National
• 1 hour ago• Lim_Rothanaksambath
ក្រសួងដែនដី ចាត់ទុកទង្វើ តន់ ចន្ទសីម៉ា និង ឡេង និមល ជាការបំពានផ្នែកផ្លូវច្បាប់ ដែលអាចប្រឈមនឹងផ្លូវច្បាប់ ៥ មាត្រានៃក្រមព្រហ្មទណ្ឌ

ភ្នំពេញ, ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (ដ.ន.ស.) បានចេញសេចក្តីប្រកាសព័ត៌មានជាផ្លូវការ បង្ហាញពីលទ្ធផលនៃការសម្របសម្រួល និងការដោះស្រាយវិបត្តិជាប់គាំងក្នុងគម្រោងបុរី ឡេង ណាវ៉ាត្រា ផ្លូវជាតិលេខ ៦អា និងគម្រោងជ្រៃមួយរយ របស់ក្រុមហ៊ុន ហ្គាឡាក់ស៊ី ណាវ៉ាត្រា គ្រុប ឯ.ក (Galaxy Navatra Group Co., Ltd.)។
ទន្ទឹមគ្នានេះ ក្រសួងបានព្រមានធ្ងន់ៗចំពោះគណនីបណ្តាញសង្គម Facebook មួយចំនួនដែលបានបង្កើត និងចែករំលែកព័ត៌មានមិនពិត បង្កឱ្យមានការភាន់ច្រឡំ និងចលាចលក្នុងសង្គម។
យោងតាមសេចក្តីប្រកាសព័ត៌មាន គម្រោងអភិវឌ្ឍន៍អចលនទ្រព្យរបស់ក្រុមហ៊ុន ហ្គាឡាក់ស៊ី ណាវ៉ាត្រា គ្រុប ឯ.ក ដែលមានទីតាំងស្ថិតនៅភូមិជ្រៃមួយរយ និងភូមិអន្លង់ស្តែង ឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្តាល បានជួបប្រទះការជាប់គាំង និងមិនអាចអនុវត្តតាមកិច្ចសន្យាទិញ-លក់ជាមួយអតិថិជន និងម្ចាស់ដីអស់រយៈពេលជាច្រើនឆ្នាំ។ បញ្ហានេះបានបង្កឱ្យមានការតវ៉ាជាបន្តបន្ទាប់ រហូតដល់មានបណ្តឹងផ្លូវការមកកាន់ក្រសួង រៀបចំដែនដី នគរូបនីយកម្ម និងសំណង់។
ក្រោយការចុះសម្របសម្រួលជាច្រើនលើក ប៉ុន្តែក្រុមហ៊ុននៅតែពុំមានលទ្ធភាពផ្តល់ដំណោះស្រាយសមស្រប និងទាន់ពេលវេលា តាមស្មារតីនៃកិច្ចប្រជុំកាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា (ឡេង ភត្រា) បានយល់ព្រមប្រគល់សិទ្ធិជូនក្រសួង ដ.ន.ស. ក្នុងការដឹកនាំសម្របសម្រួលការងារសាងសង់ផ្ទះ ចាក់បំពេញដី ព្រមទាំងឯកភាពឱ្យលក់ឡៃឡុងនូវអចលនទ្រព្យរបស់ក្រុមហ៊ុន និងទ្រព្យសម្បត្តិផ្ទាល់ខ្លួនរបស់អ្នកឧកញ៉ា ឡេង ភត្រា ដោយសារក្រុមហ៊ុនបានទទួលស្គាល់ថាគ្មានលទ្ធភាពសាងសង់បញ្ចប់ជូនអតិថិជនឡើយ។
អនុវត្តតាមស្មារតីនេះ គិតត្រឹមថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦ ក្រសួងបានដឹកនាំសម្របសម្រួលការសាងសង់ បញ្ចប់និងបានប្រគល់ផ្ទះជូនអតិថិជន ចំនួន ៥៩៨ផ្ទះ និងបានចុះបញ្ជីចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនអតិថិជនដែលបានបង់ប្រាក់គ្រប់ចំនួន១០០% ចំនួន ៥ ៩៧០ បណ្ណ និងបានចាក់បំពេញដីបន្ថែមនៅគម្រោង ជ្រៃមួយរយ សម្រេចបានប្រមាណ ៦០%។
ដើម្បីធានាការពារផលប្រយោជន៍របស់អតិថិជនជាអាទិភាព ក្រសួងបានផ្អាកចរន្តការលើអចលនទ្រព្យទាំងអស់របស់ក្រុមហ៊ុន ហ្គាឡាក់ស៊ី ណាវ៉ាត្រា គ្រុប ឯ.ក, ឈ្មោះ ឡេង ភត្រា និងភាគីពាក់ព័ន្ធ។ ជាមួយគ្នានេះ ក្រសួង និងក្រុមហ៊ុនកំពុងស្វែងរកដៃគូសមស្របដើម្បីលក់ឡៃឡុងអចលនទ្រព្យទាំងនោះ ដោយមានការពិគ្រោះយោបល់ និងឯកភាពលើតម្លៃពីគ្រប់ភាគីពាក់ព័ន្ធ ដើម្បីយកថវិកាមកទ្រទ្រង់ដំណើរការដោះស្រាយគម្រោង។
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានគូសបញ្ជាក់យ៉ាងម៉ឺងម៉ាត់ចំពោះសកម្មភាពលើបណ្តាញសង្គម Facebook របស់គណនីឈ្មោះ “Leng Navatra ឡេង ណាវ៉ាត្រា”, “Ton ChanSeyma តន់ ចន្ទសីម៉ា” និង “Leng Nimol ឡេង និមល” ថាជាការបំភាន់ព័ត៌មាន បំភ្លៃការពិត និងបំពុលបរិយាកាសសង្គម ដែលអាចជាចេតនាញុះញង់ បង្កចលាចល។
ក្រសួងចាត់ទុកទង្វើនេះថាជាការបំពានផ្លូវច្បាប់ និងសីលធម៌វិជ្ជាជីវៈយ៉ាងធ្ងន់ធ្ងរ ប៉ះពាល់ដល់កិត្តិយស និងកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួង ដែលអាចប្រឈមនឹងការចោទប្រកាន់តាមបទបញ្ញត្តិនៃក្រមព្រហ្មទណ្ឌ រួមមាន៖
1. មាត្រា ៣០៥៖ បទបរិហារកេរ្តិ៍ជាសាធារណៈ
2. មាត្រា ៤៩៤៖ ការញុះញង់
3. មាត្រា ៤៩៥៖ បទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍
4. មាត្រា ៥០២៖ បទប្រមាថ
5. មាត្រា ៥០៥៖ បទញុះញង់ឱ្យប្រព្រឹត្តអំពើប្រឆាំងនឹងអ្នករាជការសាធារណៈ

ដើម្បីដោះស្រាយវិបត្តិដែលមានផលប៉ះពាល់ដល់អតិថិជនប្រមាណ ៣៨ ០០០ គ្រួសារ នៅទូទាំងប្រទេស ក្រសួងបានស្នើឱ្យអតិថិជនទាំងអស់បន្តចូលរួម និងជឿជាក់លើការអនុវត្តចំណាត់ការនានាក្រោមយន្តការសម្របសម្រួលរបស់ក្រសួង ប្រកបដោយស្មារតីយោគយល់ និងអធ្យាស្រ័យគ្នា។ ជាមួយគ្នានេះ ក្រសួងក៏បានតម្រូវឱ្យភាគីក្រុមហ៊ុន និងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ត្រូវតែបន្តចូលរួមឱ្យបានសកម្មក្នុងដំណោះស្រាយតាមយន្តការដែលបានព្រមព្រៀងគ្នា ដើម្បីបញ្ចប់វិបត្តិនេះដោយសន្តិវិធី និងតម្លាភាព។
យន្តការដោះស្រាយវិបត្តិអចលនទ្រព្យ និងបុរីជាប់គាំង គឺជាអាទិភាពមួយរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំសម្របសម្រួលផ្ទាល់ពី ឯកឧត្ដម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី និងជា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។
ក្រសួងបានចុះពិនិត្យទីតាំងការដ្ឋាន និងវឌ្ឍនភាពជាក់ស្តែងជាច្រើនលើកនៅតាមបណ្តាគម្រោងបុរី ឡេង ណាវ៉ាត្រា ដើម្បីរៀបចំយន្តការបច្ចេកទេស និងផ្លូវច្បាប់ក្នុងការការពារទ្រព្យសម្បត្តិអតិថិជន ការពារកុំឱ្យមានការកេងប្រវ័ញ្ច និងជំរុញការកសាងហេដ្ឋារចនាសម្ព័ន្ធចាំបាច់ឡើងវិញ ក្នុងគោលដៅធានាសុវត្ថិភាពសង្គម និងស្ថិរភាពវិស័យអចលនទ្រព្យនៅកម្ពុជា៕
រាយការណ៍ដោយ សារព័ត៌មាន The Khmer Daily Network