National
• 2 hours ago• Lim_Rothanaksambath
សមាគមសិល្បករខ្មែរ ប្រកាសផ្ដល់សេវាធានារ៉ាប់រងអាយុជីវិតជូនសិល្បករខ្មែរ ដើម្បីពង្រឹងសុខុមាលភាព និងអនាគតហិរញ្ញវត្ថុ

ភ្នំពេញ, ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៦៖ ក្នុងគោលបំណងលើកកម្ពស់ជីវភាព និងផ្ដល់ភាពកក់ក្ដៅផ្នែកហិរញ្ញវត្ថុដល់អ្នកសិល្បៈ សមាគមសិល្បករខ្មែរ ដឹកនាំដោយលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង បានចាប់ដៃគូសហការជាប្រវត្តិសាស្ត្រជាមួយក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប ឡាយហ្វ៍ អ៊ីនសួរេន (Royal Group Life Insurance) ដើម្បីផ្តល់សេវាធានារ៉ាប់រងអាយុជីវិត និងចំណេះដឹងហិរញ្ញវត្ថុដល់សិល្បករខ្មែរ។
ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) នេះ បានប្រារព្ធឡើងយ៉ាងឱឡារិកកាលពីរសៀលថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦ នៅសណ្ឋាគារកាំបូឌីយ៉ាណា ក្រោមវត្តមានថ្នាក់ដឹកនាំនៃស្ថាប័នទាំងពីរ និងសិល្បករល្បីៗជាច្រើនរូប។
តាមរយៈកិច្ចព្រមព្រៀងនេះ ស្ថាប័នទាំងពីរនឹងរួមគ្នាសម្រេចនូវទិសដៅយុទ្ធសាស្ត្រចំនួន ៣ រួមមាន៖ ការពង្រីកចំណេះដឹង ដោយនឹងបង្កើនការយល់ដឹងអំពីសារៈសំខាន់នៃសេវាធានារ៉ាប់រងអាយុជីវិត និងការរៀបចំផែនការហិរញ្ញវត្ថុសម្រាប់សិល្បករ និងក្រុមគ្រួសារ។ ផ្តល់ជូនកញ្ចប់សេវាធានារ៉ាប់រងដែលងាយស្រួលយល់ និងមានលក្ខខណ្ឌសមស្របទៅនឹងតម្រូវការជាក់ស្តែងរបស់សមាជិកសមាគមសិល្បករខ្មែរ និង បង្កើតកម្មវិធីណែនាំបន្ត (Referral Program) ផ្តាច់មុខសម្រាប់សមាជិកសមាគម ដើម្បីជួយការពារផែនការហិរញ្ញវត្ថុរយៈពេលវែង។
ក្នុងឱកាសនោះ លោក អ៊ុត សឿង អគ្គនាយកក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប ឡាយហ្វ៍ អ៊ីនសួរេន ម.ក បានថ្លែងដោយក្តីសោមនស្សថា សិល្បករគឺជា "បេះដូងនៃវប្បធម៌" ដែលបានលះបង់ដើម្បីអត្តសញ្ញាណជាតិ។ លោកបានបញ្ជាក់ថា «ក្រុមហ៊ុនជឿជាក់ថា ពួកគាត់សក្តិសមទទួលបានការការពារផ្នែកហិរញ្ញវត្ថុ និងភាពកក់ក្តៅក្នុងចិត្ត។ កិច្ចព្រមព្រៀងនេះគឺជាការប្តេជ្ញាចិត្តរបស់យើង ក្នុងការធ្វើឱ្យសេវាធានារ៉ាប់រងកាន់តែងាយស្រួលសម្រាប់សុខុមាលភាពសិល្បករគ្រប់រូប»។
ទន្ទឹមនឹងនេះ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានសង្កត់ធ្ងន់ពីតម្លៃមិនអាចកាត់ថ្លៃបាននៃអ្នកសិល្បៈចំពោះជាតិមាតុភូមិ។
លោកជំទាវបានមានប្រសាសន៍យ៉ាងមានអត្ថន័យថា «ការថែរក្សាសិល្បករ គឺជាការថែរក្សាវប្បធម៌។ ការការពារសិល្បករ គឺជាការការពារអត្តសញ្ញាណជាតិ។ ហើយការវិនិយោគលើសុខុមាលភាពរបស់សិល្បករ គឺជាការវិនិយោគលើអនាគតនៃសិល្បៈ វប្បធម៌ និងព្រលឹងជាតិខ្មែរ»។
គួរបញ្ជាក់ថា ចាប់តាំងពីលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ឡើងកាន់តំណែងជាប្រធានសមាគមសិល្បករខ្មែរ (អាណត្តិទី៦) លោកជំទាវបានខិតខំយ៉ាងសកម្មក្នុងកិច្ចការមនុស្សធម៌ និងការចងក្រងសាមគ្គីភាពរវាងសិល្បកររៀមច្បង និងសិល្បករជំនាន់ក្រោយ។ ការផ្តល់សេវាធានារ៉ាប់រងអាយុជីវិតនាពេលនេះ ត្រូវបានគេមើលឃើញថាជាជំហានដ៏រឹងមាំមួយ ក្នុងការធានាថាអ្នកសិល្បៈខ្មែរនឹងមិនត្រូវបានបោះបង់ចោលឡើយ នៅពេលជួបបញ្ហាសុខភាព ឬហានិភ័យផ្សេងៗក្នុងជីវិត៕
រាយការណ៍ដោយ សារព័ត៌មាន The Khmer Daily Network