National
• 1 hour ago• Lim_Rothanaksambath
សម្ដេចធិបតី ជំរុញឱ្យអក្ខរកម្មក្លាយជាគ្រឹះនៃការលើកកម្ពស់គុណភាពអប់រំប្រកបដោយបរិយាបន្ន ក្នុងឱកាសទិវាអក្ខរកម្មជាតិ លើកទី២៦

ភ្នំពេញ, ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៦៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញសារលិខិតអបអរសាទរទិវាអក្ខរកម្មជាតិ ៨ កញ្ញា លើកទី២៦ ឆ្នាំ២០២៦ ក្រោមប្រធានបទ «អក្ខរកម្មលើកកម្ពស់ គុណភាពអប់រំប្រកបដោយបរិយាបន្ន» ដោយបានសង្កត់ធ្ងន់លើការកសាងមូលធនមនុស្ស និងការសិក្សាពេញមួយជីវិត ដើម្បីឆ្លើយតបទៅនឹងការវិវត្តនៃយុគសម័យឌីជីថល។
សម្តេចធិបតី បានបញ្ជាក់ថា ក្នុងបរិបទសម័យទំនើប អក្ខរកម្មមិនមែនត្រឹមតែជាការចេះអាន សរសេរ និងគណនាលេខប៉ុណ្ណោះទេ ប៉ុន្តែត្រូវរួមបញ្ចូលទាំងសមត្ថភាពប្រើប្រាស់ព័ត៌មាន និងការគិតវិភាគ អក្ខរកម្មឌីជីថល និងភាពជាពលរដ្ឋសកល និងការដោះស្រាយបញ្ហាប្រឈមនៃបច្ចេកវិទ្យា និងវិទ្យាសាស្ត្រជឿនលឿន។
ស្របតាម យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ រាជរដ្ឋាភិបាលបានកំណត់យក «មនុស្ស» ជាអាទិភាពគន្លឹះទី១។ ការលើកកម្ពស់អក្ខរកម្ម គឺជាការវិនិយោគដ៏មានតម្លៃបំផុត ដើម្បីកាត់បន្ថយភាពក្រីក្រ បង្កើនផលិតភាពការងារ និងកសាងសង្គមពុទ្ធិដែលមានសមធម៌ និងបរិយាបន្ន ដោយមិនទុកនរណាម្នាក់ឱ្យនៅក្រៅប្រព័ន្ធអប់រំឡើយ ជាពិសេសជនងាយរងគ្រោះ ជនជាតិដើមភាគតិច និងជនមានពិការភាព។
សម្តេចនាយករដ្ឋមន្ត្រី បានកោតសរសើរក្រសួងអប់រំ យុវជន និងកីឡា ចំពោះកិច្ចខិតខំប្រឹងប្រែងលើការបង្កើតកម្មវិធីអប់រំពហុភាសាសម្រាប់ជនជាតិដើមភាគតិច (ដូចជាភាសាទំពួន គ្រឹង ព្នង ជាដើម)។ ការជំរុញការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល និងមុខវិជ្ជា STEM (វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា) និងការផ្តល់ឱកាសសិក្សាដល់ជនមានពិការភាព តាមរយៈភាសាសញ្ញា និងអក្សរប្រៃយ៍ (Braille)។
ក្នុងឱកាសទិវាអក្ខរកម្មជាតិ លើកទី២៦ សម្ដេចធិបតី បានផ្តល់អនុសាសន៍គន្លឹះទាំង ៦ ចំណុច ដើម្បីជំរុញការងារអក្ខរកម្មឱ្យកាន់តែមានប្រសិទ្ធភាព សម្តេចធិបតី បានដាក់ចេញនូវគោលការណ៍ណែនាំដូចខាងក្រោម៖
1. ស្ថាប័នពាក់ព័ន្ធ៖ ត្រូវរៀបចំក្របខ័ណ្ឌច្បាប់ និងគោលនយោបាយពង្រីកវិសាលភាពកម្មវិធីអក្ខរកម្ម និងការសិក្សាពេញមួយជីវិត។
2. ការអប់រំបែបចម្រុះ៖ បង្កើតកម្មវិធីសិក្សាឱ្យកាន់តែសម្បូរបែប ទាំងផ្នែកវិជ្ជាជីវៈឌីជីថល និងភាសាជនជាតិដើមភាគតិច។
3. អាជ្ញាធរមូលដ្ឋាន៖ ត្រូវចុះប្រមូលសិស្សឱ្យចូលរៀន និងជួយដល់អ្នកដែលបោះបង់ការសិក្សាឱ្យមានឱកាសរៀនសូត្រឡើងវិញ។
4. វិស័យឯកជន និងពន្ធនាគារ៖ ជំរុញឱ្យមានការបើកថ្នាក់អក្ខរកម្មនៅតាមរោងចក្រ សហគ្រាស និងមណ្ឌលអប់រំកែប្រែ ដើម្បីបង្កើនផលិតភាពការងារ។
5. ប្រព័ន្ធផ្សព្វផ្សាយ៖ ត្រូវផ្សព្វផ្សាយឱ្យបានទូលំទូលាយអំពីសារៈសំខាន់នៃអក្ខរកម្មឌីជីថល ហិរញ្ញវត្ថុ និងសុវត្ថិភាពអ៊ិនធឺណិត។
6. កិច្ចសហការអន្តរជាតិ៖ បន្តកៀរគរធនធាន និងបទពិសោធពីដៃគូអភិវឌ្ឍន៍ និងអង្គការក្រៅរដ្ឋាភិបាល ដើម្បីនិរន្តរភាពនៃកម្មវិធីអក្ខរកម្ម៕
រាយការណ៍ដោយ សារព័ត៌មាន The Khmer Daily Network