National
• 1 hour ago• Lim_Rothanaksambath
ប្រធានាធិបតីមីយ៉ាន់ម៉ា ឯកឧត្តម មីន អោង ឡាំង នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា នាថ្ងៃទី១១-១២ ខែកញ្ញានេះ

ភ្នំពេញ, ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦៖ តបតាមការអញ្ជើញរបស់ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម មីន អោង ឡាំង (Min Aung Hlaing) ប្រធានាធិបតី នៃសហភាពសហព័ន្ធមីយ៉ាន់ម៉ា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅព្រះរាជាណាចក្រកម្ពុជា រយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី១១ ដល់ទី១២ ខែកញ្ញា ឆ្នាំ២០២៦ ខាងមុខនេះ។
នៅក្នុងអំឡុងពេលនៃការបំពេញទស្សនកិច្ចផ្លូវរដ្ឋនេះ ឯកឧត្តម មីន អោង ឡាំង នឹងចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយថ្នាក់ដឹកនាំកំពូលៗរបស់កម្ពុជា រួមមាន៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា និង ជំនួបពិភាក្សាផ្លូវការជាមួយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
ក្នុងជំនួបពិភាក្សាផ្លូវការ ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរនឹងលើកយករបៀបវារៈសំខាន់ៗមកជជែកពិភាក្សា ដើម្បីពង្រឹង និងពង្រីកទំនាក់ទំនងមិត្តភាពដែលមានស្រាប់ឱ្យកាន់តែជិតស្និទ្ធ បង្កើនកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យជាច្រើនដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក ព្រមទាំងផ្លាស់ប្តូរទស្សនៈ និងការយល់ឃើញលើបញ្ហាតំបន់ និងអន្តរជាតិនានាដែលជាការយកចិត្តទុកដាក់ និងផលប្រយោជន៍រួម។
ប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក Samdech Hun Sen of Cambodia និង Mizzima - Myanmar News - English Edition
ក្រៅពីជំនួបពិភាក្សាការងារផ្លូវការ ឯកឧត្តមប្រធានាធិបតីមីយ៉ាន់ម៉ា ក៏នឹងអញ្ជើញទៅដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធនៅ វិមានឯករាជ្យ និងនៅ មណ្ឌបព្រះបរមរូប ព្រះករុណា ព្រះមហាវីរក្សត្រ ព្រះវររាជបិតាជាតិខ្មែរ «ព្រះបរមរតនកោដ្ឋ» ដើម្បីសម្តែងការគោរពចំពោះវីរវរបុរស និងអតីតព្រះមហាក្សត្រកម្ពុជា។
ដំណើរទស្សនកិច្ចផ្លូវរដ្ឋនាពេលនេះ គឺជាសក្ខីភាពមួយឆ្លុះបញ្ចាំងពីបំណងប្រាថ្នារួម និងឆន្ទៈផ្នែកនយោបាយរបស់ថ្នាក់ដឹកនាំទាំងពីរ ក្នុងការពង្រឹងបន្ថែមទៀតនូវចំណងមិត្តភាពដ៏កក់ក្តៅ និងកិច្ចសហប្រតិបត្តិការរវាងប្រទេស និងប្រជាជននៃប្រជាជាតិទាំងពីរ កម្ពុជា-មីយ៉ាន់ម៉ា៕
រាយការណ៍ដោយ សារព័ត៌មាន The Khmer Daily Network
នៅក្នុងអំឡុងពេលនៃការបំពេញទស្សនកិច្ចផ្លូវរដ្ឋនេះ ឯកឧត្តម មីន អោង ឡាំង នឹងចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយថ្នាក់ដឹកនាំកំពូលៗរបស់កម្ពុជា រួមមាន៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា និង ជំនួបពិភាក្សាផ្លូវការជាមួយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
ក្នុងជំនួបពិភាក្សាផ្លូវការ ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរនឹងលើកយករបៀបវារៈសំខាន់ៗមកជជែកពិភាក្សា ដើម្បីពង្រឹង និងពង្រីកទំនាក់ទំនងមិត្តភាពដែលមានស្រាប់ឱ្យកាន់តែជិតស្និទ្ធ បង្កើនកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យជាច្រើនដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក ព្រមទាំងផ្លាស់ប្តូរទស្សនៈ និងការយល់ឃើញលើបញ្ហាតំបន់ និងអន្តរជាតិនានាដែលជាការយកចិត្តទុកដាក់ និងផលប្រយោជន៍រួម។
ប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក Samdech Hun Sen of Cambodia និង Mizzima - Myanmar News - English Editionក្រៅពីជំនួបពិភាក្សាការងារផ្លូវការ ឯកឧត្តមប្រធានាធិបតីមីយ៉ាន់ម៉ា ក៏នឹងអញ្ជើញទៅដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធនៅ វិមានឯករាជ្យ និងនៅ មណ្ឌបព្រះបរមរូប ព្រះករុណា ព្រះមហាវីរក្សត្រ ព្រះវររាជបិតាជាតិខ្មែរ «ព្រះបរមរតនកោដ្ឋ» ដើម្បីសម្តែងការគោរពចំពោះវីរវរបុរស និងអតីតព្រះមហាក្សត្រកម្ពុជា។