National
• 2 hours ago• Lim_Rothanaksambath
ប្រធានាធិបតីមីយ៉ាន់ម៉ា អញ្ជើញមកដល់កម្ពុជា ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋ និងជួបពិភាក្សាជាមួយថ្នាក់ដឹកនាំកំពូលកម្ពុជា

ភ្នំពេញ, ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦៖ ឯកឧត្តម មីន អោង ឡាំង (MIN AUNG HLAING) ប្រធានាធិបតី នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា បានអញ្ជើញមកដល់ព្រះរាជាណាចក្រកម្ពុជាហើយ នៅព្រឹកថ្ងៃសុក្រ ទី១១ ខែកញ្ញា ឆ្នាំ២០២៦ នេះ ដើម្បីចាប់ផ្តើមបំពេញទស្សនកិច្ចផ្លូវរដ្ឋរយៈពេលពីរថ្ងៃ គឺចាប់ពីថ្ងៃទី១១-១២ ខែកញ្ញា ឆ្នាំ២០២៦។
ក្នុងឱកាសនៃការអញ្ជើញមកដល់អាកាសយានដ្ឋានអន្តរជាតិតេជោ ឯកឧត្តម ងី ច័ន្រ្ទផល ប្រធានគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹងនិងអង្កេត និងអធិការកិច្ចនៃព្រឹទ្ធសភាកម្ពុជា បានអញ្ជើញចូលរួមក្នុងគណៈប្រតិភូបដិសណ្ឋារកិច្ចផ្លូវការ ដើម្បីទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះប្រធានាធិបតីមីយ៉ាន់ម៉ា និងគណៈប្រតិភូ។
ក្នុងអំឡុងពេលនៃការបំពេញទស្សនកិច្ចផ្លូវរដ្ឋនេះ ឯកឧត្តម មីន អោង ឡាំង នឹងមានជំនួបការទូត និងជំនួបកំពូលសំខាន់ៗជាមួយថ្នាក់ដឹកនាំស្ថាប័នកំពូលៗនៃព្រះរាជាណាចក្រកម្ពុជា ដោយប្រធានាធិបតី នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា នឹងចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា។
ប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក ព្រឹទ្ធសភាកម្ពុជា Senate of Cambodia
ពិភាក្សាការងារផ្លូវការជាមួយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីផ្លាស់ប្តូរយោបល់លើកិច្ចសហប្រតិបត្តិការទ្វេភាគី ស្ថានភាពតំបន់ និងការជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរ និងជួបសម្តែងការគួរសមជាមួយ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា។
ដំណើរទស្សនកិច្ចផ្លូវរដ្ឋនាពេលនេះ ត្រូវបានមើលឃើញថាជាជំហានការទូតដ៏សំខាន់មួយក្នុងការបន្តពង្រឹងទំនាក់ទំនងទ្វេភាគី និងការផ្លាស់ប្តូរយោបល់លើបញ្ហាសន្តិសុខ និងស្ថិរភាពក្នុងតំបន់៕
រាយការណ៍ដោយ សារព័ត៌មាន The Khmer Daily Network
ក្នុងឱកាសនៃការអញ្ជើញមកដល់អាកាសយានដ្ឋានអន្តរជាតិតេជោ ឯកឧត្តម ងី ច័ន្រ្ទផល ប្រធានគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹងនិងអង្កេត និងអធិការកិច្ចនៃព្រឹទ្ធសភាកម្ពុជា បានអញ្ជើញចូលរួមក្នុងគណៈប្រតិភូបដិសណ្ឋារកិច្ចផ្លូវការ ដើម្បីទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះប្រធានាធិបតីមីយ៉ាន់ម៉ា និងគណៈប្រតិភូ។
ក្នុងអំឡុងពេលនៃការបំពេញទស្សនកិច្ចផ្លូវរដ្ឋនេះ ឯកឧត្តម មីន អោង ឡាំង នឹងមានជំនួបការទូត និងជំនួបកំពូលសំខាន់ៗជាមួយថ្នាក់ដឹកនាំស្ថាប័នកំពូលៗនៃព្រះរាជាណាចក្រកម្ពុជា ដោយប្រធានាធិបតី នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា នឹងចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា។
ប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក ព្រឹទ្ធសភាកម្ពុជា Senate of Cambodiaពិភាក្សាការងារផ្លូវការជាមួយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីផ្លាស់ប្តូរយោបល់លើកិច្ចសហប្រតិបត្តិការទ្វេភាគី ស្ថានភាពតំបន់ និងការជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរ និងជួបសម្តែងការគួរសមជាមួយ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា។