National
• 1 hour ago• Lim_Rothanaksambath
កម្ពុជា និងសហរដ្ឋអាមេរិក ប្តេជ្ញារួមគ្នាបង្ក្រាបបទល្មើសឆបោកតាមអនឡាញ និងពង្រឹងប្រព័ន្ធយុត្តិធម៌ឱ្យកាន់តែរឹងមាំ

ភ្នំពេញ, ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦៖ រដ្ឋាភិបាលសហរដ្ឋអាមេរិក បានបង្ហាញការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការបន្តកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ដើម្បីប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន ជាពិសេសការបង្ក្រាបបណ្តាញឆបោកតាមប្រព័ន្ធអនឡាញ ដែលកំពុងរីករាលដាល។
នៅក្នុងជំនួបពិភាក្សាការងារ កាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងមហាផ្ទៃ លោកស្រី Aleks Zittle ភារធារីស្តីទីនៃស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា បានជួបពិភាក្សាជាមួយ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលជំនួបនេះផ្តោតសំខាន់លើការបង្កើនប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់រវាងប្រទេសទាំងពីរ។
លោកស្រី Aleks Zittle បានលើកទឹកចិត្តឱ្យរាជរដ្ឋាភិបាលកម្ពុជា បន្តធ្វើការស៊ើបអង្កេត និងចាត់វិធានការច្បាប់យ៉ាងម៉ឺងម៉ាត់បំផុតចំពោះបណ្តាញឧក្រិដ្ឋជន។ លោកស្រីបានកត់សម្គាល់ថា ភាគច្រើននៃបទល្មើសទាំងនេះ មានជាប់ពាក់ព័ន្ធនឹងក្រុមឧក្រិដ្ឋជនឆ្លងដែនចិន ដែលប្រតិបត្តិការឆបោកតាមប្រព័ន្ធអនឡាញ (Online Scams)។
ក្នុងនោះផងដែរ ភាគីទាំងពីរបានពិភាក្សាគ្នាអំពីការបង្កើនការផ្លាស់ប្តូរព័ត៌មានសម្ងាត់ទាក់ទងនឹងការគំរាមកំហែងឆ្លងដែន។ បន្ថែមពីនេះ សហរដ្ឋអាមេរិកបានបង្ហាញឆន្ទៈក្នុងការផ្តល់ជំនួយបច្ចេកទេស ដើម្បីជួយកសាងសមត្ថភាពមន្ត្រីអនុវត្តច្បាប់ និងពង្រឹងប្រព័ន្ធយុត្តិធម៌ព្រហ្មទណ្ឌរបស់កម្ពុជាឱ្យកាន់តែមានប្រសិទ្ធភាព។
គោលដៅចម្បងនៃកិច្ចសហប្រតិបត្តិការនេះ គឺដើម្បីការពារសុវត្ថិភាពជូនពលរដ្ឋទាំងសងខាង អាមេរិក និងកម្ពុជា ពីការយាយីរបស់ឧក្រិដ្ឋជនតាមប្រព័ន្ធអ៊ីនធឺណិត ដែលកំពុងប្រើប្រាស់បច្ចេកវិទ្យាដើម្បីបោកប្រាស់ និងកេងប្រវ័ញ្ច។
យោងតាមរបាយការណ៍កន្លងមករបស់ការិយាល័យគ្រឿងញៀន និងឧក្រិដ្ឋកម្មរបស់អង្គការសហប្រជាជាតិ (UNODC) និងក្រសួងការបរទេសសហរដ្ឋអាមេរិក បញ្ហាឧក្រិដ្ឋកម្មតាមអនឡាញ និងការជួញដូរមនុស្សដែលពាក់ព័ន្ធនឹងបនល្បែងស៊ីសង បានក្លាយជាកង្វល់សកល។ ការជំរុញឱ្យកម្ពុជាចាត់វិធានការ យ៉ាងម៉ឺងម៉ាត់ គឺជាសញ្ញានៃការចង់ឃើញលទ្ធផលជាក់ស្តែងក្នុងការលុបបំបាត់ទីតាំងបង្កប់បទល្មើសទាំងនេះ។
លោកស្រី Aleks Zittle បានបញ្ជាក់ថា ការគំរាមកំហែងឆ្លងដែន ទាមទារឱ្យមានការឆ្លើយតបជាអន្តរជាតិ។ សហរដ្ឋអាមេរិក កំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយកម្ពុជា ដើម្បីបង្ក្រាបឧក្រិដ្ឋជនទាំងនេះ នៅគ្រប់ទីកន្លែងដែលពួកគេព្យាយាមធ្វើសកម្មភាព។
គួរបញ្ជាក់ថា កិច្ចសហប្រតិបត្តិការរវាងភ្នាក់ងារអនុវត្តច្បាប់កម្ពុជា និងអាមេរិក ដូចជា FBI និង Homeland Security បានកើតឡើងជាបន្តបន្ទាប់នាពេលកន្លងមក ក្នុងការតាមចាប់ខ្លួនជនល្មើសសេដ្ឋកិច្ច និងឧក្រិដ្ឋជនរត់គេចខ្លួនដែលមកលាក់ខ្លួនក្នុងប្រទេសកម្ពុជា៕
រាយការណ៍ដោយ សារព័ត៌មាន The Khmer Daily Network