National
• 1 hour ago• Lim_Rothanaksambath
កម្ពុជា បានស្នើឱ្យមានសកម្មភាពរួមគ្នា ៣ចំណុច ឆ្លើយតបនឹងវិបត្តិអាកាសធាតុ និងភូមិសាស្ត្រនយោបាយ

ភ្នំពេញ, ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦៖ ឯកឧត្តម ហុង ណារិត អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំគណៈប្រតិភូកម្ពុជាចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីអាស៊ាន-ឥណ្ឌាស្តីពីកសិកម្មនិងព្រៃឈើលើកទី៩ (9th AIMMAF) នៅរដ្ឋធានីញូវដេលី សាធារណរដ្ឋឥណ្ឌា កាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦ ដោយបានដាក់ចេញនូវសំណើជាយុទ្ធសាស្ត្រចំនួន ៣ ចំណុច សំដៅពង្រឹងសន្តិសុខស្បៀង និងភាពធន់នឹងការប្រែប្រួលអាកាសធាតុក្នុងតំបន់។
ក្នុងឱកាសនៃកិច្ចប្រជុំនេះ ឯកឧត្តម ហុង ណារិត បានគូសបញ្ជាក់ថា ដើម្បីឆ្លើយតបទៅនឹងការប្រឈមមុខមករកគ្នានៃវិបត្តិអាកាសធាតុ និងសភាពការណ៍ភូមិសាស្ត្រនយោបាយសកល កម្ពុជាបានស្នើឱ្យរដ្ឋសមាជិកអាស៊ាន និងឥណ្ឌា រួមគ្នាក្រោមសកម្មភាពជាយុទ្ធសាស្ត្រចំនួន ៣ រួមមាន៖ ការការពារលំហូរស្បៀង និងធាតុចូលកសិកម្ម គឺដើម្បីធានាឱ្យបាននូវចរន្តពាណិជ្ជកម្ម និងលំហូរស្បៀង ព្រមទាំងសម្ភារ/ធាតុចូលកសិកម្មដោយរលូន មិនរអាក់រអួលក្នុងតំបន់, ការកៀរគរការវិនិយោគ និងជំនួយបច្ចេកទេស ជំរុញការវិនិយោគ និងការគាំទ្រផ្នែកបច្ចេកទេសក្នុងវិស័យកសិកម្ម និងព្រៃឈើប្រកបដោយនិរន្តរភាព និង ការពង្រឹងសាមគ្គីភាព និងយន្តការហិរញ្ញវត្ថុ៖ បង្កើនកិច្ចសហប្រតិបត្តិការតាមរយៈហិរញ្ញប្បទានហានិភ័យ (Risk financing) និងការអភិវឌ្ឍថាមពលក្នុងវិស័យកសិកម្ម។
ទន្ទឹមនឹងនេះ ភាគីកម្ពុជាបានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះ «ផែនការសកម្មភាពរយៈពេលមធ្យមអាស៊ាន-ឥណ្ឌា ២០២៦-២០៣០» (ASEAN-India Medium-Term Plan of Action 2026-2030) ដែលជាក្របខ័ណ្ឌការងារថ្មី ផ្តោតសំខាន់លើការបង្កើនសន្តិសុខស្បៀង និងការបង្កើតខ្សែច្រវាក់តម្លៃដែលមានភាពធន់ ការអភិវឌ្ឍកសិកម្មឌីជីថល និងកសិកម្មធន់នឹងអាកាសធាតុ ការគ្រប់គ្រងផលដំណាំក្រោយពេលប្រមូលផល និងការគ្រប់គ្រងព្រៃឈើ និងកសិ-រុក្ខកម្មប្រកបដោយចីរភាព។
ឯកឧត្តមអនុរដ្ឋលេខាធិការ ក៏បានលើកទឹកចិត្តឱ្យមានកិច្ចសហប្រតិបត្តិការជាក់ស្តែងបន្ថែមទៀត រួមមានការចែករំលែកបទពិសោធន៍ និងការអនុវត្តល្អៗ (Best Practices) ព្រមទាំងការស្រាវជ្រាវរួមគ្នាលើយន្តការបច្ចេកវិទ្យាកសិកម្មដែលមានតម្លៃសមរម្យ ដើម្បីឱ្យកសិករខ្នាតតូចងាយស្រួលទទួលបាន និងយកទៅអនុវត្តផ្ទាល់។
ប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
កម្ពុជា បានបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការធ្វើការងារយ៉ាងជិតស្និទ្ធជាមួយលេខាធិការដ្ឋានអាស៊ាន បណ្តារដ្ឋសមាជិកអាស៊ាន និងរដ្ឋាភិបាលឥណ្ឌា ក្នុងការរៀបចំ និងអនុវត្តផែនការសកម្មភាព ២០២៦-២០៣០ ឱ្យលេចចេញជាលទ្ធផលជាក់ស្តែង ដែលផ្តល់អត្ថប្រយោជន៍ដោយផ្ទាល់ដល់កសិករ និងបង្កើតភាពធន់ផ្នែកស្បៀងក្នុងតំបន់ទាំងមូល។
ជាមួយគ្នានេះ ភាគីកម្ពុជាបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះរដ្ឋាភិបាលឥណ្ឌាដែលបានធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំ AIMMAF លើកទី៩ នេះ និងបានកោតសរសើរចំពោះក្រុមការងារអាស៊ាន-ឥណ្ឌាស្តីពីកសិកម្ម និងព្រៃឈើ (AIWGAF) ចំពោះការបូកសរុបរបាយការណ៍វាយតម្លៃការអនុវត្តផែនការសកម្មភាព ២០២១-២០២៥ កន្លងមក៕
រាយការណ៍ដោយ សារព័ត៌មាន The Khmer Daily Network
ក្នុងឱកាសនៃកិច្ចប្រជុំនេះ ឯកឧត្តម ហុង ណារិត បានគូសបញ្ជាក់ថា ដើម្បីឆ្លើយតបទៅនឹងការប្រឈមមុខមករកគ្នានៃវិបត្តិអាកាសធាតុ និងសភាពការណ៍ភូមិសាស្ត្រនយោបាយសកល កម្ពុជាបានស្នើឱ្យរដ្ឋសមាជិកអាស៊ាន និងឥណ្ឌា រួមគ្នាក្រោមសកម្មភាពជាយុទ្ធសាស្ត្រចំនួន ៣ រួមមាន៖ ការការពារលំហូរស្បៀង និងធាតុចូលកសិកម្ម គឺដើម្បីធានាឱ្យបាននូវចរន្តពាណិជ្ជកម្ម និងលំហូរស្បៀង ព្រមទាំងសម្ភារ/ធាតុចូលកសិកម្មដោយរលូន មិនរអាក់រអួលក្នុងតំបន់, ការកៀរគរការវិនិយោគ និងជំនួយបច្ចេកទេស ជំរុញការវិនិយោគ និងការគាំទ្រផ្នែកបច្ចេកទេសក្នុងវិស័យកសិកម្ម និងព្រៃឈើប្រកបដោយនិរន្តរភាព និង ការពង្រឹងសាមគ្គីភាព និងយន្តការហិរញ្ញវត្ថុ៖ បង្កើនកិច្ចសហប្រតិបត្តិការតាមរយៈហិរញ្ញប្បទានហានិភ័យ (Risk financing) និងការអភិវឌ្ឍថាមពលក្នុងវិស័យកសិកម្ម។
ទន្ទឹមនឹងនេះ ភាគីកម្ពុជាបានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះ «ផែនការសកម្មភាពរយៈពេលមធ្យមអាស៊ាន-ឥណ្ឌា ២០២៦-២០៣០» (ASEAN-India Medium-Term Plan of Action 2026-2030) ដែលជាក្របខ័ណ្ឌការងារថ្មី ផ្តោតសំខាន់លើការបង្កើនសន្តិសុខស្បៀង និងការបង្កើតខ្សែច្រវាក់តម្លៃដែលមានភាពធន់ ការអភិវឌ្ឍកសិកម្មឌីជីថល និងកសិកម្មធន់នឹងអាកាសធាតុ ការគ្រប់គ្រងផលដំណាំក្រោយពេលប្រមូលផល និងការគ្រប់គ្រងព្រៃឈើ និងកសិ-រុក្ខកម្មប្រកបដោយចីរភាព។
ឯកឧត្តមអនុរដ្ឋលេខាធិការ ក៏បានលើកទឹកចិត្តឱ្យមានកិច្ចសហប្រតិបត្តិការជាក់ស្តែងបន្ថែមទៀត រួមមានការចែករំលែកបទពិសោធន៍ និងការអនុវត្តល្អៗ (Best Practices) ព្រមទាំងការស្រាវជ្រាវរួមគ្នាលើយន្តការបច្ចេកវិទ្យាកសិកម្មដែលមានតម្លៃសមរម្យ ដើម្បីឱ្យកសិករខ្នាតតូចងាយស្រួលទទួលបាន និងយកទៅអនុវត្តផ្ទាល់។
ប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកម្ពុជា បានបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការធ្វើការងារយ៉ាងជិតស្និទ្ធជាមួយលេខាធិការដ្ឋានអាស៊ាន បណ្តារដ្ឋសមាជិកអាស៊ាន និងរដ្ឋាភិបាលឥណ្ឌា ក្នុងការរៀបចំ និងអនុវត្តផែនការសកម្មភាព ២០២៦-២០៣០ ឱ្យលេចចេញជាលទ្ធផលជាក់ស្តែង ដែលផ្តល់អត្ថប្រយោជន៍ដោយផ្ទាល់ដល់កសិករ និងបង្កើតភាពធន់ផ្នែកស្បៀងក្នុងតំបន់ទាំងមូល។