National
• 1 hour ago• Lim_Rothanaksambath
ក្រសួងទេសចរណ៍ បើកយុទ្ធនាការជំរុញការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងលើកកម្ពស់គុណភាពសេវាកម្មទេសចរណ៍ នៅសៀមរាប

ភ្នំពេញ, ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦៖ ដើម្បីជំរុញការអនុវត្ត «យុទ្ធសាស្ត្រជាតិស្ដីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធឆ្នាំ២០២៣-២០២៨» ឱ្យកាន់តែមានប្រសិទ្ធភាព ក្រសួងទេសចរណ៍បានបើកយុទ្ធនាការផ្សព្វផ្សាយទ្រង់ទ្រាយធំមួយនៅខេត្តសៀមរាប សំដៅពង្រឹងសមត្ថភាពអាជីវករ និងអ្នកផ្ដល់សេវាកម្មទេសចរណ៍ តាមរយៈការចុះឈ្មោះក្នុងប្រព័ន្ធឌីជីថល និងការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ។
សិក្ខាសាលាស្ដីពី «យុទ្ធនាការផ្សព្វផ្សាយការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ការអភិវឌ្ឍជំនាញវិជ្ជាជីវៈ និងការពង្រឹងគុណភាពសេវាកម្មក្នុងវិស័យទេសចរណ៍» នេះ បានប្រព្រឹត្តទៅកាលពីថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦ ក្រោមអធិបតីភាព ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ដោយមានការចូលរួមពីតំណាងរដ្ឋបាលខេត្តសៀមរាប សមាគមសហព័ន្ធយុវជនសេដ្ឋកិច្ចកម្ពុជា និងភាគីពាក់ព័ន្ធជាច្រើនទៀត។
ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់ បានអំពាវនាវដល់អាជីវករ និងអ្នកលក់ដូរទាំងអស់ រួសរាន់មកចុះឈ្មោះក្នុងថ្នាលឌីជីថល ដើម្បីទទួលបានអត្ថប្រយោជន៍ជាច្រើនពីរាជរដ្ឋាភិបាល រួមមាន៖ ការគាំពារសង្គម អាហារូបករណ៍បណ្ដុះបណ្ដាលជំនាញ និងកញ្ចប់អន្តរាគមន៍ផ្សេងៗ។
ប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក រដ្ឋបាលខេត្តសៀមរាប/Siem Reap Provincial Administration

លោក ឌី រ៉ាដូ អភិបាលរងខេត្តសៀមរាប បានសង្កត់ធ្ងន់ថា ការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ គឺជាការបង្កើតឱកាសឱ្យអ្នកប្រកបរបរខ្នាតតូច ទទួលបានចំណេះដឹង បច្ចេកវិទ្យា និងជំនាញ ដើម្បីបង្កើនផលិតភាព និងភាពប្រកួតប្រជែង។ លោកបន្ថែមថា ភាពរួសរាយរាក់ទាក់ និងអនាម័យ គឺជាសសរស្តម្ភក្នុងការរក្សាកេរ្តិ៍ឈ្មោះខេត្តសៀមរាប ជាគោលដៅទេសចរណ៍ពិភពលោក។
ឯកឧត្តមបណ្ឌិត ឡី សុភាព ប្រធានសមាគមសហព័ន្ធយុវជនសេដ្ឋកិច្ចកម្ពុជា បានទម្លាយទិន្នន័យថា គិតត្រឹមថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ មានប្រជាពលរដ្ឋចំនួន ៤៩៦,៨០៥ នាក់ ហើយដែលបានចុះឈ្មោះក្នុងថ្នាលឌីជីថលទូទាំងប្រទេស។ ដោយឡែក ក្នុងខេត្តសៀមរាប សមាគមបានត្រៀមក្រុមការងារស្ម័គ្រចិត្តចំនួន ១,៥០០ នាក់ ដើម្បីចុះជួយសម្របសម្រួលការចុះឈ្មោះដល់ទីតាំងផ្ទាល់។
ក្រសួងទេសចរណ៍ បានណែនាំឱ្យមន្ទីរទេសចរណ៍ និងអាជ្ញាធរមូលដ្ឋាន បន្តយកចិត្តទុកដាក់លើការគ្រប់គ្រងតម្លៃសេវាកម្ម សុវត្ថិភាព និងសណ្ដាប់ធ្នាប់ ដើម្បីផ្ដល់បទពិសោធន៍ល្អបំផុតដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលជាកត្តាគន្លឹះក្នុងការលើកកម្ពស់សេដ្ឋកិច្ចមូលដ្ឋាន។
យុទ្ធនាការនេះ សបញ្ជាក់ឱ្យឃើញពីការប្ដេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល ក្នុងការប្រែក្លាយសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឱ្យទៅជាកម្លាំងចលករដ៏រឹងមាំ និងមានសមធម៌ ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១៕
រាយការណ៍ដោយ សារព័ត៌មាន The Khmer Daily Network
សិក្ខាសាលាស្ដីពី «យុទ្ធនាការផ្សព្វផ្សាយការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ការអភិវឌ្ឍជំនាញវិជ្ជាជីវៈ និងការពង្រឹងគុណភាពសេវាកម្មក្នុងវិស័យទេសចរណ៍» នេះ បានប្រព្រឹត្តទៅកាលពីថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦ ក្រោមអធិបតីភាព ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ដោយមានការចូលរួមពីតំណាងរដ្ឋបាលខេត្តសៀមរាប សមាគមសហព័ន្ធយុវជនសេដ្ឋកិច្ចកម្ពុជា និងភាគីពាក់ព័ន្ធជាច្រើនទៀត។
ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់ បានអំពាវនាវដល់អាជីវករ និងអ្នកលក់ដូរទាំងអស់ រួសរាន់មកចុះឈ្មោះក្នុងថ្នាលឌីជីថល ដើម្បីទទួលបានអត្ថប្រយោជន៍ជាច្រើនពីរាជរដ្ឋាភិបាល រួមមាន៖ ការគាំពារសង្គម អាហារូបករណ៍បណ្ដុះបណ្ដាលជំនាញ និងកញ្ចប់អន្តរាគមន៍ផ្សេងៗ។
ប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក រដ្ឋបាលខេត្តសៀមរាប/Siem Reap Provincial Administration
ប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក រដ្ឋបាលខេត្តសៀមរាប/Siem Reap Provincial Administrationលោក ឌី រ៉ាដូ អភិបាលរងខេត្តសៀមរាប បានសង្កត់ធ្ងន់ថា ការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ គឺជាការបង្កើតឱកាសឱ្យអ្នកប្រកបរបរខ្នាតតូច ទទួលបានចំណេះដឹង បច្ចេកវិទ្យា និងជំនាញ ដើម្បីបង្កើនផលិតភាព និងភាពប្រកួតប្រជែង។ លោកបន្ថែមថា ភាពរួសរាយរាក់ទាក់ និងអនាម័យ គឺជាសសរស្តម្ភក្នុងការរក្សាកេរ្តិ៍ឈ្មោះខេត្តសៀមរាប ជាគោលដៅទេសចរណ៍ពិភពលោក។