National
• 1 hour ago• Lim_Rothanaksambath
កម្ពុជាប្រកាសដាក់ឱ្យអនុវត្តកម្មវិធីអន្តរាគមន៍កម្រិតជាតិចំនួន ១,២៤ ប៊ីលានដុល្លារ ឆ្លើយតបនឹងវិបត្តិសកល និងគាំទ្រគ្រួសារក្រីក្រ

ភ្នំពេញ, ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦៖ រាជរដ្ឋាភិបាលកម្ពុជាបានបោះជំហានជាប្រវត្តិសាស្ត្រមួយទៀត ក្នុងការការពារស្ថិរភាពសេដ្ឋកិច្ចគ្រួសារ និងការបង្កើតការងារ តាមរយៈការដាក់ឱ្យអនុវត្តជាផ្លូវការនូវ «កម្មវិធីអន្តរាគមន៍គ្រប់ជ្រុងជ្រោយ (Comprehensive Intervention Program - CIP)» ដែលមានកញ្ចប់ថវិកាសរុបចំនួន ១,២៤ ប៊ីលានដុល្លារអាមេរិក។
ពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនេះ បានធ្វើឡើងកាលពីសប្តាហ៍កន្លងទៅ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័រមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងមានការចូលរួមពីតំណាងដៃគូអភិវឌ្ឍន៍សំខាន់ៗ។
កម្មវិធីដែលមានទំហំទឹកប្រាក់មហាសាលនេះ ត្រូវបានបង្កើតឡើងដើម្បីជាខែលការពារប្រជាជនកម្ពុជា ជាពិសេសគ្រួសារក្រីក្រ និងងាយរងគ្រោះ ពីផលប៉ះពាល់អវិជ្ជមាននៃ «ពហុវិបត្តិ» សកល និងតំបន់។ វិបត្តិទាំងនោះរួមមាន ការប្រែប្រួលសេដ្ឋកិច្ចដែលជះឥទ្ធិពលដល់ចំណូលគ្រួសារនៅតាមជនបទ ការធ្លាក់ចុះនៃវិស័យផលិតកម្ម ពាណិជ្ជកម្ម និងការកាត់បន្ថយប្រាក់បង្វែរពីក្រៅប្រទេស (Remittances)។
លោក Faya Hayati ប្រធានគ្រប់គ្រងស្តីទីរបស់ធនាគារពិភពលោកប្រចាំកម្ពុជា បានសង្កត់ធ្ងន់ពីតម្លៃនៃការងារក្នុងពិធីនោះថា៖ «ការងារមិនមែនគ្រាន់តែជាប្រភពចំណូលប៉ុណ្ណោះទេ។ វាផ្តល់នូវសន្តិសុខ ឱកាស និងសេចក្តីថ្លៃថ្នូរ។ នៅពេលដែលមានភាពមិនប្រាកដប្រជាផ្នែកសេដ្ឋកិច្ច ការការពារ និងការបង្កើតការងារជួយឱ្យប្រជាជនធានាបាននូវជីវភាពរស់នៅ និងអនាគតរបស់ពួកគេ»។
ដើម្បីជំរុញឱ្យកម្មវិធី CIP ដំណើរការបានឆាប់រហ័ស ធនាគារពិភពលោកបានសម្រេចដាក់ឱ្យដំណើរការ ផ្នែកឆ្លើយតបបន្ទាន់តាមលក្ខខណ្ឌជាក់ស្តែង (Contingent Emergency Response Component - CERC)។ យន្តការនេះអនុញ្ញាតឱ្យមានការបង្វែរប្រភពហិរញ្ញប្បទានពីគម្រោងដែលមានស្រាប់ មកបញ្ចូលក្នុងអាទិភាពបន្ទាន់បំផុត ដើម្បីឆ្លើយតបនឹងតម្រូវការជាក់ស្តែងរបស់ពលរដ្ឋ។
កម្មវិធី CIP មិនត្រឹមតែជាការផ្តល់ជំនួយហិរញ្ញវត្ថុប៉ុណ្ណោះទេ ប៉ុន្តែគឺជាយុទ្ធសាស្ត្របង្កើតការងាររាប់ពាន់កន្លែងតាមរយៈការបណ្តុះបណ្តាលជំនាញ បំពាក់អាវុធចំណេះដឹងដល់កម្លាំងពលកម្ម, ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋាន ការសាងសង់សាលារៀនសហគមន៍ ការជួសជុលផ្លូវជនបទ និងការស្តារប្រព័ន្ធធារាសាស្ត្រ និងការជួយសង្គ្រោះបន្ទាន់ដោយផ្ដល់ការគាំទ្រដល់គ្រួសារដែលងាយរងគ្រោះបំផុតក្នុងតំបន់ដាច់ស្រយាល។
Photo: World Bank Cambodia-ធនាគារពិភពលោកប្រចាំកម្ពុជា
តាមរយៈការសង្កេត កម្មវិធី CIP នេះ គឺជាផ្នែកមួយនៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល អាណត្តិទី៧ ដែលផ្តោតលើការកាត់បន្ថយភាពក្រីក្រ និងការអភិវឌ្ឍមូលធនមនុស្ស។ ការចូលរួមពីធនាគារពិភពលោកឆ្លុះបញ្ចាំងឱ្យឃើញពីទំនុកចិត្តរបស់អន្តរជាតិមកលើការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ចរបស់កម្ពុជា៕
រាយការណ៍ដោយ សារព័ត៌មាន The Khmer Daily Network
ពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនេះ បានធ្វើឡើងកាលពីសប្តាហ៍កន្លងទៅ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័រមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងមានការចូលរួមពីតំណាងដៃគូអភិវឌ្ឍន៍សំខាន់ៗ។
កម្មវិធីដែលមានទំហំទឹកប្រាក់មហាសាលនេះ ត្រូវបានបង្កើតឡើងដើម្បីជាខែលការពារប្រជាជនកម្ពុជា ជាពិសេសគ្រួសារក្រីក្រ និងងាយរងគ្រោះ ពីផលប៉ះពាល់អវិជ្ជមាននៃ «ពហុវិបត្តិ» សកល និងតំបន់។ វិបត្តិទាំងនោះរួមមាន ការប្រែប្រួលសេដ្ឋកិច្ចដែលជះឥទ្ធិពលដល់ចំណូលគ្រួសារនៅតាមជនបទ ការធ្លាក់ចុះនៃវិស័យផលិតកម្ម ពាណិជ្ជកម្ម និងការកាត់បន្ថយប្រាក់បង្វែរពីក្រៅប្រទេស (Remittances)។
លោក Faya Hayati ប្រធានគ្រប់គ្រងស្តីទីរបស់ធនាគារពិភពលោកប្រចាំកម្ពុជា បានសង្កត់ធ្ងន់ពីតម្លៃនៃការងារក្នុងពិធីនោះថា៖ «ការងារមិនមែនគ្រាន់តែជាប្រភពចំណូលប៉ុណ្ណោះទេ។ វាផ្តល់នូវសន្តិសុខ ឱកាស និងសេចក្តីថ្លៃថ្នូរ។ នៅពេលដែលមានភាពមិនប្រាកដប្រជាផ្នែកសេដ្ឋកិច្ច ការការពារ និងការបង្កើតការងារជួយឱ្យប្រជាជនធានាបាននូវជីវភាពរស់នៅ និងអនាគតរបស់ពួកគេ»។
ដើម្បីជំរុញឱ្យកម្មវិធី CIP ដំណើរការបានឆាប់រហ័ស ធនាគារពិភពលោកបានសម្រេចដាក់ឱ្យដំណើរការ ផ្នែកឆ្លើយតបបន្ទាន់តាមលក្ខខណ្ឌជាក់ស្តែង (Contingent Emergency Response Component - CERC)។ យន្តការនេះអនុញ្ញាតឱ្យមានការបង្វែរប្រភពហិរញ្ញប្បទានពីគម្រោងដែលមានស្រាប់ មកបញ្ចូលក្នុងអាទិភាពបន្ទាន់បំផុត ដើម្បីឆ្លើយតបនឹងតម្រូវការជាក់ស្តែងរបស់ពលរដ្ឋ។
កម្មវិធី CIP មិនត្រឹមតែជាការផ្តល់ជំនួយហិរញ្ញវត្ថុប៉ុណ្ណោះទេ ប៉ុន្តែគឺជាយុទ្ធសាស្ត្របង្កើតការងាររាប់ពាន់កន្លែងតាមរយៈការបណ្តុះបណ្តាលជំនាញ បំពាក់អាវុធចំណេះដឹងដល់កម្លាំងពលកម្ម, ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋាន ការសាងសង់សាលារៀនសហគមន៍ ការជួសជុលផ្លូវជនបទ និងការស្តារប្រព័ន្ធធារាសាស្ត្រ និងការជួយសង្គ្រោះបន្ទាន់ដោយផ្ដល់ការគាំទ្រដល់គ្រួសារដែលងាយរងគ្រោះបំផុតក្នុងតំបន់ដាច់ស្រយាល។
Photo: World Bank Cambodia-ធនាគារពិភពលោកប្រចាំកម្ពុជាតាមរយៈការសង្កេត កម្មវិធី CIP នេះ គឺជាផ្នែកមួយនៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល អាណត្តិទី៧ ដែលផ្តោតលើការកាត់បន្ថយភាពក្រីក្រ និងការអភិវឌ្ឍមូលធនមនុស្ស។ ការចូលរួមពីធនាគារពិភពលោកឆ្លុះបញ្ចាំងឱ្យឃើញពីទំនុកចិត្តរបស់អន្តរជាតិមកលើការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ចរបស់កម្ពុជា៕