SPORTS
• 1 hour ago• Lim_Rothanaksambath
កម្ពុជា ឈ្នះមេដាយ ៧១គ្រឿង ក្នុងព្រឹត្តិការណ៍ប្រកួតគុនខ្មែរជើងឯកទ្វីបអាស៊ី លើកទី១ ឆ្នាំ២០២៦ នៅវៀតណាម

ភ្នំពេញ, ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦៖ ប្រតិភូកីឡាគុនខ្មែររបស់ព្រះរាជាណាចក្រកម្ពុជា បានបញ្ចប់បេសកកម្មប្រកួតប្រជែងយ៉ាងត្រចះត្រចង់ ក្នុងព្រឹត្តិការណ៍ «ការប្រកួតគុនខ្មែរជ្រើសរើសជើងឯកទ្វីបអាស៊ី លើកទី១ ឆ្នាំ២០២៦» (1st Asian Kun Khmer Championship 2026) ដោយដណ្ដើមបានមេដាយសរុបចំនួន ៧១គ្រឿង និងឈរនៅចំណាត់ថ្នាក់លេខ ២ លើតារាងមេដាយសរុប បន្ទាប់ពីប្រទេសម្ចាស់ផ្ទះវៀតណាម។
ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ បានប្រព្រឹត្តទៅចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលហ្វឹកហ្វឺន និងប្រកួតកីឡាក្រុងកាន់ធើ (Can Tho Sports Training and Competition Centre) សាធារណរដ្ឋសង្គមនិយមវៀតណាម។
ក្នុងការប្រកួតកម្រិតទ្វីបអាស៊ីលើកដំបូងនេះ ក្រុមអត្តពលិកគុនខ្មែរកម្ពុជាចំនួន ៦៦រូប ដែលដឹកនាំដោយសហព័ន្ធកីឡាគុនខ្មែរ បានបង្ហាញទម្រង់វាយយ៉ាងស្ទាត់ជំនាញ និងឆន្ទៈប្រយុទ្ធដ៏មោះមុត រហូតសម្រេចបានលទ្ធផលបំបែកកំណត់ត្រា រួមមាន៖ មេដាយមាស ចំនួន ៣៥ គ្រឿង, មេដាយប្រាក់ ចំនួន ២៧ គ្រឿង, មេដាយសំរឹទ្ធ ចំនួន ៩ គ្រឿង សរុបទាំងអស់ចំនួន ៧១ គ្រឿង។
លទ្ធផលនេះ បានស្តែងឱ្យឃើញពីកម្រិតបច្ចេកទេស កម្លាំងកាយចិត្ត វិន័យ និងការត្រៀមខ្លួនយ៉ាងល្អិតល្អន់របស់កីឡាករ-កីឡាការិនីកម្ពុជា ក្នុងការប្រកួតប្រជែងលើឆាកអន្តរជាតិ។
ក្រៅពីមេដាយមាស ប្រាក់ និងសំរឹទ្ធ ចំនួន ៧១គ្រឿង ព្រឹត្តិការណ៍ប្រកួតជើងឯកទ្វីបអាស៊ីលើកទី១ នេះ បានផ្តល់នូវសមិទ្ធផលជាយុទ្ធសាស្ត្រយ៉ាងសំខាន់សម្រាប់ការអភិវឌ្ឍវិស័យកីឡាគុនខ្មែរទៅថ្ងៃអនាគតផងដែរ។ តួយ៉ាង អត្តពលិកកម្ពុជាទទួលបានបទពិសោធន៍ថ្មីៗ តាមរយៈការប្រកួតទល់មុខជាមួយកីឡាករមកពីបណ្តាប្រទេសផ្សេងៗក្នុងទ្វីបអាស៊ី ព្រមទាំងពង្រឹងភាពក្លាហាន ស្មារតីប្រកួត និងសមត្ថភាពគ្រប់គ្រងសម្ពាធលើសង្វៀនកម្រិតខ្ពស់។
ព្រឹត្តិការណ៍ប្រកួតគុនខ្មែរជើងឯកទ្វីបអាស៊ី លើកទី១ ឆ្នាំ២០២៦ នៅវៀតណាម បានផ្តល់ឱកាសដល់គ្រូបង្វឹក និងមន្ត្រីជំនាញក្នុងការវាយតម្លៃចំណុចខ្លាំង ចំណុចខ្វះខាត និងតម្រូវការបច្ចេកទេស ដើម្បីកសាងផែនការហ្វឹកហាត់ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ សម្រាប់ការប្រកួតលើឆាកអន្តរជាតិនាពេលខាងមុខ។
ប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក Samdech Thipadei Hun Manet, Prime Minister of Cambodia និង Khov Chhay
ជោគជ័យនេះជាការបញ្ជាក់ថា គុនខ្មែរមិនត្រឹមតែជាកេរដំណែលវប្បធម៌ក្បាច់គុនបុរាណដ៏ថ្លៃថ្លារបស់ជាតិខ្មែរប៉ុណ្ណោះទេ ប៉ុន្តែបាន និងកំពុងផ្លាស់ប្តូរមុខមាត់ទៅជាកីឡាប្រយុទ្ធដ៏មានសក្តានុពល និងទទួលបានការទទួលស្គាល់កាន់តែទូលំទូលាយក្នុងទ្វីបអាស៊ី។ គ្រូបង្វឹក អាជ្ញាកណ្តាល ចៅក្រម មន្ត្រីបច្ចេកទេស និងថ្នាក់ដឹកនាំ បានក្រសោបយកបទពិសោធន៍ជាក់ស្តែងពីការរៀបចំ និងការគ្រប់គ្រងព្រឹត្តិការណ៍កម្រិតទ្វីប ដែលជាគ្រឹះយ៉ាងរឹងមាំក្នុងការលើកកម្ពស់ស្តង់ដារប្រកួត និងការគ្រប់គ្រងធនធានមនុស្ស។
ព្រឹត្តិការណ៍នេះបានរឹតចំណងមិត្តភាពរវាងកម្ពុជា និងវៀតណាមឱ្យកាន់តែជិតស្និទ្ធ ព្រមទាំងបើកទ្វារកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសសមាជិកផ្សេងទៀត ដើម្បីរួមគ្នាប្រម៉ូត និងអភិវឌ្ឍគុនខ្មែរ។ ការរៀបចំប្រកួតជើងឯកទ្វីបអាស៊ីលើកដំបូងនេះ គឺជាជំហានប្រវត្តិសាស្ត្រក្នុងការបង្កើតប្រព័ន្ធប្រកួតគុនខ្មែរប្រចាំតំបន់ និងជាឈ្នាន់ឈានទៅកាន់ការប្រកួតអន្តរជាតិកម្រិតពិភពលោក។
យោងតាមប្រភពព័ត៌មានពីសហព័ន្ធគុនខ្មែរអន្តរជាតិ (KIF) និងអាជ្ញាធរកីឡាវៀតណាម ព្រឹត្តិការណ៍ 1st Asian Kun Khmer Championship 2026 ត្រូវបានរៀបចំឡើងដោយមានការចូលរួមពីប្រតិភូ កីឡាករ និងគ្រូបង្វឹកមកពី ១១ ប្រទេស ក្នុងទ្វីបអាស៊ី រួមមាន៖ កម្ពុជា, វៀតណាម (ម្ចាស់ផ្ទះ), ចិន, កូរ៉េខាងត្បូង, ឥណ្ឌា, ឥណ្ឌូណេស៊ី, ហ្វីលីពីន, កាហ្សាក់ស្ថាន, ឡាវ, ម៉ាឡេស៊ី និងអាហ្វហ្គានីស្ថាន។
កន្លងមក សហព័ន្ធគុនខ្មែរអន្តរជាតិ (KIF) ក៏ធ្លាប់បានគូសបញ្ជាក់ថា ការរៀបចំការប្រកួតថ្នាក់ទ្វីបនេះ គឺជាសមិទ្ធផល និងជាសម័យកាលថ្មីមួយនៃការរីកចម្រើនកីឡាគុនខ្មែរ លើសពីការដណ្ដើមមេដាយ គឺការស្វែងរកសាមគ្គីភាព និងការគោរពគ្នាតាមបែបកីឡា។ ខណៈ ឯកឧត្តម ឧត្តមសេនីយ៍ទោ ខូវ ឆាយ គឺជាប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ និងជាអគ្គលេខាធិការសហព័ន្ធគុនខ្មែរអន្តរជាតិ បានសម្តែងនូវមោទនភាពចំពោះការខិតខំប្រឹងប្រែងរបស់ប្រតិភូកម្ពុជាទាំងអស់ ដែលបានជួយលើកស្ទួយកិត្តិយសជាតិលើឆាកអន្តរជាតិ។
សមិទ្ធផលមេដាយ ៧១គ្រឿង ព្រមទាំងបទពិសោធន៍ដែលទទួលបានពីក្រុងកាន់ធើ គឺជាភស្តុតាងដែលមិនអាចបដិសេធបានថា កាលណាមាន «ការរៀបចំល្អ ការហ្វឹកហាត់ច្បាស់លាស់ វិន័យខ្ពស់ និងការគាំទ្រពេញទំហឹង» គុនខ្មែរពិតជាមានសមត្ថភាពអាចឈរជើង និងប្រកួតប្រជែងដោយស្មើមុខស្មើមាត់នៅលើឆាកអន្តរជាតិ៕
រាយការណ៍ដោយ សារព័ត៌មាន The Khmer Daily Network
ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ បានប្រព្រឹត្តទៅចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលហ្វឹកហ្វឺន និងប្រកួតកីឡាក្រុងកាន់ធើ (Can Tho Sports Training and Competition Centre) សាធារណរដ្ឋសង្គមនិយមវៀតណាម។
ក្នុងការប្រកួតកម្រិតទ្វីបអាស៊ីលើកដំបូងនេះ ក្រុមអត្តពលិកគុនខ្មែរកម្ពុជាចំនួន ៦៦រូប ដែលដឹកនាំដោយសហព័ន្ធកីឡាគុនខ្មែរ បានបង្ហាញទម្រង់វាយយ៉ាងស្ទាត់ជំនាញ និងឆន្ទៈប្រយុទ្ធដ៏មោះមុត រហូតសម្រេចបានលទ្ធផលបំបែកកំណត់ត្រា រួមមាន៖ មេដាយមាស ចំនួន ៣៥ គ្រឿង, មេដាយប្រាក់ ចំនួន ២៧ គ្រឿង, មេដាយសំរឹទ្ធ ចំនួន ៩ គ្រឿង សរុបទាំងអស់ចំនួន ៧១ គ្រឿង។
លទ្ធផលនេះ បានស្តែងឱ្យឃើញពីកម្រិតបច្ចេកទេស កម្លាំងកាយចិត្ត វិន័យ និងការត្រៀមខ្លួនយ៉ាងល្អិតល្អន់របស់កីឡាករ-កីឡាការិនីកម្ពុជា ក្នុងការប្រកួតប្រជែងលើឆាកអន្តរជាតិ។
ក្រៅពីមេដាយមាស ប្រាក់ និងសំរឹទ្ធ ចំនួន ៧១គ្រឿង ព្រឹត្តិការណ៍ប្រកួតជើងឯកទ្វីបអាស៊ីលើកទី១ នេះ បានផ្តល់នូវសមិទ្ធផលជាយុទ្ធសាស្ត្រយ៉ាងសំខាន់សម្រាប់ការអភិវឌ្ឍវិស័យកីឡាគុនខ្មែរទៅថ្ងៃអនាគតផងដែរ។ តួយ៉ាង អត្តពលិកកម្ពុជាទទួលបានបទពិសោធន៍ថ្មីៗ តាមរយៈការប្រកួតទល់មុខជាមួយកីឡាករមកពីបណ្តាប្រទេសផ្សេងៗក្នុងទ្វីបអាស៊ី ព្រមទាំងពង្រឹងភាពក្លាហាន ស្មារតីប្រកួត និងសមត្ថភាពគ្រប់គ្រងសម្ពាធលើសង្វៀនកម្រិតខ្ពស់។
ព្រឹត្តិការណ៍ប្រកួតគុនខ្មែរជើងឯកទ្វីបអាស៊ី លើកទី១ ឆ្នាំ២០២៦ នៅវៀតណាម បានផ្តល់ឱកាសដល់គ្រូបង្វឹក និងមន្ត្រីជំនាញក្នុងការវាយតម្លៃចំណុចខ្លាំង ចំណុចខ្វះខាត និងតម្រូវការបច្ចេកទេស ដើម្បីកសាងផែនការហ្វឹកហាត់ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ សម្រាប់ការប្រកួតលើឆាកអន្តរជាតិនាពេលខាងមុខ។
ប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក Samdech Thipadei Hun Manet, Prime Minister of Cambodia និង Khov Chhayជោគជ័យនេះជាការបញ្ជាក់ថា គុនខ្មែរមិនត្រឹមតែជាកេរដំណែលវប្បធម៌ក្បាច់គុនបុរាណដ៏ថ្លៃថ្លារបស់ជាតិខ្មែរប៉ុណ្ណោះទេ ប៉ុន្តែបាន និងកំពុងផ្លាស់ប្តូរមុខមាត់ទៅជាកីឡាប្រយុទ្ធដ៏មានសក្តានុពល និងទទួលបានការទទួលស្គាល់កាន់តែទូលំទូលាយក្នុងទ្វីបអាស៊ី។ គ្រូបង្វឹក អាជ្ញាកណ្តាល ចៅក្រម មន្ត្រីបច្ចេកទេស និងថ្នាក់ដឹកនាំ បានក្រសោបយកបទពិសោធន៍ជាក់ស្តែងពីការរៀបចំ និងការគ្រប់គ្រងព្រឹត្តិការណ៍កម្រិតទ្វីប ដែលជាគ្រឹះយ៉ាងរឹងមាំក្នុងការលើកកម្ពស់ស្តង់ដារប្រកួត និងការគ្រប់គ្រងធនធានមនុស្ស។