National
• 1 hour ago• Lim_Rothanaksambath
កាកបាទក្រហមកម្ពុជា បរិច្ចាគថវិកា ១០ម៉ឺនដុល្លារ ជូនកាកបាទក្រហមនេប៉ាល់ សង្គ្រោះជនរងគ្រោះក្នុងមហន្តរាយទឹកជំនន់

ភ្នំពេញ, ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦៖ ក្នុងស្មារតីមនុស្សធម៌ និងសាមគ្គីភាពអន្តរជាតិ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦ នេះ បានសម្រេចឧបត្ថម្ភថវិកាចំនួន ១០០,០០០ ដុល្លារអាម៉េរិក (ដប់ម៉ឺនដុល្លារ) ជូនដល់សមាគមកាកបាទក្រហមនេប៉ាល់ ដើម្បីចូលរួមគាំទ្រប្រតិបត្តិការសង្គ្រោះបន្ទាន់ ឆ្លើយតបនឹងគ្រោះមហន្តរាយទឹកជំនន់ដ៏ធ្ងន់ធ្ងរនៅតំបន់ព្រំដែននេប៉ាល់-ចិន។
យោងតាមសេចក្តីប្រកាសព័ត៌មាន ការសម្រេចផ្តល់ជំនួយសប្បុរសធម៌នេះ ធ្វើឡើងបន្ទាប់ពីមានការអំពាវនាវជាសកលពីសំណាក់សហព័ន្ធអន្តរជាតិនៃសមាគមកាកបាទក្រហម និងអឌ្ឍចន្ទក្រហម (IFRC) ខណៈដែលប្រទេសនេប៉ាល់កំពុងប្រឈមមុខនឹងវិបត្តិធម្មជាតិយ៉ាងធ្ងន់ធ្ងរ។
គួររំលឹកផងដែរថា កាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ កន្លងទៅ គ្រោះមហន្តរាយទឹកជំនន់ និងការបាក់ដីនៅតំបន់ព្រំដែនប្រទេសចិន និងនេប៉ាល់ បានបង្កឱ្យមានសោកនាដកម្មយ៉ាងខ្លាំងក្លា ដោយក្នុងនោះមានមនុស្សបាត់បង់ជីវិតជាង ១,០០០នាក់ មនុស្សរាប់ពាន់នាក់ផ្សេងទៀតកំពុងបាត់ខ្លួន និងប្រជាពលរដ្ឋជាង ១០,០០០នាក់ ត្រូវបានជម្លៀសចេញពីលំនៅឋាន។ ក្រៅពីការបាត់បង់ជីវិត មហន្តរាយនេះក៏បានបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ និងទ្រព្យសម្បត្តិសាធារណៈយ៉ាងដំណំផងដែរ។
ប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក Cambodian Red Cross
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានសម្តែងនូវសេចក្តីតក់ស្លុត និងរន្ធត់ចិត្តជាខ្លាំងចំពោះការបាត់បង់ជីវិត និងទុក្ខលំបាករបស់ប្រជាជននេប៉ាល់។ ជាមួយគ្នានេះ សម្តេចប្រធាន និងសហការីនៃកាកបាទក្រហមកម្ពុជាទាំងអស់ បានផ្ញើសាររំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតចំពោះគ្រួសារសព និងបានបួងសួងសូមឱ្យតំបន់ដែលរងគ្រោះអាចស្តារឡើងវិញបានឆាប់រហ័ស ព្រមទាំងសូមឱ្យប្រជាជននេប៉ាល់ទាំងអស់ឆ្លងផុតពីគ្រោះមហន្តរាយនេះដោយសុវត្ថិភាព។
សកម្មភាពមនុស្សធម៌នាពេលនេះ បានបង្ហាញឱ្យឃើញកាន់តែច្បាស់ពីតួនាទីយ៉ាងសកម្មរបស់កាកបាទក្រហមកម្ពុជា ក្នុងសង្វាក់មនុស្សធម៌ពិភពលោក និងការរឹតចំណងមិត្តភាពរវាងប្រទេសទាំងពីរ ក៏ដូចជាការបង្ហាញពីទឹកចិត្តអាណិតស្រឡាញ់ មិនប្រកាន់ពូជសាសន៍ ឬពណ៌សម្បុរ នៅពេលដែលប្រទេសជាមិត្តជួបគ្រោះអាសន្ន៕
រាយការណ៍ដោយ សារព័ត៌មាន The Khmer Daily Network
យោងតាមសេចក្តីប្រកាសព័ត៌មាន ការសម្រេចផ្តល់ជំនួយសប្បុរសធម៌នេះ ធ្វើឡើងបន្ទាប់ពីមានការអំពាវនាវជាសកលពីសំណាក់សហព័ន្ធអន្តរជាតិនៃសមាគមកាកបាទក្រហម និងអឌ្ឍចន្ទក្រហម (IFRC) ខណៈដែលប្រទេសនេប៉ាល់កំពុងប្រឈមមុខនឹងវិបត្តិធម្មជាតិយ៉ាងធ្ងន់ធ្ងរ។
គួររំលឹកផងដែរថា កាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ កន្លងទៅ គ្រោះមហន្តរាយទឹកជំនន់ និងការបាក់ដីនៅតំបន់ព្រំដែនប្រទេសចិន និងនេប៉ាល់ បានបង្កឱ្យមានសោកនាដកម្មយ៉ាងខ្លាំងក្លា ដោយក្នុងនោះមានមនុស្សបាត់បង់ជីវិតជាង ១,០០០នាក់ មនុស្សរាប់ពាន់នាក់ផ្សេងទៀតកំពុងបាត់ខ្លួន និងប្រជាពលរដ្ឋជាង ១០,០០០នាក់ ត្រូវបានជម្លៀសចេញពីលំនៅឋាន។ ក្រៅពីការបាត់បង់ជីវិត មហន្តរាយនេះក៏បានបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ និងទ្រព្យសម្បត្តិសាធារណៈយ៉ាងដំណំផងដែរ។
ប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក Cambodian Red Crossសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានសម្តែងនូវសេចក្តីតក់ស្លុត និងរន្ធត់ចិត្តជាខ្លាំងចំពោះការបាត់បង់ជីវិត និងទុក្ខលំបាករបស់ប្រជាជននេប៉ាល់។ ជាមួយគ្នានេះ សម្តេចប្រធាន និងសហការីនៃកាកបាទក្រហមកម្ពុជាទាំងអស់ បានផ្ញើសាររំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតចំពោះគ្រួសារសព និងបានបួងសួងសូមឱ្យតំបន់ដែលរងគ្រោះអាចស្តារឡើងវិញបានឆាប់រហ័ស ព្រមទាំងសូមឱ្យប្រជាជននេប៉ាល់ទាំងអស់ឆ្លងផុតពីគ្រោះមហន្តរាយនេះដោយសុវត្ថិភាព។