National
• 3 hours ago• Lim_Rothanaksambath
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ដឹកនាំកិច្ចប្រជុំបូកសរុបការងារពាណិជ្ជកម្មអន្តរជាតិ ជំរុញសមាហរណកម្មសេដ្ឋកិច្ច និងពង្រីកទីផ្សារអន្តរជាតិ

ភ្នំពេញ, ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦៖ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំបូកសរុបការងារប្រចាំឆមាសទី១ និងរៀបចំទិសដៅយុទ្ធសាស្ត្រសម្រាប់ឆមាសទី២ ឆ្នាំ២០២៦ របស់អគ្គនាយកដ្ឋានពាណិជ្ជកម្មអន្តរជាតិ នាព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦ នេះ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម។
កិច្ចប្រជុំដ៏មានសារៈសំខាន់នេះ មានការចូលរួមពីថ្នាក់ដឹកនាំជាន់ខ្ពស់ក្រសួង រួមមាន ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការទទួលបន្ទុក ឯកឧត្តមអគ្គនាយកនៃអគ្គនាយកដ្ឋានពាណិជ្ជកម្មអន្តរជាតិ អគ្គនាយករង ប្រធាននាយកដ្ឋាន ព្រមទាំងមន្ត្រីរាជការបច្ចេកទេសពាក់ព័ន្ធជាច្រើនរូប។
កិច្ចប្រជុំនេះត្រូវរៀបចំឡើងក្នុងគោលបំណងយុទ្ធសាស្ត្រចំនួន ៣ គឺ ការត្រួតពិនិត្យ និងវាយតម្លៃ ដោយពិនិត្យលើសមិទ្ធផលការងារ លទ្ធផលសម្រេចបាន និងបញ្ហាប្រឈមនានាក្នុងការអនុវត្តភារកិច្ចស្នូលរបស់អគ្គនាយកដ្ឋានពាណិជ្ជកម្មអន្តរជាតិនាឆមាសទី១ កន្លងទៅ។ ការជំរុញសមាហរណកម្មសេដ្ឋកិច្ច បង្កើនល្បឿន និងប្រសិទ្ធភាពនៃការធ្វើសមាហរណកម្មសេដ្ឋកិច្ច និងពាណិជ្ជកម្មក្នុងតំបន់ (អាស៊ាន និង RCEP)។ ពង្រឹង និងពង្រីកទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីជាមួយបណ្តាប្រទេសដៃគូជុំវិញពិភពលោក រួមមាន តំបន់អាស៊ីប៉ាស៊ីហ្វិក អឺរ៉ុប មជ្ឈិមបូព៌ា អាហ្វ្រិក និងអាម៉េរិក ដើម្បីបើកច្រកទីផ្សារថ្មីៗបន្ថែមទៀតជូនផលិតផល និងទំនិញនាំចេញរបស់កម្ពុជា។
គួរបញ្ជាក់ឱ្យដឹងផងដែរថា អគ្គនាយកដ្ឋានពាណិជ្ជកម្មអន្តរជាតិ គឺជាសេនាធិការស្នូលរបស់ក្រសួងពាណិជ្ជកម្មក្នុងការដឹកនាំចរចា រៀបចំ និងគ្រប់គ្រងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTAs) ទាំងក្នុងក្របខ័ណ្ឌពហុភាគី (អង្គការ WTO, អាស៊ាន, RCEP) និងក្របខ័ណ្ឌទ្វេភាគី ដូចជា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី កម្ពុជា-ចិន (CCFTA), កម្ពុជា-កូរ៉េ (CKFTA) និងកិច្ចព្រមព្រៀងដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ កម្ពុជា-អេមីរ៉ាតអារ៉ាប់រួម (Cambodia-UAE CEPA) ជាដើម។
ការធ្វើពិពិធកម្មទីផ្សារនាំចេញរបស់កម្ពុជា៖ ក្រោមការដឹកនាំរបស់លោកជំទាវ ចម និម្មល ក្រសួងពាណិជ្ជកម្មបានបង្កើនសន្ទុះយ៉ាងខ្លាំងក្នុងការធ្វើពិពិធកម្មទីផ្សារ (Market Diversification) ដោយមិនពឹងផ្អែកតែលើទីផ្សារប្រពៃណី (ដូចជា សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប) តែមួយមុខឡើយ ប៉ុន្តែបានពង្រីកការនាំចេញកសិផល និងទំនិញកែច្នៃទៅកាន់ទីផ្សារថ្មីៗនៅតំបន់មជ្ឈិមបូព៌ា អាហ្វ្រិក និងអាមេរិកឡាទីន៕
រាយការណ៍ដោយ សារព័ត៌មាន The Khmer Daily Network