National
• 1 hour ago• Lim_Rothanaksambath
សហរដ្ឋអាមេរិក និងអាជ្ញាធរសៀមរាប ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខ សេដ្ឋកិច្ច និងការអភិរក្សបេតិកភណ្ឌ ជំរុញផលប្រយោជន៍ប្រជាជន

ភ្នំពេញ, ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦៖ លោកស្រី Aleks Zittle ភារធារីស្ថានទូតសហរដ្ឋអាមេរិកប្រចាំព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាការងារជាមួយ លោក យុន លីនណេ អភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប ក្នុងគោលបំណងពង្រីកឱកាសសេដ្ឋកិច្ច និងពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខ អនុវត្តច្បាប់ ការពារបេតិកភណ្ឌ និងសុខាភិបាល ក្នុងខេត្តសៀមរាប។ នេះបើយោងតាមសេចក្តីប្រកាសផ្លូវការនៅលើទំព័រផ្លូវការរបស់ស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា។
កិច្ចសហប្រតិបត្តិការរវាងសហរដ្ឋអាមេរិក និងកម្ពុជា បានពិភាក្សាអំពីកិច្ចខិតខំប្រឹងប្រែងរួមគ្នាក្នុងការប្រយុទ្ធប្រឆាំងនឹងបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) ដែលបានបង្កការខូចខាតប្រាក់កាសយ៉ាងច្រើនដល់ប្រជាពលរដ្ឋទាំងកម្ពុជា និងអាមេរិក។ លើសពីនេះ កិច្ចពិភាក្សាក៏បានផ្តោតលើការទប់ស្កាត់ការកេងប្រវ័ញ្ចលើកុមារ និងការជួញដូរគ្រឿងញៀនឆ្លងដែនផងដែរ។
ក្នុងឆ្នាំ២០២៦ នេះ សហរដ្ឋអាមេរិកបានបណ្តុះបណ្តាលមន្ត្រីនគរបាល មន្ត្រីអន្តោប្រវេសន៍ និងបុគ្គលិកក្រុមហ៊ុនអាកាសចរណ៍កម្ពុជាប្រមាណជាង ១៧០ នាក់ ដើម្បីពង្រឹងជំនាញក្នុងការលើកកម្ពស់សុវត្ថិភាពសាធារណៈ និងបង្ក្រាបបណ្តាញឆបោកអនឡាញឱ្យមានប្រសិទ្ធភាព។
តាមការបង្ហោះជាផ្លូវការលើទំព័រហ្វេសប៊ុកផ្លូវការស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា ក៏បានឱ្យដឹងផងដែរថា ចាប់តាំងពីឆ្នាំ២០០៤ មក សហរដ្ឋអាមេរិកបានវិនិយោគថវិកាជាង ៤ លានដុល្លារ (រហូតដល់ប្រមាណ ៤,៤ លានដុល្លារ) តាមរយៈមូលនិធិឯកអគ្គរដ្ឋទូតអាមេរិកសម្រាប់ការអភិរក្សវប្បធម៌ (AFCP) ដើម្បីជួសជុល និងថែរក្សាប្រាសាទភ្នំបាខែង ដែលជាបេតិកភណ្ឌប្រវត្តិសាស្ត្រដ៏សំខាន់ និងបានផ្តល់ជំនួយបន្ថែមចំនួន ៧៥ ០០០ ដុល្លារ សម្រាប់ធ្វើទំនើបកម្មបណ្ណាល័យអាមេរិក (American Corner) ក្នុងខេត្តសៀមរាប ដើម្បីពង្រឹងទំនាក់ទំនងផ្នែកអប់រំ និងវប្បធម៌ ព្រមទាំងរៀបចំកម្លាំងពលកម្មវ័យក្មេងកម្ពុជាសម្រាប់ឱកាសវិនិយោគពីក្រុមហ៊ុនអាមេរិកនាពេលអនាគត។
កិច្ចខិតខំប្រឹងប្រែងរួមគ្នាក៏បានបន្តទៅកាន់វិស័យសុខាភិបាលសាធារណៈ នៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ដោយថវិកាឧបត្ថម្ភពីរដ្ឋាភិបាលអាមេរិកបានចូលរួមសង្គ្រោះជីវិតមនុស្ស តាមរយៈការពង្រឹងសន្តិសុខសុខភាព ការផ្តល់សេវាថែទាំចំគោលដៅ ដើម្បីលុបបំបាត់ជំងឺអេដស៍ (HIV) ជំងឺរបេង និងជំងឺគ្រុនចាញ់ ព្រមទាំងទប់ស្កាត់ការរីករាលដាលនៃជំងឺឆ្លងនានា។
ជាមួយគ្នានោះ សហរដ្ឋអាមេរិកនៅតែជាដៃគូដ៏សំខាន់ក្នុងការគាំទ្រវិស័យសកម្មភាពមីននៅកម្ពុជា។ ជាក់ស្តែង ចាប់តាំងពីឆ្នាំ១៩៩៣ មក រដ្ឋាភិបាលអាមេរិកបានផ្តល់ជំនួយសរុបជាង ២៣៥ លានដុល្លារ សម្រាប់ការបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមនៅកម្ពុជា។ ជំនួយនេះបានជួយបោសសម្អាតផ្ទៃដីដែលមានគ្រាប់មីនបានជាង ៧១៥ លានម៉ែត្រការ៉េ (ស្មើនឹងទីលានបាល់ទាត់ជាង ១០០ ០០០ ទីលាន) ដោយជួយឱ្យប្រជាជនកម្ពុជារាប់សែននាក់អាចត្រឡប់ទៅរស់នៅ និងប្រកបរបរកសិកម្មនៅលើដីធ្លីរបស់ពួកគេដោយសុវត្ថិភាព៕
រាយការណ៍ដោយ សារព័ត៌មាន The Khmer Daily Network