National
• 2 hours ago• Lim_Rothanaksambath
ក្រសួងការពារជាតិ ធ្វើបទបង្ហាញជូនអនុព័ន្ធយោធាបរទេសមកពី ១៨ប្រទេស អំពីបច្ចុប្បន្នភាព និងស្ថានភាពព្រំដែនកម្ពុជា-ថៃ

ភ្នំពេញ, ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦៖ ក្រសួងការពារជាតិកម្ពុជា បានរៀបចំកិច្ចប្រជុំសំខាន់មួយ ដើម្បីបង្ហាញពីតម្លាភាព និងបច្ចុប្បន្នភាពនៃស្ថានភាពសន្តិសុខតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ជូនដល់ក្រុមអនុព័ន្ធយោធាបរទេសប្រចាំព្រះរាជាណាចក្រកម្ពុជា (MACPP) បន្ទាប់ពីមានការវិវត្តន៍ថ្មីៗនៃកិច្ចព្រមព្រៀងសន្តិភាព និងបទឈប់បាញ់កាលពីចុងឆ្នាំ២០២៥។
កិច្ចប្រជុំនេះបានប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងការពារជាតិ ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក រ៉ាត់ ដារ៉ារ័ត្ន រដ្ឋលេខាធិការក្រសួងការពារជាតិ ដោយមានការចូលរួមពីអនុព័ន្ធយោធាបរទេសសរុបចំនួន ២២រូប តំណាងឱ្យ ១៨ប្រទេស។
ឯកឧត្តម រដ្ឋលេខាធិការ បានរំលឹកពីប្រវត្តិនៃការប៉ះទង្គិចប្រដាប់អាវុធ រហូតឈានដល់ការសម្រេចបាននូវបទឈប់បាញ់កាលពីខែធ្នូ ឆ្នាំ២០២៥។ កម្ពុជាបានបង្ហាញពីឆន្ទៈមនសិការក្នុងការដោះស្រាយបញ្ហាព្រំដែនតាមរយៈយន្តការសន្តិវិធី និងការចរចា។
តំណាងរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន បានបញ្ជាក់ពីសមិទ្ធផលនៃការបោះបង្គោលបណ្តោះអាសន្ននៅចន្លោះបង្គោលលេខ ៥២ ដល់ ៥៩ និងលេខ ៤២ ដល់ ៤៧។ កម្ពុជាក៏បានជំរុញឱ្យភាគីថៃ ចាត់បញ្ជូនក្រុមវាស់វែងចម្រុះ (JSTs) ដើម្បីបន្តការងារនៅលើដីជាក់ស្តែង ក្រោមយន្តការគណៈកម្មការព្រំដែនចម្រុះ (JBC)។
ក្រុមអ្នកសម្របសម្រួល (CLG) របស់កម្ពុជា បានលើកឡើងពីកិច្ចសហការជាមួយក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ស្របតាមស្មារតីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងកូឡាឡាំពួរ (ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥)។ កម្ពុជាបានថ្លែងអំណរគុណដល់ប្រទេសម៉ាឡេស៊ី និងហ្វីលីពីន ដែលបានដើរតួនាទីយ៉ាងសកម្មក្នុងបេសកកម្មរក្សាសន្តិភាពនេះ។
ប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក ក្រសួងការពារជាតិ
បើទោះបីជាមានបទឈប់បាញ់ក៏ដោយ ឯកឧត្តម រដ្ឋលេខាធិការ បានសង្កត់ធ្ងន់ពីបញ្ហាមួយចំនួនដែលភាគីថៃបានអនុវត្ត ដែលបង្កផលប៉ះពាល់អវិជ្ជមាន ដូចជា ការចល័តកងទ័ព និងការរាយបន្លាលួស, ការដាក់កុងតឺន័រ និងការសាងសង់សំណង់រឹង ដែលផ្លាស់ប្តូរស្ថានភាពដើមនៅលើដី និងការរារាំងប្រជាពលរដ្ឋកម្ពុជាមិនឱ្យវិលត្រឡប់ទៅកាន់លំនៅឋានវិញ។
ក្រសួងការពារជាតិបានបញ្ជាក់ជាថ្មីនូវជំហរដាច់ខាតក្នុងការគោរពតាមសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) និងកិច្ចព្រមព្រៀងសន្តិភាពនានា ដើម្បីប្រែក្លាយតំបន់ព្រំដែនឱ្យទៅជាតំបន់សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍន៍យូរអង្វែង៕
រាយការណ៍ដោយ សារព័ត៌មាន The Khmer Daily Network
កិច្ចប្រជុំនេះបានប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងការពារជាតិ ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក រ៉ាត់ ដារ៉ារ័ត្ន រដ្ឋលេខាធិការក្រសួងការពារជាតិ ដោយមានការចូលរួមពីអនុព័ន្ធយោធាបរទេសសរុបចំនួន ២២រូប តំណាងឱ្យ ១៨ប្រទេស។
ឯកឧត្តម រដ្ឋលេខាធិការ បានរំលឹកពីប្រវត្តិនៃការប៉ះទង្គិចប្រដាប់អាវុធ រហូតឈានដល់ការសម្រេចបាននូវបទឈប់បាញ់កាលពីខែធ្នូ ឆ្នាំ២០២៥។ កម្ពុជាបានបង្ហាញពីឆន្ទៈមនសិការក្នុងការដោះស្រាយបញ្ហាព្រំដែនតាមរយៈយន្តការសន្តិវិធី និងការចរចា។
តំណាងរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន បានបញ្ជាក់ពីសមិទ្ធផលនៃការបោះបង្គោលបណ្តោះអាសន្ននៅចន្លោះបង្គោលលេខ ៥២ ដល់ ៥៩ និងលេខ ៤២ ដល់ ៤៧។ កម្ពុជាក៏បានជំរុញឱ្យភាគីថៃ ចាត់បញ្ជូនក្រុមវាស់វែងចម្រុះ (JSTs) ដើម្បីបន្តការងារនៅលើដីជាក់ស្តែង ក្រោមយន្តការគណៈកម្មការព្រំដែនចម្រុះ (JBC)។
ក្រុមអ្នកសម្របសម្រួល (CLG) របស់កម្ពុជា បានលើកឡើងពីកិច្ចសហការជាមួយក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ស្របតាមស្មារតីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងកូឡាឡាំពួរ (ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥)។ កម្ពុជាបានថ្លែងអំណរគុណដល់ប្រទេសម៉ាឡេស៊ី និងហ្វីលីពីន ដែលបានដើរតួនាទីយ៉ាងសកម្មក្នុងបេសកកម្មរក្សាសន្តិភាពនេះ។
ប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក ក្រសួងការពារជាតិបើទោះបីជាមានបទឈប់បាញ់ក៏ដោយ ឯកឧត្តម រដ្ឋលេខាធិការ បានសង្កត់ធ្ងន់ពីបញ្ហាមួយចំនួនដែលភាគីថៃបានអនុវត្ត ដែលបង្កផលប៉ះពាល់អវិជ្ជមាន ដូចជា ការចល័តកងទ័ព និងការរាយបន្លាលួស, ការដាក់កុងតឺន័រ និងការសាងសង់សំណង់រឹង ដែលផ្លាស់ប្តូរស្ថានភាពដើមនៅលើដី និងការរារាំងប្រជាពលរដ្ឋកម្ពុជាមិនឱ្យវិលត្រឡប់ទៅកាន់លំនៅឋានវិញ។