National
• 1 hour ago• Lim_Rothanaksambath
សម្តេចធិបតី បន្តចាត់វិធានការក្តៅក្នុងយុទ្ធនាការបោសសម្អាតបទល្មើសឆបោកអនឡាញ ខណៈទីតាំងជិត ៧០០ ត្រូវបានបង្ក្រាប

ភ្នំពេញ, ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦៖ រាជរដ្ឋាភិបាលកម្ពុជាបានពង្រឹងជំហរយ៉ាងម៉ឺងម៉ាត់បំផុតក្នុងការកម្ចាត់បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) ឱ្យអស់ពីទឹកដីកម្ពុជា។ ជាក់ស្តែង កាលពីថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចុះពិនិត្យ និងតាមដានវឌ្ឍនភាពដោយផ្ទាល់នៅតំបន់ដែលធ្លាប់ជាចំណុចក្ដៅនៃបទល្មើសអនឡាញ ក្នុងខេត្តកោះកុង ជាពិសេសនៅតំបន់អភិវឌ្ឍន៍តារាសាគរ។
ក្នុងរយៈពេល ១៤ ខែកន្លងមកនេះ កងកម្លាំងអនុវត្តច្បាប់បានបើកប្រតិបត្តិការវាយសន្ធប់យ៉ាងខ្លាំងក្លានៅទូទាំង ២៥ រាជធានី-ខេត្ត ដោយទទួលបានលទ្ធផលគួរឱ្យកត់សម្គាល់ ដោយបង្ក្រាបបានសរុបចំនួន ៦៦៣ ទីតាំង ក្នុងនោះមានមណ្ឌលឆបោកធំៗ (Scam Compounds) ចំនួន ៨៦ កន្លែង ត្រូវបានបិទ និងគ្រប់គ្រងទាំងស្រុង។
ក្នុងនោះ ថវិកាជាង ៣០០ លានដុល្លារអាមេរិក នៅក្នុងគណនីធនាគារត្រូវបានបង្កក រួមជាមួយទ្រព្យសម្បត្តិផ្សេងៗទៀតដែលកំពុងស្ថិតក្នុងនីតិវិធី។ មេខ្លោង និងបណ្តាញឧក្រិដ្ឋជនចំនួន ៣,៩២៧ នាក់ មកពី ២៩ សញ្ជាតិ ត្រូវបានបញ្ជូនទៅតុលាការក្នុងសំណុំរឿងចំនួន ៤៤៦ ករណី។
ចំណុចដ៏សំខាន់នៃយុទ្ធនាការនេះ គឺការអនុវត្តច្បាប់ដោយគ្មានការលើកលែង សូម្បីតែមន្ត្រីរាជការ។ មន្ត្រីចំនួន ១៥ នាក់ ក្នុងនោះមានរូបភាពជា ព្រះរាជអាជ្ញារង, អគ្គនាយករងអន្តោប្រវេសន៍, ស្នងការរងរាជធានីភ្នំពេញ និងអតីតមន្ត្រីជាន់ខ្ពស់ក្រសួងការបរទេស ព្រមទាំងមន្ត្រីនគរបាល និងយោធាមួយចំនួនទៀត ត្រូវបានរកឃើញថាមានការពាក់ព័ន្ធ និងត្រូវប្រឈមមុខនឹងច្បាប់យ៉ាងតឹងរ៉ឹង។
ប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក PR Cambodian Government
រដ្ឋាភិបាលបានសហការជាមួយស្ថានទូតនានា ដើម្បីជួយសង្គ្រោះជនបរទេសជាង ២២,០០០ នាក់ មកពី ៣៨ សញ្ជាតិ ឱ្យរួចផុតពីការកេងប្រវ័ញ្ច និងការធ្វើទារុណកម្មពីសំណាក់ក្រុមឧក្រិដ្ឋជន រួចបញ្ជូនពួកគេត្រឡប់ទៅមាតុភូមិវិញតាមនីតិវិធីច្បាប់ និងបទដ្ឋានសិទ្ធិមនុស្ស។
វត្តមានរបស់សម្តេចធិបតីនៅខេត្តកោះកុង គឺជាសារមួយទៅកាន់ពិភពលោកថា កម្ពុជាមិនមែនជាជម្រកសុខសាន្តរបស់ឧក្រិដ្ឋជនអនឡាញឡើយ។ សម្តេចបានបញ្ជាក់ថា រាជរដ្ឋាភិបាលនឹងប្រើ «វិធានការកណ្តាប់ដៃដែក» ដើម្បីកាត់ផ្តាច់បណ្តាញទាំងនេះឱ្យអស់ពីឫសគល់ និងដាក់កម្លាំងត្រួតពិនិត្យ ២៤/៧ នៅតាមទីតាំងសង្ស័យ ដើម្បីធានាថាមិនឱ្យមានការងើបឡើងវិញនៃបទល្មើសទាំងនេះ។
រាជរដ្ឋាភិបាល ក៏បានអំពាវនាវដល់សាធារណជន ឱ្យបន្តចូលរួមផ្តល់ព័ត៌មានអំពីទីតាំងសង្ស័យ ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការលុបបំបាត់បទល្មើសអនឡាញ ក្នុងគោលដៅស្តារកិត្តិយសជាតិ និងបង្កើនជំនឿចិត្តដល់វិនិយោគិន ក៏ដូចជាភ្ញៀវទេសចរ៕
រាយការណ៍ដោយ សារព័ត៌មាន The Khmer Daily Network
ក្នុងរយៈពេល ១៤ ខែកន្លងមកនេះ កងកម្លាំងអនុវត្តច្បាប់បានបើកប្រតិបត្តិការវាយសន្ធប់យ៉ាងខ្លាំងក្លានៅទូទាំង ២៥ រាជធានី-ខេត្ត ដោយទទួលបានលទ្ធផលគួរឱ្យកត់សម្គាល់ ដោយបង្ក្រាបបានសរុបចំនួន ៦៦៣ ទីតាំង ក្នុងនោះមានមណ្ឌលឆបោកធំៗ (Scam Compounds) ចំនួន ៨៦ កន្លែង ត្រូវបានបិទ និងគ្រប់គ្រងទាំងស្រុង។
ក្នុងនោះ ថវិកាជាង ៣០០ លានដុល្លារអាមេរិក នៅក្នុងគណនីធនាគារត្រូវបានបង្កក រួមជាមួយទ្រព្យសម្បត្តិផ្សេងៗទៀតដែលកំពុងស្ថិតក្នុងនីតិវិធី។ មេខ្លោង និងបណ្តាញឧក្រិដ្ឋជនចំនួន ៣,៩២៧ នាក់ មកពី ២៩ សញ្ជាតិ ត្រូវបានបញ្ជូនទៅតុលាការក្នុងសំណុំរឿងចំនួន ៤៤៦ ករណី។
ចំណុចដ៏សំខាន់នៃយុទ្ធនាការនេះ គឺការអនុវត្តច្បាប់ដោយគ្មានការលើកលែង សូម្បីតែមន្ត្រីរាជការ។ មន្ត្រីចំនួន ១៥ នាក់ ក្នុងនោះមានរូបភាពជា ព្រះរាជអាជ្ញារង, អគ្គនាយករងអន្តោប្រវេសន៍, ស្នងការរងរាជធានីភ្នំពេញ និងអតីតមន្ត្រីជាន់ខ្ពស់ក្រសួងការបរទេស ព្រមទាំងមន្ត្រីនគរបាល និងយោធាមួយចំនួនទៀត ត្រូវបានរកឃើញថាមានការពាក់ព័ន្ធ និងត្រូវប្រឈមមុខនឹងច្បាប់យ៉ាងតឹងរ៉ឹង។
ប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក PR Cambodian Governmentរដ្ឋាភិបាលបានសហការជាមួយស្ថានទូតនានា ដើម្បីជួយសង្គ្រោះជនបរទេសជាង ២២,០០០ នាក់ មកពី ៣៨ សញ្ជាតិ ឱ្យរួចផុតពីការកេងប្រវ័ញ្ច និងការធ្វើទារុណកម្មពីសំណាក់ក្រុមឧក្រិដ្ឋជន រួចបញ្ជូនពួកគេត្រឡប់ទៅមាតុភូមិវិញតាមនីតិវិធីច្បាប់ និងបទដ្ឋានសិទ្ធិមនុស្ស។