National
• 2 hours ago• Lim_Rothanaksambath
លោកបណ្ឌិត គិន ភា៖ ងារសិប្បនិម្មិត ខុសពីអ្នកចំណេះដឹង និងសមត្ថភាពពិតប្រាកដ

ទំព័រហ្វេសប៊ុកផ្លូវការ លោកបណ្ឌិត គិន ភា អ្នកជំនាញវិទ្យាសាស្ត្រនយោបាយនៅរាជបណ្ឌិតសភាសភា កាលពីថ្ងៃទី៨ ខែកញ្ញា បានបង្ហោះសំណេរដ៏មានខ្លឹមសារសម្រាប់ប្រិយមិត្តអ្នកអាន បានសិក្សាឈ្វែងយល់ ដោយលោកបណ្ឌិតបានលើកឡើងថា «បើអ្នកបន្លំខ្លួនធ្វើជាអ្នកមានឬឧកញ៉ា មិនយូរមិនឆាប់គង់នឹងអស់ដីផ្នូរម៉ែ, បើបន្លំខ្លួនធ្វើជាអ្នកប្រាជ្ញបណ្ឌិតកវី មិនយូរមិនឆាប់គង់នឹងជ្រកក្រោមអាចម៍ជន្លេន»។ នេះជាខ្លឹមសារទាំងស្រុងពីសំណេររបស់លោកបណ្ឌិត គិន ភា អ្នកជំនាញវិទ្យាសាស្ត្រនយោបាយនៅរាជបណ្ឌិតសភាសភា។
លោកបណ្ឌិត បានរៀបរាប់ថា ក្រៅពីសាកលវិទ្យាល័យដើមពោធិ៍ និងសាកលវិទ្យាល័យឈ្មោះដ៏វែងអន្លាយមួយនោះ នៅមានសាកលវិទ្យាល័យឆបោក សញ្ញាបត្រមួយចំនួនទៀត ដែលខ្ញុំនឹងបង្ហោះម្តងមួយៗ ដើម្បីឱ្យសាធារណជនបានជ្រាប។ ការណ៍ដែលខ្ញុំបង្ហោះនេះ គ្មានបំណងទៅរិះគន់អ្នកដែលបានសញ្ញាបត្របណ្ឌិតពីសាកលវិទ្យាល័យខាងលើ ហើយមានចំណេះដឹងនិងសមត្ថភាពសមនឹងសញ្ញាបត្រនោះទេ។ តែខ្ញុំមិនចង់ឃើញបងប្អូនខ្មែរយើងឯទៀត ដែលគ្មានចំណេះដឹងនិងសមត្ថភាពសមនឹងទទួលសញ្ញាបត្រដ៏ខ្ពស់បែបនេះ ទៅចំណាយលុយឥតប្រយោជន៍ទិញក្រដាសសញ្ញាបត្រ ដើម្បីគ្រាន់តែទទួលបានងារសិប្បនិម្មិតមួយជា «បណ្ឌិត» ឬជា «សាស្ត្រាចារ្យបណ្ឌិត» ទាំងខ្លួនឯងគ្មានចំណេះដឹងនិងសមត្ថភាពបន្តិចណាសោះ។
ឯសាកលវិទ្យាល័យសេះហោះទាំងនោះ សុទ្ធតែផ្សាយយីហោថាមកពីសាធារណរដ្ឋអាម៉េរិក (ត្រឹមត្រូវគឺ សហរដ្ឋអាម៉េរិក) ប៉ុន្តែអ្នកស៊ីញ៉េលើក្រដាសសញ្ញាបត្រ «បណ្ឌិត» ឬ «សាស្ត្រាចារ្យបណ្ឌិត» នោះ សុទ្ធតែជាជនជាតិថៃ ឬជនជាតិឥណ្ឌាទេ។ នេះហើយជា ឆបោក ក្នុងវិស័យអប់រំ។ សូមបងប្អូនខ្មែរយើងឈប់ឆ្កួតនឹងរបស់ក្លែងក្លាយទាំងអស់នោះទៅ ត្រូវស្គាល់ខ្លួនឯងឱ្យច្បាស់។ គ្មាននរណាដឹងច្បាស់ជាងសាមីខ្លួនទេថា តើខ្លួនបានរៀនពិតប្រាកដឬអត់ មុននឹងទទួលបានសញ្ញាបត្រដ៏ខ្ពស់បែបនេះ។
បងប្អូនត្រូវចងចាំថា ការបន្លំខ្លួនធ្វើជាអ្នកមានឬឧកញ៉ានេះមួយ មិនយូរមិនឆាប់ គង់នឹងអស់ដីផ្នូរម៉ែ, រីឯការបន្លំខ្លួនធ្វើជាអ្នកប្រាជ្ញបណ្ឌិតកវីនេះមួយ មិនយូរមិនឆាប់គង់នឹងជ្រកក្រោមអាចម៍ជន្លេន៕

ប្រភព៖ https://www.facebook.com/share/p/1K8E8BQfmT/?mibextid=wwXIfr
រាយការណ៍ដោយ សារព័ត៌មាន The Khmer Daily Network