពាក់ព័ន្ធជាច្រើនរូប។
កិច្ចប្រជុំនេះ ត្រូវបានបង្កើតឡើងក្នុងគោលដៅច្បាស់លាស់ចំនួន ៣ គឺ ដើម្បីពិនិត្យ និងស្រាវជ្រាវរាល់ករណីខុសវិន័យ ឬអាកប្បកិរិយាមិនសមរម្យរបស់បុគ្គលិកអប់រំ និងភាគីពាក់ព័ន្ធ, កំណត់ស្ថានទម្ងន់ទោស និងដាក់ចេញនូវវិធានការវិន័យឱ្យបានត្រឹមត្រូវបំផុតតាមកំណត់ហេតុជាក់ស្តែង និង រៀបចំជាបទប្បញ្ញត្តិ និងមេរៀនពិសោធន៍ ដើម្បីបង្ការបាតុភាពមិនប្រក្រតីនានាសម្រាប់ការប្រឡងនៅឆ្នាំបន្តបន្ទាប់។
ប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក MoEYS Cambodia
បន្ទាប់ពីការពិភាក្សា និងស្ដាប់របាយការណ៍លម្អិត ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានកោតសរសើរចំពោះកិច្ចសហការយ៉ាងស្អិតល្មួតរវាងក្រសួងអប់រំ និងអង្គភាពប្រឆាំងអំពើពុករលួយ។ ជាលទ្ធផល ភាពមិនប្រក្រតីក្នុងសម័យប្រឡងថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ នេះ មានការថយចុះគួរឱ្យកត់សម្គាល់ បើធៀបនឹងឆ្នាំមុនៗ ដែលនេះសបញ្ជាក់ពីប្រសិទ្ធភាពនៃកំណែទម្រង់ការប្រឡងបាក់ឌុប។
សូមជម្រាបជូនបេក្ខជន និងមាតាបិតាសិស្សទាំងអស់ថា ក្រសួងអប់រំ យុវជន និងកីឡា បានកំណត់យកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦ ខាងមុខនេះ ជាកាលបរិច្ឆេទផ្លូវការក្នុងការប្រកាសលទ្ធផលប្រឡងនៅតាមមណ្ឌលសំណេរក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្តទាំង ២៥ ទូទាំងប្រទេស៕
រាយការណ៍ដោយ សារព័ត៌មាន The Khmer Daily Network
កិច្ចប្រជុំនេះបានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ដោយមានការចូលរួមពីតំណាងអង្គភាពប្រឆាំងអំពើពុករលួយ (ACU) និងមន្ត្រីពាក់ព័ន្ធជាច្រើនរូប។
កិច្ចប្រជុំនេះ ត្រូវបានបង្កើតឡើងក្នុងគោលដៅច្បាស់លាស់ចំនួន ៣ គឺ ដើម្បីពិនិត្យ និងស្រាវជ្រាវរាល់ករណីខុសវិន័យ ឬអាកប្បកិរិយាមិនសមរម្យរបស់បុគ្គលិកអប់រំ និងភាគីពាក់ព័ន្ធ, កំណត់ស្ថានទម្ងន់ទោស និងដាក់ចេញនូវវិធានការវិន័យឱ្យបានត្រឹមត្រូវបំផុតតាមកំណត់ហេតុជាក់ស្តែង និង រៀបចំជាបទប្បញ្ញត្តិ និងមេរៀនពិសោធន៍ ដើម្បីបង្ការបាតុភាពមិនប្រក្រតីនានាសម្រាប់ការប្រឡងនៅឆ្នាំបន្តបន្ទាប់។
ប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក MoEYS Cambodiaបន្ទាប់ពីការពិភាក្សា និងស្ដាប់របាយការណ៍លម្អិត ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានកោតសរសើរចំពោះកិច្ចសហការយ៉ាងស្អិតល្មួតរវាងក្រសួងអប់រំ និងអង្គភាពប្រឆាំងអំពើពុករលួយ។ ជាលទ្ធផល ភាពមិនប្រក្រតីក្នុងសម័យប្រឡងថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ នេះ មានការថយចុះគួរឱ្យកត់សម្គាល់ បើធៀបនឹងឆ្នាំមុនៗ ដែលនេះសបញ្ជាក់ពីប្រសិទ្ធភាពនៃកំណែទម្រង់ការប្រឡងបាក់ឌុប។