The Khmer Daily Network Logo

National

1 month agoLim_Rothanaksambath

ឈរលើស្មារតី «ខ្មែរជួយខ្មែរ» ដើម្បីកុមារកម្ពុជា! យុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ឆ្នាំ២០២៦ ត្រឡប់មកវិញ ១ខែពេញ

ឈរលើស្មារតី «ខ្មែរជួយខ្មែរ» ដើម្បីកុមារកម្ពុជា! យុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ឆ្នាំ២០២៦ ត្រឡប់មកវិញ ១ខែពេញ

ដើម្បីកៀរគរថវិកាបន្តបេសកកម្មក្នុងការព្យាបាលទារក កុមារតូចៗ និងស្ត្រីមានផ្ទៃពោះនៅក្នុងមន្ទីរពេទ្យគន្ធបុប្ផា យុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» សម្រាប់កុមារកម្ពុជា បានត្រឡប់មកជាថ្មីក្នុងឆ្នាំ២០២៦នេះ ក្រោមអធិបតីភាពលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា។


តាមសេចក្តីប្រកាសផ្លូវការលើទំព័រហ្វេសប៊ុក ក្រសួងទេសចរណ៍ បញ្ជាក់ឱ្យដឹងថា យុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» នឹងចាប់ផ្ដើមពីថ្ងៃទី១ ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ ពោលគឺរយៈពេល១ខែពេញ។


ឈរលើស្មារតី «ខ្មែរជួយខ្មែរ» យុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ត្រូវចាត់ទុកជាព្រឹត្តិការណ៍កៀរគរថវិកាបរិច្ចាគប្រចាំឆ្នាំដ៏សំខាន់ ដើម្បីរួមគ្នារក្សានិរន្តរភាពរបស់មន្ទីរពេទ្យគន្ធបុប្ផា ដែលមានបេសកកម្មពិនិត្យ និងព្យាបាលទារក និងកុមារ ព្រមទាំងស្ត្រីមានផ្ទៃពោះរាប់ម៉ឺនករណីក្នុងមួយឆ្នាំ ដោយឥតគិតថ្លៃ។


មហាជនទាំងក្នុង និងក្រៅស្រុក អាចចូលរួមបរិច្ចាគសម្រាប់យុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» តាមរយៈ QR ដែលបានភ្ជាប់ជូននៅខាងក្រោម។ ជំនួយជាថវិការបស់សប្បុរសជនទាំងអស់ គឺជាចំណែកដ៏ធំក្នុងការបន្តបេសកកម្មរបស់មន្ទីរពេទ្យគន្ធបុប្ផាក្នុងការជួយដល់កុមារ និងទារក ព្រមទាំងស្ត្រីមានផ្ទៃពោះរាប់ម៉ឺននាក់នៅក្នុងមន្ទីរពេទ្យ៕
End image 1