Entertainment
• 1 month ago• Lim_Rothanaksambath
មតិអវិជ្ជមានរបស់មហាជន មិនអាចបញ្ឈប់មនសិកាស្នេហាជាតិរបស់ ស៊ីន យូប៊ីន លើឆាកអន្តរជាតិឡើយ

មកទល់ពេលនេះ នៅតែមានមតិរិះគន់ និងការប្រមាថមាក់ងាយផ្សេងៗបន្តកើតឡើងចំពោះ តារាសម្តែងឆ្នើម ស៊ីន យូប៊ីន ដោយសារភាពយឺតយ៉ាវក្នុងការបញ្ចេញសំឡេងដ៏មានឥទ្ធិពលរបស់នាងលើប្រព័ន្ធផ្សព្វផ្សាយ ពាក់ព័ន្ធបញ្ហាសង្គ្រាមព្រំដែនផ្លូវគោកកម្ពុជា-ថៃ កាលពីពេលកន្លងទៅ និងការដែល facebook page ខូចមិនព្រមបង្កើតថ្មី។
ទោះជាយ៉ាងនេះក្តី យូប៊ីន មិនបានខឹងស្អប់ ឬគុំគួនអ្វីជាមួយអ្នកប្រើប្រាស់បណ្តាញសង្គមនោះឡើយ ផ្ទុយទៅវិញ នាងមានតែពាក្យសូមទោស និងសុំការអធ្យាស្រ័យចំពោះភាពយឺតយ៉ាវ និងកំហុសអចេតនា ដែលមិនបានតាំងចិត្តឱ្យកើតឡើងនោះឡើយ។
ប៉ុន្មានថ្ងៃមុននេះ ស៊ីន យូប៊ីន ទើបតែប្រកាសដំណើរការ facebook page ផ្លូវការរបស់នាងឡើងវិញ បន្ទាប់ពី facebook page ខូច និងមិនអាចដំណើរការបានអស់រយៈពេលជិត ១ឆ្នាំ។ ប៉ុន្តែ អ្នកប្រើប្រាស់បណ្តាញសង្គមមួយចំនួនហាក់មិនស្ងប់ចិត្តចំពោះការសូមទោសរបស់តារាស្រីរូបនេះឡើយ ដោយនាំគ្នាបន្តការរិះគន់ធ្ងន់ៗក្នុងន័យអវិជ្ជមានទៅលើតារាសម្តែងរូបនេះ។
ក្នុងនាមជាសិល្បករ ឬតារាម្នាក់ ការទទួលរងមតិវិជ្ជមាន និងអវិជ្ជមានពីមហាជន គឺជារឿងធម្មតាទៅហើយ តែអ្វីដែលខុសគ្នានោះគឺ មតិទាំងនោះធ្វើឱ្យមនុស្សបាក់ស្បាតឬអត់?
សម្រាប់ កញ្ញា ស៊ីន យូប៊ីន វាគ្រាន់តែជាព្យុះភ្លៀងពាក្យសម្តីធម្មតាដែលកើតឡើងលើបណ្តាញសង្គមប៉ុណ្ណោះ។ ការពិតនៅតែជាការពិត! នាងនៅតែដើរតួនាទីជាអ្នកប្រូម៉ូតសិល្បៈ វប្បធម៌ និងអរិយធម៌ខ្មែរ ទោះមានឬគ្មានការគាំទ្រ ឬសំឡេងគាំទ្រតិចជាងមុនក្តី ក៏នាងសប្បាយចិត្តក្នុងការធ្វើ ព្រោះសិល្បៈខ្មែរបានផ្សារភ្ជាប់ក្នុងសរសៃឈាមរបស់នាងតាំងពីកើតជាកូនខ្មែរមកម្ល៉េះ។
ដូច្នេះ វាគ្មានហេតុផលអ្វីដែល ស៊ីន យូប៊ីន ឈប់ប្រូម៉ូតផ្សព្វផ្សាយពីភាពអច្ឆរិយៈនៃដែនដីសុវណ្ណភូមិកម្ពុជានោះឡើយ។ ជាក់ស្តែង គ្រាន់តែ facebook page ដំណើរការឡើងវិញភ្លាម ស៊ីន យូប៊ីន នាំយកសូត្រខ្មែរទៅបង្ហាញលើវេទិកាអន្តរជាតិតែម្តង ដោយ យូប៊ីន ជាតារាស្រីកម្ពុជាមួយរូបដែលត្រូវបានជ្រើសតាំងជា «ទូតសុឆន្ទៈវប្បធម៌» តំណាងកម្ពុជា និងទទួលបានការអញ្ជើញជាផ្លូវការចូលរួមនៅក្នុងកម្មវិធី Asian Art Film Festival 2026 រៀបចំឡើងនៅទីក្រុងម៉ាកាវ ប្រទេសចិន។
គោលបំណងនៃការរំលេចឈុតខ្មែរក្នុងកម្មវិធីលំដាប់អន្តរជាតិនេះ គឺដើម្បីបង្ហាញឱ្យអ្នកចូលរួមបានស្គាល់ និងឃើញពីភាពប្រណីតអស្ចារ្យនៃឈុតសម្លៀកបំពាក់ខ្មែរ ផ្សារភ្ជាប់វប្បធម៌ដ៏ចំណាស់របស់ខ្មែរបង្ហាញទៅពិភពលោក។
ស្នាមញញឹមដ៏ស្រស់ផូរផង់ និងឈុតសម្លៀកបំពាក់បុរាណច្នៃពីសូត្រខ្មែរដ៏ប្រណីត ត្រូវបានយកទៅ យូប៊ីន បង្អួតអ្នកចូលរួមនៅមហោស្រពភាពយន្តសិល្បៈអាស៊ី ២០២៦ សូម្បីអាវ យូប៊ីន ពាក់ថ្ងៃធ្វើដំណើរចាកចេញពីកម្ពុជាទៅម៉ាកាវ ក៏ច្នៃពីសូត្រខ្មែរដូចគ្នា។ នេះសរបញ្ជាក់ឱ្យឃើញថា មតិអវិជ្ជមានរបស់មហាជន មិនអាចបញ្ឈប់មនសិកាស្នេហាជាតិរបស់ ស៊ីន យូប៊ីន បានឡើយ៕