National
• 1 hour ago• Lim_Rothanaksambath
កម្ពុជា ជំរុញការបង្កើតកម្លាំងសរុបដើម្បី «ភាពធន់ប្រព័ន្ធសុខាភិបាលតំបន់» ក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីសុខាភិបាលអាស៊ានលើកទី១៧

ភ្នំពេញ, ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦៖ នៅក្នុងកិច្ចប្រជុំពេញអង្គរដ្ឋមន្ត្រីសុខាភិបាលអាស៊ានលើកទី១៧ (17th AHMM) នាព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ នៅរដ្ឋធានីគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាលកម្ពុជា បានថ្លែងបទអន្តរាគមន៍លើប្រធានបទ «ការបង្កើនភាពស៊ីសង្វាក់គ្នានៃប្រព័ន្ធសុខាភិបាល ដើម្បីភាពធន់ សុខុមាលភាព និងសន្តិសុខសុខភាព» (Synergising Health Systems for Resilience, Well-Being and Health Security) ដោយបានគូសរំលេចពីបទពិសោធន៍នៃការប្រយុទ្ធនឹងជំងឺរាតត្បាតនាពេលកន្លងមក ដែលនាំមកការយល់ដឹងថា «កម្លាំង និងភាពរឹងមាំនៃប្រព័ន្ធសុខាភិបាលមិនត្រឹមតែអាស្រ័យលើសមត្ថភាពនៃសមាសភាគនីមួយៗប៉ុណ្ណោះទេ ប៉ុន្តែអាស្រ័យលើកម្រិតនៃកិច្ចសហការ និងការធ្វើការងាររួមគ្នា»។
កិច្ចប្រជុំពេញអង្គនេះ ដឹកនាំសម្របសម្រួលដោយ ឯកឧត្តម Datuk Seri Dr. Haji Dzulkefly Ahmad រដ្ឋមន្ត្រីក្រសួងសុខាភិបាលម៉ាឡេស៊ី និងជាប្រធានអាស៊ានវិស័យសុខាភិបាល ដោយមានការចូលរួមពីរដ្ឋមន្ត្រីសុខាភិបាលនៃប្រទេសសមាជិកអាស៊ានទាំង ១១ អគ្គលេខាធិការរងអាស៊ាន និងតំណាងអង្គការសុខភាពពិភពលោក (WHO) ប្រចាំតំបន់អាស៊ីអាគ្នេយ៍ (SEARO) និងតំបន់ប៉ាស៊ីហ្វិកខាងលិច (WPRO)។
ក្រោមប្រធានបទ «ការបង្កើនភាពស៊ីសង្វាក់គ្នានៃប្រព័ន្ធសុខាភិបាល ដើម្បីភាពធន់ សុខុមាលភាព និងសន្តិសុខសុខភាព» ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា បានរំលេចពីបទពិសោធន៍នៃការប្រយុទ្ធនឹងជំងឺរាតត្បាតកន្លងមក ហើយបានបង្វែរសកម្មភាពដាច់ដោយឡែកឱ្យទៅជា «សកម្មភាពរួម និងប្រទាក់ក្រឡា» តាមរយៈទិសដៅអាទិភាពចំនួន ៣ រួមមាន៖ កិច្ចសហប្រតិបត្តិការអន្តរវិស័យ និងឆ្លងដែន ដោយផ្តោតលើការពង្រឹងសន្តិសុខសុខភាព ការគ្របដណ្តប់សុខភាពសកល (UHC) និងការត្រៀមលក្ខណៈឆ្លើយតប មិនអាចសម្រេចបានដោយវិស័យសុខាភិបាលតែមួយមុខនោះទេ ប៉ុន្តែទាមទារកិច្ចសហការជិតស្និទ្ធរវាងអន្តរវិស័យ អន្តរស្ថាប័ន និងឆ្លងដែន។
ការផ្តល់គោលដៅយុទ្ធសាស្ត្រច្បាស់លាស់ ប្រកបដោយភាពបត់បែន ច្នៃប្រឌិត និងពង្រឹងសមត្ថភាពក្នុងការវាយតម្លៃ និងប៉ាន់ប្រមាណហានិភ័យនាពេលអនាគត។ ទាមទារឱ្យមានអភិបាលកិច្ចល្អ ស្ថិរភាព ហិរញ្ញប្បទានប្រកបដោយចីរភាព បច្ចេកវិទ្យាប្រទាក់ក្រឡា ការចែករំលែកចំណេះដឹង និងជាពិសេសគឺការបង្កើត «ទំនុកចិត្ត» ទៅវិញទៅមកបណ្តាប្រទេសសមាជិក។
អង្គប្រជុំពេញអង្គរដ្ឋមន្ត្រីសុខាភិបាលអាស៊ានលើកទី១៧ បានសម្រេចអនុម័តលើឯកសារសារវន្តជាច្រើន ដែលជាចលករផ្លាស់ប្តូរ និងតម្រង់ទិសវិស័យសុខាភិបាលតំបន់លើរបៀបវារៈយុទ្ធសាស្ត្រសុខាភិបាលអាស៊ាន ឆ្នាំ២០២៦-២០៣០ (ASEAN Strategic Health Agenda 2026–2030 - ASHA), យន្តការគ្រប់គ្រង និងការអនុវត្ត (Governance and Implementation Mechanism - GIM), តួនាទី និងភារកិច្ចក្រុមការងារសុខាភិបាលអាស៊ាន (Terms of Reference of ASEAN Health Clusters - TOR AHCs), វិធានប្រតិបត្តិ (Rules of Procedure - ROP), សេចក្តីថ្លែងការណ៍រួម នៃកិច្ចប្រជុំរដ្ឋមន្ត្រីសុខាភិបាលអាស៊ានលើកទី១៧ ក៏ដូចជា របាយការណ៍កិច្ចប្រជុំត្រៀមឧត្តមមន្ត្រី (PrepSOM) សុខាភិបាលអាស៊ាន និងកិច្ចប្រជុំជាមួយដៃគូរួមមាន៖ អាស៊ាន-បូកបី, អាស៊ាន-ចិន, អាស៊ាន-កូរ៉េ, អាស៊ាន-អាមេរិក និងអាស៊ាន-ជប៉ុន៕
រាយការណ៍ដោយ សារព័ត៌មាន The Khmer Daily Network