National
• 1 hour ago• Lim_Rothanaksambath
កម្ពុជាដាក់ចេញគោលនយោបាយជាតិសកម្មភាពមីន ២០២៦-២០៣៥ ដើម្បីបញ្ចប់បញ្ហាគ្រាប់មីន និងជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច

ភ្នំពេញ, ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៦៖ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចអនុម័ត និងដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ «គោលនយោបាយជាតិស្តីពីសកម្មភាពមីន ឆ្នាំ២០២៦-២០៣៥» ដែលជាផែនការយុទ្ធសាស្ត្ររយៈពេលវែង ក្នុងគោលដៅដោះស្រាយបញ្ហាមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមឱ្យអស់ពីទឹកដីកម្ពុជា។
ថ្លែងក្នុងជំនួបពិភាក្សាការងារជាមួយ ឯកឧត្តម Steven Pang ឯកអគ្គរដ្ឋទូតសិង្ហបុរីប្រចាំកម្ពុជា នាថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៦ នៅទីស្នាក់ការអាជ្ញាធរមីន ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រី និងជាអនុប្រធានទី១ នៃអាជ្ញាធរមីន (CMAA) បានគូសបញ្ជាក់ថា គោលនយោបាយជាតិថ្មីនេះ មានកំណត់គោលដៅ និងទិសដៅច្បាស់លាស់បំផុត ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមនៃសំណល់ជាតិផ្ទុះដែលនៅសេសសល់។
ឯកឧត្តមទេសរដ្ឋមន្ត្រី បានពន្យល់ថា ការងារបោសសម្អាតមីននៅកម្ពុជា មិនមែនត្រឹមតែជាកិច្ចការមនុស្សធម៌ ដើម្បីសង្គ្រោះជីវិតមនុស្សប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាសកម្មភាពអភិវឌ្ឍន៍ជាតិដ៏មានសារៈសំខាន់បំផុត។ លោកបានបញ្ជាក់ថា «សកម្មភាពមីនមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយសន្តិសុខស្បៀង ការអភិវឌ្ឍជនបទ ការកាត់បន្ថយភាពក្រីក្រ ការកសាងហេដ្ឋារចនាសម្ព័ន្ធ និងការលើកកម្ពស់គុណភាពជីវិតរបស់ប្រជាពលរដ្ឋឲ្យកាន់តែប្រសើរឡើង»។
ក្នុងឱកាសនោះដែរ ឯកឧត្តមបណ្ឌិត លី ធុជ ក៏បានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលសិង្ហបុរី ដែលបានផ្តល់ការគាំទ្រយ៉ាងពេញទំហឹងដល់គំនិតផ្តួចផ្តើមរបស់កម្ពុជា ក្នុងការបង្កើត មជ្ឈមណ្ឌលតំបន់អាស៊ានសម្រាប់សកម្មភាពមីន (ARMAC) ដែលមានស្នាក់ការកណ្តាលនៅភ្នំពេញ។ ការបន្តគាំទ្រពីសំណាក់សិង្ហបុរី មិនត្រឹមតែជួយដល់បេសកកម្មរបស់មជ្ឈមណ្ឌលនេះប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងឆ្លុះបញ្ចាំងពីចំណងមិត្តភាពដ៏រឹងមាំ និងយូរអង្វែងរវាងប្រទេសទាំងពីរផងដែរ។
ជាការឆ្លើយតប ឯកឧត្តម Steven Pang បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងនាមជាប្រទេសឈានមុខគេមួយលើពិភពលោកក្នុងវិស័យបោសសម្អាតមីន និងបានបង្ហាញនូវការប្តេជ្ញាចិត្តក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត។
គួរបញ្ជាក់ថា តាមរយៈគោលនយោបាយជាតិឆ្នាំ ២០២៦-២០៣៥ នេះ កម្ពុជារំពឹងថានឹងអាចគ្រប់គ្រង និងដោះស្រាយបញ្ហាសំណល់ជាតិផ្ទុះពីសង្គ្រាមប្រកបដោយប្រសិទ្ធភាពខ្ពស់ ដើម្បីប្រែក្លាយដីមីនឱ្យទៅជា «ដីមាស» សម្រាប់បម្រើដល់ការរស់នៅ និងការបង្កបង្កើនផលរបស់ប្រជាជននៅទូទាំងប្រទេស៕
រាយការណ៍ដោយ សារព័ត៌មាន The Khmer Daily Network