National
• 4 hours ago• Lim_Rothanaksambath
ក្រសួងការបរទេស និងក្រសួងបរិស្ថាន រួមគ្នាដាក់ចេញយុទ្ធសាស្ត្រ «ការទូតបរិស្ថាន» ២០២៦-២០៣០ លើកកម្ពស់ឧត្តមប្រយោជន៍ជាតិ

ភ្នំពេញ, ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦៖ ក្នុងជំហានថ្មីមួយដើម្បីឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ និងចរន្តសេដ្ឋកិច្ចសកល ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានសហការជាមួយក្រសួងបរិស្ថាន រៀបចំបទបង្ហាញស្តីពី «យុទ្ធសាស្ត្រការទូតបរិស្ថានកម្ពុជា ឆ្នាំ២០២៦-២០៣០» ជូនដល់មន្ត្រីការទូតកម្ពុជា ដើម្បីពង្រឹងសមត្ថភាពក្នុងការកៀរគរជំនួយ និងការវិនិយោគពីបរទេស។
កិច្ចប្រជុំដ៏មានសារៈសំខាន់នេះ បានប្រព្រឹត្តទៅកាលពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងការបរទេស ក្រោមការសម្របសម្រួលរបស់ ឯកឧត្តម ទី នីតូរ្យ អនុរដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។ ក្នុងនោះដែរ ឯកឧត្តម ជួប ប៉ារីស៍ រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអញ្ជើញជាវាគ្មិនកិត្តិយស ដោយមានការចូលរួមពីមន្ត្រីការទូតកម្ពុជាដែលកំពុងបំពេញបេសកកម្មទាំងក្នុង និងក្រៅប្រទេសប្រមាណ ១០០ នាក់ តាមរយៈប្រព័ន្ធផ្ទាល់ និងអនឡាញ។
គោលបំណងចម្បងនៃយុទ្ធសាស្ត្រឆ្នាំ ២០២៦-២០៣០ នេះ គឺដើម្បីតម្រង់ទិសឱ្យមន្ត្រីការទូតកម្ពុជានៅទូទាំងពិភពលោក ក្លាយជាសកម្មជនជួរមុខក្នុងការផ្សព្វផ្សាយពីអាទិភាពបរិស្ថានរបស់កម្ពុជា។ មន្ត្រីការទូតត្រូវដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់រូបភាពកម្ពុជាជាប្រទេសដែលយកចិត្តទុកដាក់លើកិច្ចការពារបរិស្ថាន ការកៀរគរកិច្ចសហប្រតិបត្តិការបច្ចេកទេស និងហិរញ្ញប្បទានអន្តរជាតិ (Green Finance) និងការស្វែងរកទីផ្សារពាណិជ្ជកម្ម និងទាក់ទាញការវិនិយោគដែលមេត្រីភាពនឹងបរិស្ថាន។
ឯកឧត្តម ជួប ប៉ារីស៍ បានសង្កត់ធ្ងន់ថា បច្ចុប្បន្នវិស័យបរិស្ថានមិនមែនគ្រាន់តែជារឿងការការពារធម្មជាតិតែមួយមុខនោះទេ ប៉ុន្តែវាបានក្លាយជាលក្ខខណ្ឌដ៏សំខាន់នៅក្នុងចរន្តសេដ្ឋកិច្ច និងពាណិជ្ជកម្មសកល។ ការរៀបចំយុទ្ធសាស្ត្រនេះ នឹងជួយឱ្យកម្ពុជាអាចទាញយកផលប្រយោជន៍ពី «សេដ្ឋកិច្ចបៃតង» និង «ទីផ្សារកាបូន» ដែលកំពុងមានសន្ទុះខ្លាំង។
កិច្ចខិតខំប្រឹងប្រែងនេះ ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលផ្តោតលើការអភិវឌ្ឍប្រកបដោយចីរភាព និងភាពធន់នឹងការប្រែប្រួលអាកាសធាតុ។ តាមរយៈការទូតបរិស្ថាន កម្ពុជាមានគោលដៅប្រែក្លាយបញ្ហាប្រឈមនៃអាកាសធាតុ ទៅជាឱកាសសេដ្ឋកិច្ច ដោយទាក់ទាញវិនិយោគិនដែលស្វែងរកទីតាំងផលិតកម្មដែលមានថាមពលស្អាត និងការទទួលខុសត្រូវខ្ពស់លើបរិស្ថាន។
យុទ្ធសាស្ត្រការទូតបរិស្ថាន ២០២៦-២០៣០ នេះ គឺជាការបន្តវេន និងពង្រីកវិសាលភាពពី «យុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ២០២៣-២០២៨» ដែលក្រសួងបរិស្ថានបានដាក់ចេញកាលពីពេលកន្លងទៅ ដែលផ្តោតលើសសរស្តម្ភ ៣ គឺ៖ ស្អាត បៃតង និងចីរភាព។ ការដាក់បញ្ចូលការទូតបរិស្ថានទៅក្នុងរបៀបវារៈការបរទេស ឆ្លុះបញ្ចាំងពីមហិច្ឆតារបស់កម្ពុជាក្នុងការសម្រេចបាននូវអព្យាក្រឹតភាពកាបូន នៅឆ្នាំ ២០៥០។
តាមរយៈការអនុវត្តយុទ្ធសាស្ត្រនេះ កម្ពុជារំពឹងថានឹងអាចពង្រឹងជំហររបស់ខ្លួននៅលើឆាកអន្តរជាតិ ជាពិសេសក្នុងក្របខណ្ឌអាស៊ាន និងអង្គការសហប្រជាជាតិ ពាក់ព័ន្ធនឹងកិច្ចព្រមព្រៀងទីក្រុងប៉ារីសស្តីពីការប្រែប្រួលអាកាសធាតុ៕
រាយការណ៍ដោយ សារព័ត៌មាន The Khmer Daily Network