National
• 1 hour ago• Lim_Rothanaksambath
ការប្រកួតជើងឯកគុនខ្មែរអាស៊ី លើកទី១ បើកឆាកជាផ្លូវការនៅវៀតណាម ក្រោមវត្តមានថ្នាក់ដឹកនាំពិភពលោក

ភ្នំពេញ, ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦៖ គុនខ្មែរ បានបោះជំហានទៅមុខជាប្រវត្តិសាស្ត្រថ្មីមួយទៀតនៅលើឆាកអន្តរជាតិ តាមរយៈការបើកសម្ពោធជាផ្លូវការនូវ «ការប្រកួតជើងឯកគុនខ្មែរអាស៊ីលើកទី១» (The 1st Asian Kun Khmer Championship) ដែលបានរៀបចំឡើងនៅទីក្រុងកឹងធើ សាធារណរដ្ឋសង្គមនិយមវៀតណាម។
ព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ បានបង្ហាញពីភាពរីកចម្រើន និងការសហការគ្នាយ៉ាងជិតស្និទ្ធរវាងសហព័ន្ធកីឡាគុនខ្មែរកម្ពុជា និងបណ្តាប្រទេសក្នុងតំបន់អាស៊ី ដើម្បីលើកកម្ពស់ក្បាច់គុនបុរាណខ្មែរឱ្យកាន់តែល្បីសុះសាយ។
នៅក្នុងពិធីបើកនេះ លោក Stéphane Cabrera ប្រធានអង្គការ WKN (World Kickboxing Network) ពិភពលោក បានសម្តែងនូវការកោតសរសើរយ៉ាងខ្លាំងចំពោះ ឯកឧត្តម ឧត្តមសេនីយ៍ទោ ខូវ ឆាយ គឺជាប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ និងជាអគ្គលេខាធិការសហព័ន្ធគុនខ្មែរអន្តរជាតិ ដែលបានដឹកនាំក្រុមការងាររៀបចំពិធីបើកនេះឡើងយ៉ាងមានវិជ្ជាជីវៈ និងអស្ចារ្យបំផុត។
លោកប្រធាន WKN បានលើកឡើងថា ឯកឧត្តម ខូវ ឆាយ គឺជា អគ្គរដ្ឋទូតដ៏ពិតប្រាកដរបស់គុនខ្មែរ ដែលបានប្រើប្រាស់បទពិសោធន៍ ការប្តេជ្ញាចិត្ត និងចក្ខុវិស័យវែងឆ្ងាយ ដើម្បីជំរុញវិស័យកីឡានេះឱ្យចូលទៅក្នុងឆាកប្រកួតប្រជែងលំដាប់សកល។ ក្រោមការដឹកនាំរបស់ឯកឧត្តម គុនខ្មែរកំពុងពង្រីកឥទ្ធិពល និងពង្រឹងវត្តមានរបស់ខ្លួនកាន់តែខ្លាំងនៅក្នុងវិស័យកីឡាប្រយុទ្ធលើពិភពលោក។
ក្រៅពីវត្តមានរបស់ប្រធាន WKN ពិភពលោក ក្នុងព្រឹត្តិការណ៍នេះក៏មានការចូលរួមពីលោក Trinh ដែលជាអ្នករៀបចំការប្រកួត (Promoter) លេខ១ របស់ប្រទេសវៀតណាម ដែលជាបុគ្គលម្នាក់មានចំណងចំណូលចិត្ត និងបានចូលរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍកីឡាប្រយុទ្ធនៅក្នុងប្រទេសវៀតណាមឱ្យមានភាពលេចធ្លោ។
ការចូលរួមពីបណ្តាសហព័ន្ធកីឡា និងអត្តពលិកមកពីប្រទេសជាច្រើនក្នុងតំបន់អាស៊ី បានសបញ្ជាក់ឱ្យឃើញថា គុនខ្មែរលែងជារបស់កម្ពុជាតែម្នាក់ឯងទៀតហើយ ប៉ុន្តែវាបានក្លាយជាមរតកវប្បធម៌កីឡាដែលត្រូវបានទទួលស្គាល់ និងគាំទ្រយ៉ាងទូលំទូលាយ។
ប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក WKN
ប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក WKN
លោក Stéphane Cabrera បានសង្កត់ធ្ងន់ថា ជាមួយនឹងចំណងចំណូលចិត្ត ចក្ខុវិស័យ និងមហិច្ឆតារបស់ឯកឧត្តម ខូវ ឆាយ ការប្រកួតជើងឯកនេះ គឺជាការចាប់ផ្តើមនៃអ្វីដែលអស្ចារ្យបំផុតសម្រាប់គុនខ្មែរ ទាំងក្នុងតំបន់អាស៊ី និងទូទាំងសកលលោក។
គួរបញ្ជាក់ថា ការរៀបចំឱ្យមានការប្រកួតជើងឯកគុនខ្មែរអាស៊ីលើកទី១ នេះ គឺជាជោគជ័យដ៏ធំធេងមួយទៀត បន្ទាប់ពីកម្ពុជាបានដាក់បញ្ចូលគុនខ្មែរទៅក្នុងព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ កាលពីឆ្នាំ២០២៣ កន្លងទៅ ដែលបង្ហាញពីយុទ្ធសាស្ត្រ «ដើរចេញឱ្យឆ្ងាយ រីកឱ្យខ្លាំង» នៃក្បាច់គុនអត្តសញ្ញាណជាតិខ្មែរ៕
រាយការណ៍ដោយ សារព័ត៌មាន The Khmer Daily Network
ព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ បានបង្ហាញពីភាពរីកចម្រើន និងការសហការគ្នាយ៉ាងជិតស្និទ្ធរវាងសហព័ន្ធកីឡាគុនខ្មែរកម្ពុជា និងបណ្តាប្រទេសក្នុងតំបន់អាស៊ី ដើម្បីលើកកម្ពស់ក្បាច់គុនបុរាណខ្មែរឱ្យកាន់តែល្បីសុះសាយ។
នៅក្នុងពិធីបើកនេះ លោក Stéphane Cabrera ប្រធានអង្គការ WKN (World Kickboxing Network) ពិភពលោក បានសម្តែងនូវការកោតសរសើរយ៉ាងខ្លាំងចំពោះ ឯកឧត្តម ឧត្តមសេនីយ៍ទោ ខូវ ឆាយ គឺជាប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ និងជាអគ្គលេខាធិការសហព័ន្ធគុនខ្មែរអន្តរជាតិ ដែលបានដឹកនាំក្រុមការងាររៀបចំពិធីបើកនេះឡើងយ៉ាងមានវិជ្ជាជីវៈ និងអស្ចារ្យបំផុត។
លោកប្រធាន WKN បានលើកឡើងថា ឯកឧត្តម ខូវ ឆាយ គឺជា អគ្គរដ្ឋទូតដ៏ពិតប្រាកដរបស់គុនខ្មែរ ដែលបានប្រើប្រាស់បទពិសោធន៍ ការប្តេជ្ញាចិត្ត និងចក្ខុវិស័យវែងឆ្ងាយ ដើម្បីជំរុញវិស័យកីឡានេះឱ្យចូលទៅក្នុងឆាកប្រកួតប្រជែងលំដាប់សកល។ ក្រោមការដឹកនាំរបស់ឯកឧត្តម គុនខ្មែរកំពុងពង្រីកឥទ្ធិពល និងពង្រឹងវត្តមានរបស់ខ្លួនកាន់តែខ្លាំងនៅក្នុងវិស័យកីឡាប្រយុទ្ធលើពិភពលោក។
ក្រៅពីវត្តមានរបស់ប្រធាន WKN ពិភពលោក ក្នុងព្រឹត្តិការណ៍នេះក៏មានការចូលរួមពីលោក Trinh ដែលជាអ្នករៀបចំការប្រកួត (Promoter) លេខ១ របស់ប្រទេសវៀតណាម ដែលជាបុគ្គលម្នាក់មានចំណងចំណូលចិត្ត និងបានចូលរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍកីឡាប្រយុទ្ធនៅក្នុងប្រទេសវៀតណាមឱ្យមានភាពលេចធ្លោ។
ការចូលរួមពីបណ្តាសហព័ន្ធកីឡា និងអត្តពលិកមកពីប្រទេសជាច្រើនក្នុងតំបន់អាស៊ី បានសបញ្ជាក់ឱ្យឃើញថា គុនខ្មែរលែងជារបស់កម្ពុជាតែម្នាក់ឯងទៀតហើយ ប៉ុន្តែវាបានក្លាយជាមរតកវប្បធម៌កីឡាដែលត្រូវបានទទួលស្គាល់ និងគាំទ្រយ៉ាងទូលំទូលាយ។
ប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក WKN
ប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក WKNលោក Stéphane Cabrera បានសង្កត់ធ្ងន់ថា ជាមួយនឹងចំណងចំណូលចិត្ត ចក្ខុវិស័យ និងមហិច្ឆតារបស់ឯកឧត្តម ខូវ ឆាយ ការប្រកួតជើងឯកនេះ គឺជាការចាប់ផ្តើមនៃអ្វីដែលអស្ចារ្យបំផុតសម្រាប់គុនខ្មែរ ទាំងក្នុងតំបន់អាស៊ី និងទូទាំងសកលលោក។