National
• 1 hour ago• Lim_Rothanaksambath
អាជ្ញាធរជាតិអប្សរា គ្រោងដំឡើងកៅអីសម្រាកជាង ២០០ បន្ថែមទៀតនៅក្នុងរមណីយដ្ឋានអង្គរ

ភ្នំពេញ, ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦៖ អាជ្ញាធរជាតិអប្សរា តាមរយៈនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌ បានប្រកាសដាក់ចេញនូវផែនការដំឡើងកៅអីអង្គុយសម្រាកចំនួន ២២៥ បន្ថែមទៀត នៅតាមបណ្តាប្រាសាទសំខាន់ៗក្នុងរមណីយដ្ឋានអង្គរ សម្រាប់ឆ្នាំ២០២៦ខាងមុខនេះ ដើម្បីបង្កើនភាពងាយស្រួលដល់ភ្ញៀវទេសចរ និងរួមចំណែកដល់ការអភិរក្សតំបន់បេតិកភណ្ឌ។
លោក ទេស សុធីរ អនុប្រធាននាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌ បានគូសបញ្ជាក់ថា ការរៀបចំដំឡើងកៅអីទាំងនេះ ធ្វើឡើងបន្ទាប់ពីមានការសិក្សាយ៉ាងលម្អិតទៅលើទីតាំងភូមិសាស្ត្រ ចំនួនភ្ញៀវទេសចរ និងតម្រូវការជាក់ស្តែង។ គោលបំណងចម្បង គឺដើម្បីឱ្យភ្ញៀវទេសចរ ជាពិសេសមនុស្សចាស់ កុមារ និងជនពិការ មានកន្លែងអង្គុយសម្រាកយកកម្លាំង បន្ទាប់ពីការដើរទស្សនាប្រាសាទដ៏វែងឆ្ងាយ។
ក្រៅពីផ្ដល់ផាសុកភាព លោកបានសង្កត់ធ្ងន់ថា ការដំឡើងកៅអីនេះក៏ជាយុទ្ធសាស្ត្រមួយក្នុងការអភិរក្សផងដែរ ដោយលោកបានលើកឡើងថា៖ «ការដំឡើងកៅអីសម្រាប់ទេសចរអង្គុយសម្រាក ជួយកាត់បន្ថយការអង្គុយលើថ្មប្រាសាទដែលងាយរងគ្រោះ កាត់បន្ថយការកកស្ទះក្នុងប្រាសាទ និងជួយថែរក្សាតម្លៃនៃសំណង់បុរាណដែលមានអាយុកាលរាប់រយឆ្នាំ»។
ប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក អាជ្ញាធរជាតិអប្សរា Apsara National Authority
យោងតាមគម្រោងសម្រាប់ឆ្នាំ២០២៦ កៅអីសរុបចំនួន ២២៥ នឹងត្រូវដាក់ពង្រាយនៅតាមចំណុចយុទ្ធសាស្ត្រ ដែលមានម្លប់ឈើត្រជាក់ និងមានទិដ្ឋភាពអាចឱ្យភ្ញៀវទេសចរគយគន់សម្រស់ប្រាសាទបានយ៉ាងច្បាស់។ ក្រុមការងារបច្ចេកទេសបានយកចិត្តទុកដាក់ខ្ពស់ ក្នុងការជ្រើសរើសទីតាំងដែលមិនប៉ះពាល់ដល់ទេសភាពវប្បធម៌ ប៉ុន្តែផ្តល់នូវបទពិសោធន៍ល្អៗ និងឱកាសថតរូបដ៏ស្រស់ស្អាតសម្រាប់ភ្ញៀវជាតិ និងអន្តរជាតិ។
សូមបញ្ជាក់ថា នេះគឺជាដំណាក់កាលទី២ ហើយនៃការអនុវត្តគម្រោងដំឡើងគ្រឿងបរិក្ខារទេសចរណ៍របស់អាជ្ញាធរជាតិអប្សរា។ កន្លងមក អាជ្ញាធរបានរៀបចំហេដ្ឋារចនាសម្ព័ន្ធគាំទ្រជាច្រើនរួចមកហើយ ដូចជា ការរៀបចំកម្រាលឈើតាមវង់ទស្សនា និងទីតាំងទស្សនាថ្ងៃរះ (ស្រះខាងត្បូងអង្គរវត្ត)។
ការដំឡើងជណ្តើរឈើដើម្បីសុវត្ថិភាពក្នុងការឡើង-ចុះប្រាសាទ។ ការដាក់ស្លាកសញ្ញាបង្ហាញទិសដៅ និងផ្ទាំងព័ត៌មានតាមបណ្តាប្រាសាទនានា។
តាមរយៈការអភិវឌ្ឍឥតឈប់ឈរនេះ អាជ្ញាធរជាតិអប្សរារំពឹងថា នឹងអាចទាក់ទាញភ្ញៀវទេសចរឱ្យស្នាក់នៅកម្សាន្តក្នុងតំបន់អង្គរបានយូរជាងមុន ព្រមទាំងផ្តល់នូវបរិយាកាសទស្សនាប្រកបដោយភាពស្ងប់ស្ងាត់ និងសេចក្តីសុខ៕
រាយការណ៍ដោយ សារព័ត៌មាន The Khmer Daily Network
លោក ទេស សុធីរ អនុប្រធាននាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌ បានគូសបញ្ជាក់ថា ការរៀបចំដំឡើងកៅអីទាំងនេះ ធ្វើឡើងបន្ទាប់ពីមានការសិក្សាយ៉ាងលម្អិតទៅលើទីតាំងភូមិសាស្ត្រ ចំនួនភ្ញៀវទេសចរ និងតម្រូវការជាក់ស្តែង។ គោលបំណងចម្បង គឺដើម្បីឱ្យភ្ញៀវទេសចរ ជាពិសេសមនុស្សចាស់ កុមារ និងជនពិការ មានកន្លែងអង្គុយសម្រាកយកកម្លាំង បន្ទាប់ពីការដើរទស្សនាប្រាសាទដ៏វែងឆ្ងាយ។
ក្រៅពីផ្ដល់ផាសុកភាព លោកបានសង្កត់ធ្ងន់ថា ការដំឡើងកៅអីនេះក៏ជាយុទ្ធសាស្ត្រមួយក្នុងការអភិរក្សផងដែរ ដោយលោកបានលើកឡើងថា៖ «ការដំឡើងកៅអីសម្រាប់ទេសចរអង្គុយសម្រាក ជួយកាត់បន្ថយការអង្គុយលើថ្មប្រាសាទដែលងាយរងគ្រោះ កាត់បន្ថយការកកស្ទះក្នុងប្រាសាទ និងជួយថែរក្សាតម្លៃនៃសំណង់បុរាណដែលមានអាយុកាលរាប់រយឆ្នាំ»។
ប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក អាជ្ញាធរជាតិអប្សរា Apsara National Authorityយោងតាមគម្រោងសម្រាប់ឆ្នាំ២០២៦ កៅអីសរុបចំនួន ២២៥ នឹងត្រូវដាក់ពង្រាយនៅតាមចំណុចយុទ្ធសាស្ត្រ ដែលមានម្លប់ឈើត្រជាក់ និងមានទិដ្ឋភាពអាចឱ្យភ្ញៀវទេសចរគយគន់សម្រស់ប្រាសាទបានយ៉ាងច្បាស់។ ក្រុមការងារបច្ចេកទេសបានយកចិត្តទុកដាក់ខ្ពស់ ក្នុងការជ្រើសរើសទីតាំងដែលមិនប៉ះពាល់ដល់ទេសភាពវប្បធម៌ ប៉ុន្តែផ្តល់នូវបទពិសោធន៍ល្អៗ និងឱកាសថតរូបដ៏ស្រស់ស្អាតសម្រាប់ភ្ញៀវជាតិ និងអន្តរជាតិ។