National
• 1 hour ago• Lim_Rothanaksambath
កម្ពុជា និង រុស្ស៊ី ចុះហត្ថលេខាលើកម្មវិធីការងាររួមគ្នា ២ឆ្នាំ ពង្រឹងការប្រឆាំងអំពើពុករលួយ និងគាំពារអ្នកវិនិយោគ

ភ្នំពេញ, ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦៖ គណៈប្រតិភូអង្គភាពប្រឆាំងអំពើពុករលួយ (អ.ប.ព.) ដឹកនាំដោយ កិត្តិនីតិកោសលបណ្ឌិត ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង បានអញ្ជើញចូលរួមក្នុងវេទិកាសេដ្ឋកិច្ចបូព៌ាលើកទី១១ (11th Eastern Economic Forum) នៅទីក្រុង Vladivostok សហព័ន្ធរុស្ស៊ី ចាប់ពីថ្ងៃទី៣១ ខែសីហា ដល់ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៦។ ក្នុងឱកាសនោះ ស្ថាប័នទាំងពីរបានសម្រេចលើកិច្ចព្រមព្រៀងកម្មវិធីការងាររួមគ្នាសម្រាប់រយៈពេល ២ឆ្នាំ (២០២៧-២០២៨) ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់ និងបង្កើនទំនុកចិត្តដល់វិនិយោគិន។
ក្នុងនាមជាវាគ្មិនកិត្តិយសក្នុងវគ្គពិភាក្សាពិសេស ក្រោមប្រធានបទ «ការការពារសិទ្ធិ និងវិនិយោគធុរកិច្ច» ឯកឧត្តមទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង បានផ្ញើសារយ៉ាងច្បាស់ទៅកាន់វិនិយោគិនរុស្ស៊ី និងអន្តរជាតិថា កម្ពុជាប្ដេជ្ញាការពារផលប្រយោជន៍ស្របច្បាប់របស់ធុរជន តាមរយៈយន្តការច្បាប់ តម្លាភាព និងសុចរិតភាព។ លោកបានសង្កត់ធ្ងន់ថា កិច្ចសហប្រតិបត្តិការរវាង អ.ប.ព. និងការិយាល័យអគ្គរដ្ឋអាជ្ញារុស្ស៊ី (PGO) គឺជាខ្នងបង្អែកដ៏រឹងមាំក្នុងការធានាបរិយាកាសវិនិយោគនៅកម្ពុជាឱ្យកាន់តែមានភាពជឿជាក់។
អ.ប.ព. កម្ពុជា និង PGO រុស្ស៊ី បានព្រមព្រៀងគ្នាលើចំណុចស្នូលចំនួន ៤ រួមមាន៖ ការផ្លាស់ប្តូរបទពិសោធន៍ប្រឆាំងអំពើពុករលួយ ទាំងកម្រិតជាតិ និងអន្តរជាតិ, ការពង្រឹងសមត្ថភាពលើការប្រឆាំងការសម្អាតប្រាក់ ការស៊ើបអង្កេតហិរញ្ញវត្ថុ និងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល (AI), ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈជូនមន្ត្រីអនុវត្តច្បាប់នៃប្រទេសទាំងពីរ និង ការលើកកម្ពស់ការយល់ដឹងដល់យុវជន តាមរយៈការប្រកួតប្រជែងអន្តរជាតិក្រោមប្រធានបទ «រួមគ្នាប្រឆាំងអំពើពុករលួយ»។
ឯកឧត្តមប្រធាន អ.ប.ព. ក៏បានរំលឹកពីចំណងមិត្តភាពរយៈពេល ៧ ទសវត្សរ៍រវាងកម្ពុជា និងរុស្ស៊ី ដែលបានផ្ដល់ផលប្រយោជន៍មហាសាលដល់ការអភិវឌ្ឍកម្ពុជា។ ក្រៅពីកិច្ចការច្បាប់ លោកបានអញ្ជើញថ្លែងសុន្ទរកថាបើកបវេសនកាលដល់និស្សិតច្បាប់នៅសាកលវិទ្យាល័យរដ្ឋ Vladivostok ដើម្បីផ្ដល់ដំបូន្មាន និងជំរុញទឹកចិត្តដល់យុវជនជំនាន់ក្រោយ។
ព្រឹត្តិការណ៍ឆ្នាំ ២០២៦ នេះ ប្រព្រឹត្តទៅក្រោមអធិបតីភាពលោកប្រធានាធិបតី Vladimir Putin ដោយមានការចូលរួមពីតំណាងប្រទេសចំនួន ៨០ និងប្រតិភូសរុបប្រមាណ ១២,០០០នាក់ រួមទាំងថ្នាក់ដឹកនាំកំពូលៗមកពីប្រទេសចិន ឥណ្ឌូនេស៊ី ម៉ុងហ្គោលី និងមីយ៉ាន់ម៉ាផងដែរ៕

រាយការណ៍ដោយ សារព័ត៌មាន The Khmer Daily Network