National
• 2 hours ago• Lim_Rothanaksambath
រដ្ឋមន្ត្រីក្រសួងការពារជាតិ នឹងដឹកនាំគណៈប្រតិភូយោធាជាន់ខ្ពស់ ចូលរួមវេទិកាប៉េកាំងសៀងសាន លើកទី១៣ នៅចិន ចុងសប្តាហ៍នេះ

ភ្នំពេញ, ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦៖ តបតាមការអញ្ជើញរបស់ ឯកឧត្តម នាយឧត្តមនាវី តុង ជុន (DONG Jun) រដ្ឋមន្ត្រីក្រសួងការពារជាតិនៃសាធារណរដ្ឋប្រជាមានិតចិន ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជា នឹងដឹកនាំគណៈប្រតិភូយោធាជាន់ខ្ពស់អញ្ជើញចូលរួម «វេទិកាប៉េកាំងសៀងសាន លើកទី១៣» (13th Beijing Xiangshan Forum) នៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ ខាងមុខនេះ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានផ្លូវការរបស់ក្រសួងការពារជាតិ។
ក្នុងឱកាសចូលរួមវេទិកាសន្តិសុខ និងការពារជាតិកម្រិតអន្តរជាតិដ៏មានឥទ្ធិពលមួយនេះ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នឹងអញ្ជើញថ្លែងសុន្ទរកថាគន្លឹះក្នុងសម័យប្រជុំពេញអង្គទី២ ក្រោមប្រធានបទ «ជម្លោះក្នុងតំបន់៖ ឧបសគ្គ និងមាគ៌ាឆ្ពោះទៅរកដំណោះស្រាយ» (Regional Conflicts: Obstacles and Paths to Solutions)។
ការថ្លែងសុន្ទរកថានេះ នឹងបញ្ជាក់ពីជំហរផ្លូវការរបស់កម្ពុជា លើការជំរុញសន្តិភាព ការដោះស្រាយជម្លោះដោយសន្តិវិធី ព្រមទាំងការស្វែងរកច្រកចេញរួមសម្រាប់បញ្ហាសន្តិសុខដែលកំពុងប្រឈមក្នុងតំបន់ និងសកលលោក។
នៅក្រៅក្របខណ្ឌនៃវេទិកានេះ ឯកឧត្តម នាយឧត្តមសេនីយ៍ ឧបនាយករដ្ឋមន្ត្រី ទៀ សីហា នឹងចូលជួបសម្តែងការគួរសម និងពិភាក្សាការងារទ្វេភាគីជាមួយ ឯកឧត្តម នាយឧត្តមនាវី តុង ជុន (DONG Jun) រដ្ឋមន្ត្រីក្រសួងការពារជាតិចិន។ កិច្ចប្រជុំទ្វេភាគីនេះ មានគោលបំណងបន្តរឹតចំណង «មិត្តភាពដែកថែប» ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ និងសន្តិសុខរវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅបន្ថែមទៀត ក្នុងស្មារតីកសាងសហគមន៍ជោគវាសនារួមកម្ពុជា-ចិន។
ក្រៅពីជំនួបជាមួយភាគីចិន ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា ក៏មានកម្មវិធីប្រជុំទ្វេភាគីដាច់ដោយឡែកជាមួយសមភាគី និងតំណាងជាន់ខ្ពស់មកពីបណ្តាប្រទេសនានា ដូចជា សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ, សាធារណរដ្ឋសង្គមនិយមវៀតណាម, សាធារណរដ្ឋសិង្ហបុរី ព្រមទាំងតំណាងនៃបណ្តាប្រទេសផ្សេងៗ និងដៃគូសន្ទនាជាច្រើនទៀតដែលចូលរួមក្នុងវេទិកានេះ។
កិច្ចប្រជុំទាំងនេះនឹងផ្តល់ឱកាសយ៉ាងសំខាន់សម្រាប់ការផ្លាស់ប្តូរទស្សនៈលើការវិវត្តនៃសន្តិសុខក្នុងតំបន់ និងអន្តរជាតិ ការពង្រីកកិច្ចសហប្រតិបត្តិការផ្នែកការពារជាតិ ការបង្កើនការយោគយល់គ្នាទៅវិញទៅមក និងការជំរុញកិច្ចសហប្រតិបត្តិការជាក់ស្តែង ដើម្បីថែរក្សាសន្តិភាព ស្ថិរភាព និងវិបុលភាពរួមនៅក្នុងតំបន់ និងសកលលោក។
គួរឱ្យដឹងផងដែរថា វេទិកាប៉េកាំងសៀងសាន (Beijing Xiangshan Forum) ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ២០០៦ ដោយសមាគមវិទ្យាសាស្ត្រយោធាចិន (CASS) និងវិទ្យាស្ថានចិនសម្រាប់សិក្សាយុទ្ធសាស្ត្រអន្តរជាតិ (CIISS)។ វេទិកានេះបានវិវត្តខ្លួនជាវេទិការទូតការពារជាតិ និងសន្តិសុខដ៏ធំបំផុតមួយនៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក ដែលជួបជុំដោយមន្ត្រីជាន់ខ្ពស់យោធា រដ្ឋមន្ត្រីការពារជាតិ អ្នកជំនាញ និងអ្នករៀបចំគោលនយោបាយជុំវិញពិភពលោក។ ការចូលរួមរបស់ប្រតិភូជាន់ខ្ពស់យោធាកម្ពុជានៅក្នុងវេទិកាលើកទី១៣ នាឆ្នាំ២០២៦ នេះ ស្តែងឱ្យឃើញយ៉ាងច្បាស់ពីតួនាទីសកម្ម និងភាពជាដៃគូស្មើមុខស្មើភារបស់កម្ពុជាក្នុងកិច្ចការទូតយោធា ទាំងក្នុងក្របខណ្ឌអាស៊ាន និងអន្តរជាតិ ជាពិសេសក្នុងកំឡុងពេលដែលសន្តិសុខតំបន់កំពុងប្រឈមនឹងការប្រែប្រួលស្មុគស្មាញ៕
រាយការណ៍ដោយ សារព័ត៌មាន The Khmer Daily Network