National
• 3 hours ago• Lim_Rothanaksambath
លេខាធិការដ្ឋានគ.ប.ឆ.ប.៖ ថវិកាជាង ៣០០លានដុល្លារត្រូវបានបង្កក ខណៈសំណុំរឿង ៤៤៦ ករណីត្រូវបានបញ្ជូនទៅដល់ដៃតុលាការ

ភ្នំពេញ, ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦៖ លេខាធិការដ្ឋាននៃគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) បានបង្ហាញរបាយការណ៍បូកសរុបប្រតិបត្តិការរយៈពេលជាងមួយឆ្នាំ (កក្កដា ២០២៥ - សីហា ២០២៦) ដោយបង្ហាញពីការប្តេជ្ញាចិត្តខ្ពស់របស់រាជរដ្ឋាភិបាលក្នុងការលុបបំបាត់បទល្មើសបច្ចេកវិទ្យា។ ជាលទ្ធផល ថវិកាជាង ៣០០លានដុល្លារត្រូវបានបង្កក ខណៈសំណុំរឿងរាប់រយករណីត្រូវបានបញ្ជូនទៅដល់ដៃតុលាការ។
ក្នុងយុទ្ធនាការទ្រង់ទ្រាយធំនេះ សមត្ថកិច្ចកម្ពុជាបានចាត់វិធានការយ៉ាងក្តៅគគុកលើបណ្តាញហិរញ្ញវត្ថុរបស់ក្រុមឧក្រិដ្ឋជន។ ថវិកាជាង ៣០០លានដុល្លារអាមេរិក នៅក្នុងគណនីធនាគារនានាត្រូវបានបង្កកជាបណ្តោះអាសន្ន។ ទន្ទឹមនឹងនេះ សំណុំរឿងចំនួន ៤៤៦ ករណី ដែលពាក់ព័ន្ធនឹងជនត្រូវចោទចំនួន ៣,៩២៧ នាក់ (មកពី ២៩ សញ្ជាតិ) រួមទាំងមេខ្លោងផងនោះ ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការដើម្បីផ្តន្ទាទោសតាមច្បាប់។
ចំណុចគួរឱ្យកត់សម្គាល់បំផុតនៅក្នុងរបាយការណ៍នេះ គឺការអនុវត្តច្បាប់ដោយគ្មានការលើកលែង ចំពោះមន្ត្រីអាជ្ញាធរដែលពាក់ព័ន្ធនឹងសកម្មភាពខុសច្បាប់។ មន្ត្រីចំនួន ១៥ នាក់ ក្នុងនោះមានទាំងកម្រិត ព្រះរាជអាជ្ញារង, អគ្គនាយករងអន្តោប្រវេសន៍, ស្នងការរងនគរបាលរាជធានីភ្នំពេញ និងអតីតមន្ត្រីក្រសួងការបរទេស ត្រូវបានចាត់វិធានការច្បាប់យ៉ាងម៉ឺងម៉ាត់ ដែលនេះសបញ្ជាក់ពីតម្លាភាព និងភាពស្អាតស្អំក្នុងជួររាជរដ្ឋាភិបាល។
កងកម្លាំងជំនាញបានបើកប្រតិបត្តិការត្រួតពិនិត្យទីតាំងសង្ស័យសរុប ៨៣២ កន្លែង និងបង្ក្រាបបានចំនួន ៦៦៣ ទីតាំង។ ក្នុងនោះ មណ្ឌលឆបោកធំៗចំនួន ៨៦ ទីតាំង ត្រូវបានគ្រប់គ្រង និងកំពុងស្ថិតក្នុងនីតិវិធីរឹបអូស។ លេខាធិការដ្ឋាន គ.ប.ឆ.ប. បានប្រកាសថា៖ «បច្ចុប្បន្ននេះ គ្មានទៀតទេទីតាំងបទល្មើសឆបោកទ្រង់ទ្រាយធំនៅក្នុងប្រទេសកម្ពុជា» ទោះបីជាសកម្មភាពតូចៗលួចលាក់តាមខុនដូ ឬផ្ទះជួលនៅបន្តមានខ្លះក៏ដោយ។
ប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក PR Cambodian Government
មនុស្សជិត ៣០,០០០ នាក់ត្រូវបានឃាត់ខ្លួន ហើយជនបរទេសចំនួន ២២,០០០ នាក់ មកពី ៣៨ សញ្ជាតិ ត្រូវបានជួយសង្គ្រោះ និងធ្វើមាតុភូមិនិវត្តន៍ទៅកាន់ប្រទេសកំណើតវិញ។ កាស៊ីណូចំនួន ២៧ កន្លែងត្រូវបានចាត់វិធានការ ក្នុងនោះ ១៨ កន្លែងត្រូវបានដកហូតអាជ្ញាបណ្ណ និង ៩ កន្លែងទៀតត្រូវបានព្យួរជាបណ្តោះអាសន្ន។
ទោះបីជាលទ្ធផលវិជ្ជមានត្រូវបានសម្រេច ប៉ុន្តែអាជ្ញាធរកម្ពុជានៅតែបន្តអំពាវនាវដល់ប្រជាពលរដ្ឋ និងភាគីពាក់ព័ន្ធទាំងអស់ ឱ្យបន្តចូលរួមផ្តល់ព័ត៌មាន ឬតម្រុយអំពីទីតាំងសង្ស័យនានា ដើម្បីឈានទៅរកការលុបបំបាត់បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឱ្យអស់ពីកម្ពុជាជាស្ថាពរ៕
រាយការណ៍ដោយ សារព័ត៌មាន The Khmer Daily Network
ក្នុងយុទ្ធនាការទ្រង់ទ្រាយធំនេះ សមត្ថកិច្ចកម្ពុជាបានចាត់វិធានការយ៉ាងក្តៅគគុកលើបណ្តាញហិរញ្ញវត្ថុរបស់ក្រុមឧក្រិដ្ឋជន។ ថវិកាជាង ៣០០លានដុល្លារអាមេរិក នៅក្នុងគណនីធនាគារនានាត្រូវបានបង្កកជាបណ្តោះអាសន្ន។ ទន្ទឹមនឹងនេះ សំណុំរឿងចំនួន ៤៤៦ ករណី ដែលពាក់ព័ន្ធនឹងជនត្រូវចោទចំនួន ៣,៩២៧ នាក់ (មកពី ២៩ សញ្ជាតិ) រួមទាំងមេខ្លោងផងនោះ ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការដើម្បីផ្តន្ទាទោសតាមច្បាប់។
ចំណុចគួរឱ្យកត់សម្គាល់បំផុតនៅក្នុងរបាយការណ៍នេះ គឺការអនុវត្តច្បាប់ដោយគ្មានការលើកលែង ចំពោះមន្ត្រីអាជ្ញាធរដែលពាក់ព័ន្ធនឹងសកម្មភាពខុសច្បាប់។ មន្ត្រីចំនួន ១៥ នាក់ ក្នុងនោះមានទាំងកម្រិត ព្រះរាជអាជ្ញារង, អគ្គនាយករងអន្តោប្រវេសន៍, ស្នងការរងនគរបាលរាជធានីភ្នំពេញ និងអតីតមន្ត្រីក្រសួងការបរទេស ត្រូវបានចាត់វិធានការច្បាប់យ៉ាងម៉ឺងម៉ាត់ ដែលនេះសបញ្ជាក់ពីតម្លាភាព និងភាពស្អាតស្អំក្នុងជួររាជរដ្ឋាភិបាល។
កងកម្លាំងជំនាញបានបើកប្រតិបត្តិការត្រួតពិនិត្យទីតាំងសង្ស័យសរុប ៨៣២ កន្លែង និងបង្ក្រាបបានចំនួន ៦៦៣ ទីតាំង។ ក្នុងនោះ មណ្ឌលឆបោកធំៗចំនួន ៨៦ ទីតាំង ត្រូវបានគ្រប់គ្រង និងកំពុងស្ថិតក្នុងនីតិវិធីរឹបអូស។ លេខាធិការដ្ឋាន គ.ប.ឆ.ប. បានប្រកាសថា៖ «បច្ចុប្បន្ននេះ គ្មានទៀតទេទីតាំងបទល្មើសឆបោកទ្រង់ទ្រាយធំនៅក្នុងប្រទេសកម្ពុជា» ទោះបីជាសកម្មភាពតូចៗលួចលាក់តាមខុនដូ ឬផ្ទះជួលនៅបន្តមានខ្លះក៏ដោយ។
ប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក PR Cambodian Governmentមនុស្សជិត ៣០,០០០ នាក់ត្រូវបានឃាត់ខ្លួន ហើយជនបរទេសចំនួន ២២,០០០ នាក់ មកពី ៣៨ សញ្ជាតិ ត្រូវបានជួយសង្គ្រោះ និងធ្វើមាតុភូមិនិវត្តន៍ទៅកាន់ប្រទេសកំណើតវិញ។ កាស៊ីណូចំនួន ២៧ កន្លែងត្រូវបានចាត់វិធានការ ក្នុងនោះ ១៨ កន្លែងត្រូវបានដកហូតអាជ្ញាបណ្ណ និង ៩ កន្លែងទៀតត្រូវបានព្យួរជាបណ្តោះអាសន្ន។