National
• 3 hours ago• Lim_Rothanaksambath
រាជរដ្ឋាភិបាល ចេញអនុក្រឹត្យថ្មី ស្តីពី «គណៈបញ្ជាការឯកភាពរដ្ឋបាលថ្នាក់ក្រោមជាតិ» ពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ និងការការពារធនធានធម្មជាតិ

ភ្នំពេញ, ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦៖ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបដិសេធចោលអនុក្រឹត្យចាស់ឆ្នាំ២០១៤ ដោយផ្លាស់ប្តូរមកប្រកាសឱ្យប្រើប្រាស់ អនុក្រឹត្យថ្មីស្តីពី «ការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ» ដើម្បីបង្កើនប្រសិទ្ធភាព សមត្ថភាព និងការទទួលខុសត្រូវរបស់អាជ្ញាធរថ្នាក់ក្រោមជាតិក្នុងការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម ការពារធនធានធម្មជាតិ និងទប់ស្កាត់បទល្មើសគ្រប់ប្រភេទនៅទូទាំងប្រទេស។
អនុក្រឹត្យថ្មីនេះ កំណត់យ៉ាងច្បាស់អំពីសមាសភាព តួនាទី ភារកិច្ច សិទ្ធិអំណាច និងរបៀបរបបការងាររបស់គណៈបញ្ជាការឯកភាពរដ្ឋបាលថ្នាក់ក្រោមជាតិទាំងអស់ ដោយមានវិសាលភាពគ្របដណ្តប់លើរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ព្រមទាំងមន្ទីរ និងអង្គភាពខ្សែបណ្តោយនៃក្រសួង-ស្ថាប័ននានានៅថ្នាក់ក្រោមជាតិ។
អនុក្រឹត្យបានបែងចែកសមាសភាពដឹកនាំជាពីរថ្នាក់សំខាន់ៗ៖
• ថ្នាក់រាជធានី-ខេត្ត៖
• ប្រធាន៖ អភិបាលនៃគណៈអភិបាលរាជធានី-ខេត្ត
• អនុប្រធានអចិន្ត្រៃយ៍៖ អភិបាលរងរាជធានី-ខេត្ត ១រូប
• អនុប្រធាន៖ ស្នងការនគរបាល, មេបញ្ជាការកងរាជអាវុធហត្ថ និងប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
• សមាជិក៖ ប្រធានមន្ទីរកសិកម្ម, មន្ទីរបរិស្ថាន, សាខាគយនិងរដ្ឋាករ, សាខាពន្ធដារ, នាយករដ្ឋបាលសាលារាជធានី-ខេត្ត និងអភិបាលក្រុង-ស្រុក-ខណ្ឌ (រួមទាំងអាចបន្ថែមប្រធានមន្ទីរ/អង្គភាពពាក់ព័ន្ធផ្សេងទៀតតាមការចាំបាច់)។
• ថ្នាក់ក្រុង-ស្រុក-ខណ្ឌ៖
• ប្រធាន៖ អភិបាលនៃគណៈអភិបាលក្រុង-ស្រុក-ខណ្ឌ
• អនុប្រធានអចិន្ត្រៃយ៍៖ អភិបាលរងក្រុង-ស្រុក-ខណ្ឌ ១រូប
• អនុប្រធាន៖ អធិការនគរបាល និងមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថ
• សមាជិក៖ នាយករដ្ឋបាលសាលាក្រុង-ស្រុក-ខណ្ឌ និងមេឃុំ-ចៅសង្កាត់ (រួមទាំងប្រធានអង្គភាពខ្សែបណ្តោយតាមការចាំបាច់)។
គណៈបញ្ជាការឯកភាពរដ្ឋបាលថ្នាក់ក្រោមជាតិ មានបេសកកម្មសំខាន់ៗ រួមមាន៖ ការបង្ក្រាបបទល្មើស ដោយទប់ស្កាត់ និងបង្ក្រាបបទល្មើសភេរវកម្ម, អំពើចោរកម្ម/ប្លន់, គ្រឿងញៀន, បទល្មើសបច្ចេកវិទ្យា (រួមទាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា/On-line Fraud), បទល្មើសសេដ្ឋកិច្ច, ការជួញដូរមនុស្ស, អំពើហិង្សា, ក្មេងទំនើង, និងល្បែងស៊ីសងខុសច្បាប់។ ការការពារធនធានធម្មជាតិ ផ្តោតលើការទប់ស្កាត់ និងបង្ក្រាបបទល្មើសបំផ្លិចបំផ្លាញព្រៃឈើ ជលផល និងតំបន់ការពារធម្មជាតិ។
ការគ្រប់គ្រងសណ្តាប់ធ្នាប់ និងអាសន្ន សម្របសម្រួលការងារចរាចរណ៍ អគ្គិភ័យ អនាម័យ និងរៀបចំសណ្តាប់ធ្នាប់សាធារណៈ ព្រមទាំងឆ្លើយតបភ្លាមៗចំពោះគ្រោះធម្មជាតិ ជំងឺរាតត្បាត និងស្ថានភាពអាសន្នផ្សេងៗ។ ការជំរុញគោលនយោបាយ ដឹកនាំ និងអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» ឱ្យទទួលបានប្រសិទ្ធភាពខ្ពស់។
ប្រធានគណៈបញ្ជាការឯកភាព មានសិទ្ធិដឹកនាំ និងបញ្ជាផ្ទាល់លើកងកម្លាំងនគរបាលជាតិ កងរាជអាវុធហត្ថ និងអាជ្ញាធរមានសមត្ថកិច្ចក្នុងដែនដីរបស់ខ្លួន។ ករណីចាំបាច់ខ្លាំង អាចស្នើសុំកិច្ចសហការ និងអន្តរាគមន៍ពី «អង្គភាពយោធា» ក្នុងមូលដ្ឋាន ឬស្នើសុំអន្តរាគមន៍ពីរដ្ឋបាលថ្នាក់ជាតិ។
ប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក Samdech Thipadei Hun Manet, Prime Minister of Cambodia

ករណីសមាជិកណាម្នាក់អសកម្ម ធ្វេសប្រហែស ឬមិនអនុវត្តតាមផែនការ ប្រធានគណៈបញ្ជាការឯកភាពអាចរាយការណ៍ជូនរដ្ឋមន្ត្រី ឬប្រធានស្ថាប័នសាមីដើម្បីចាត់វិធានការវិន័យ និង ត្រូវកោះប្រជុំសាមញ្ញយ៉ាងតិច ១ខែ/ម្តង (និងប្រជុំវិសាមញ្ញ ឬប្រជុំសម្ងាត់តាមការចាំបាច់)។ គណៈបញ្ជាការឯកភាពថ្នាក់ក្រុង-ស្រុក-ខណ្ឌ ត្រូវរាយការណ៍ជូនថ្នាក់ខេត្ត ហើយថ្នាក់ខេត្តត្រូវធ្វើរបាយការណ៍បូកសរុប (ប្រចាំខែ ត្រីមាស ឆមាស និងឆ្នាំ) ជូនរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងក្រសួង-ស្ថាប័នពាក់ព័ន្ធ។
អនុក្រឹត្យថ្មីនេះ ក៏បានប្រកាសទុកជា «និរាករណ៍» នូវអនុក្រឹត្យលេខ១៥៦ អនក្រ.បក ចុះថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៤ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ព្រមទាំងបទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងអនុក្រឹត្យថ្មីនេះ ចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ៕
រាយការណ៍ដោយ សារព័ត៌មាន The Khmer Daily Network
អនុក្រឹត្យថ្មីនេះ កំណត់យ៉ាងច្បាស់អំពីសមាសភាព តួនាទី ភារកិច្ច សិទ្ធិអំណាច និងរបៀបរបបការងាររបស់គណៈបញ្ជាការឯកភាពរដ្ឋបាលថ្នាក់ក្រោមជាតិទាំងអស់ ដោយមានវិសាលភាពគ្របដណ្តប់លើរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ព្រមទាំងមន្ទីរ និងអង្គភាពខ្សែបណ្តោយនៃក្រសួង-ស្ថាប័ននានានៅថ្នាក់ក្រោមជាតិ។
អនុក្រឹត្យបានបែងចែកសមាសភាពដឹកនាំជាពីរថ្នាក់សំខាន់ៗ៖
• ថ្នាក់រាជធានី-ខេត្ត៖
• ប្រធាន៖ អភិបាលនៃគណៈអភិបាលរាជធានី-ខេត្ត
• អនុប្រធានអចិន្ត្រៃយ៍៖ អភិបាលរងរាជធានី-ខេត្ត ១រូប
• អនុប្រធាន៖ ស្នងការនគរបាល, មេបញ្ជាការកងរាជអាវុធហត្ថ និងប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
• សមាជិក៖ ប្រធានមន្ទីរកសិកម្ម, មន្ទីរបរិស្ថាន, សាខាគយនិងរដ្ឋាករ, សាខាពន្ធដារ, នាយករដ្ឋបាលសាលារាជធានី-ខេត្ត និងអភិបាលក្រុង-ស្រុក-ខណ្ឌ (រួមទាំងអាចបន្ថែមប្រធានមន្ទីរ/អង្គភាពពាក់ព័ន្ធផ្សេងទៀតតាមការចាំបាច់)។
• ថ្នាក់ក្រុង-ស្រុក-ខណ្ឌ៖
• ប្រធាន៖ អភិបាលនៃគណៈអភិបាលក្រុង-ស្រុក-ខណ្ឌ
• អនុប្រធានអចិន្ត្រៃយ៍៖ អភិបាលរងក្រុង-ស្រុក-ខណ្ឌ ១រូប
• អនុប្រធាន៖ អធិការនគរបាល និងមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថ
• សមាជិក៖ នាយករដ្ឋបាលសាលាក្រុង-ស្រុក-ខណ្ឌ និងមេឃុំ-ចៅសង្កាត់ (រួមទាំងប្រធានអង្គភាពខ្សែបណ្តោយតាមការចាំបាច់)។
គណៈបញ្ជាការឯកភាពរដ្ឋបាលថ្នាក់ក្រោមជាតិ មានបេសកកម្មសំខាន់ៗ រួមមាន៖ ការបង្ក្រាបបទល្មើស ដោយទប់ស្កាត់ និងបង្ក្រាបបទល្មើសភេរវកម្ម, អំពើចោរកម្ម/ប្លន់, គ្រឿងញៀន, បទល្មើសបច្ចេកវិទ្យា (រួមទាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា/On-line Fraud), បទល្មើសសេដ្ឋកិច្ច, ការជួញដូរមនុស្ស, អំពើហិង្សា, ក្មេងទំនើង, និងល្បែងស៊ីសងខុសច្បាប់។ ការការពារធនធានធម្មជាតិ ផ្តោតលើការទប់ស្កាត់ និងបង្ក្រាបបទល្មើសបំផ្លិចបំផ្លាញព្រៃឈើ ជលផល និងតំបន់ការពារធម្មជាតិ។
ការគ្រប់គ្រងសណ្តាប់ធ្នាប់ និងអាសន្ន សម្របសម្រួលការងារចរាចរណ៍ អគ្គិភ័យ អនាម័យ និងរៀបចំសណ្តាប់ធ្នាប់សាធារណៈ ព្រមទាំងឆ្លើយតបភ្លាមៗចំពោះគ្រោះធម្មជាតិ ជំងឺរាតត្បាត និងស្ថានភាពអាសន្នផ្សេងៗ។ ការជំរុញគោលនយោបាយ ដឹកនាំ និងអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» ឱ្យទទួលបានប្រសិទ្ធភាពខ្ពស់។
ប្រធានគណៈបញ្ជាការឯកភាព មានសិទ្ធិដឹកនាំ និងបញ្ជាផ្ទាល់លើកងកម្លាំងនគរបាលជាតិ កងរាជអាវុធហត្ថ និងអាជ្ញាធរមានសមត្ថកិច្ចក្នុងដែនដីរបស់ខ្លួន។ ករណីចាំបាច់ខ្លាំង អាចស្នើសុំកិច្ចសហការ និងអន្តរាគមន៍ពី «អង្គភាពយោធា» ក្នុងមូលដ្ឋាន ឬស្នើសុំអន្តរាគមន៍ពីរដ្ឋបាលថ្នាក់ជាតិ។
ប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក Samdech Thipadei Hun Manet, Prime Minister of Cambodia
ប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក Samdech Thipadei Hun Manet, Prime Minister of Cambodiaករណីសមាជិកណាម្នាក់អសកម្ម ធ្វេសប្រហែស ឬមិនអនុវត្តតាមផែនការ ប្រធានគណៈបញ្ជាការឯកភាពអាចរាយការណ៍ជូនរដ្ឋមន្ត្រី ឬប្រធានស្ថាប័នសាមីដើម្បីចាត់វិធានការវិន័យ និង ត្រូវកោះប្រជុំសាមញ្ញយ៉ាងតិច ១ខែ/ម្តង (និងប្រជុំវិសាមញ្ញ ឬប្រជុំសម្ងាត់តាមការចាំបាច់)។ គណៈបញ្ជាការឯកភាពថ្នាក់ក្រុង-ស្រុក-ខណ្ឌ ត្រូវរាយការណ៍ជូនថ្នាក់ខេត្ត ហើយថ្នាក់ខេត្តត្រូវធ្វើរបាយការណ៍បូកសរុប (ប្រចាំខែ ត្រីមាស ឆមាស និងឆ្នាំ) ជូនរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងក្រសួង-ស្ថាប័នពាក់ព័ន្ធ។