National
• 22 minutes ago• Lim_Rothanaksambath
អគ្គលេខាធិការអាស៊ាន រំលេចយុទ្ធសាស្ត្រ ៤ សម្រាប់ចក្ខុវិស័យឆ្នាំ២០៤៥ ក្នុងកិច្ចប្រជុំកំពូលក្រុមអ្នកជឿនលឿនគំនិតអាស៊ាន លើកទី៣ នៅទីក្រុងហ្សាកាតា

ភ្នំពេញ, ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦៖ ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានអញ្ជើញជាអធិបតីក្នុងពិធីបើក «កិច្ចប្រជុំកំពូលក្រុមអ្នកជឿនលឿនគំនិតអាស៊ាន លើកទី៣» (3rd ASEAN Think Tanks Summit - ATTS) នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦ នេះ នៅទីស្នាក់ការកណ្តាលអាស៊ាន នាទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូណេស៊ី។
កិច្ចប្រជុំកំពូលនេះរៀបចំឡើងរយៈពេល២ថ្ងៃ គឺថ្ងៃទី១៤-១៥ ខែកញ្ញា ឆ្នាំ២០២៦ ដោយវិទ្យាស្ថានកិច្ចការអន្តរជាតិសិង្ហបុរី (SIIA) ក្នុងនាមបណ្តាញវិទ្យាស្ថានសិក្សាយុទ្ធសាស្ត្រ និងអន្តរជាតិអាស៊ាន (ASEAN-ISIS) ដោយមានការគាំទ្រពីអគ្គលេខាធិការដ្ឋានអាស៊ាន។ កិច្ចប្រជុំនេះបានប្រមូលផ្តុំក្រុមអ្នកជឿនលឿនគំនិត (Think Tanks) អ្នកស្រាវជ្រាវ និងអ្នករៀបចំគោលនយោបាយកំពូលៗមកពីបណ្តាប្រទេសសមាជិកអាស៊ាន និងដៃគូសន្ទនា ដើម្បីពិភាក្សាលើបញ្ហាប្រឈមយុទ្ធសាស្ត្រ និងស្វែងរកអនុសាសន៍គោលនយោបាយជាក់ស្តែងសម្រាប់តំបន់។
ថ្លែងនៅក្នុងពិធីបើក ឯកឧត្តមបណ្ឌិត កៅ គឹមហួន បានគូសបញ្ជាក់ពីតួនាទីមិនអាចខ្វះបាននៃប្រព័ន្ធ «ទូតបណ្តាញទី២» (Track 2 Diplomacy) ក្នុងការជួយអាស៊ានព្យាករណ៍ពីការផ្លាស់ប្តូរភូមិសាស្ត្រនយោបាយ ពង្រឹងភាពធន់ និងតម្រង់ទិសដៅយុទ្ធសាស្ត្ររបស់តំបន់ ស្របពេលដែលអាស៊ានកំពុងចាប់ផ្តើមអនុវត្ត «ចក្ខុវិស័យសហគមន៍អាស៊ាន ឆ្នាំ២០៤៥៖ អនាគតរួមរបស់យើង» (ASEAN Community Vision 2045: Our Shared Future) ក្រោមប្រធានបទដឹកនាំរបស់ប្រទេសហ្វីលីពិណក្នុងឆ្នាំនេះ «ការតម្រង់ទិសអនាគតរបស់យើង រួមគ្នា»។
លោកអគ្គលេខាធិការអាស៊ាន បានទាញការយកចិត្តទុកដាក់លើ វិស័យអាទិភាពយុទ្ធសាស្ត្រចំនួន ៤ ដែលតំបន់ត្រូវដោះស្រាយរួមមាន៖
1. សន្តិភាព និងកិច្ចសន្ទនា (Peace and Dialogue)៖ ក្នុងបរិបទដែលការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ និងការបែកបាក់យន្តការពហុភាគីមានភាពស្រួចស្រាល់ អាស៊ានត្រូវតែបន្តប្រើប្រាស់កិច្ចសន្ទនា និងឌីផ្លូម៉ាស៊ីជាឧបករណ៍ជួរមុខ តាមរយៈការរក្សាមជ្ឈភាពអាស៊ាន (ASEAN Centrality) យន្តការដឹកនាំដោយអាស៊ាន (ដូចជា ARF, EAS, ADMM, ADMM-Plus) និងការប្រកាសរំលឹកខួប ៥០ឆ្នាំនៃ «សន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍» (TAC)។
2. ភាពធន់ជាសន្តិសុខសេដ្ឋកិច្ច (Resilience as Economic Security)៖ ការតភ្ជាប់សន្តិសុខថាមពល ស្បៀង និងចីរភាព តាមរយៈគំនិតផ្តួចផ្តើមតំបន់ (ដូចជា បណ្តាញអគ្គិសនីអាស៊ាន-ASEAN Power Grid, បំពង់ឧស្ម័នឆ្លងដែន និងបម្រុងស្បៀងគ្រាអាសន្ន APTERR)។ លោកបានសង្កត់ធ្ងន់ថា អាស៊ានត្រូវរក្សាការបើកចំហសេដ្ឋកិច្ច ប៉ុន្តែត្រូវធ្វើពិពិធកម្មខ្សែច្រវាក់ផ្គត់ផ្គង់ ដើម្បីកាត់បន្ថយភាពងាយរងគ្រោះពីវិបត្តិខាងក្រៅ។
3. បរិយាបន្ន (ការរាប់បញ្ចូល) ក្នុងយុគសម័យឌីជីថល (Inclusive Digital Transformation)៖ ការប្រញាប់ប្រញាល់ជំរុញ «កិច្ចព្រមព្រៀងក្របខ័ណ្ឌសេដ្ឋកិច្ចឌីជីថលអាស៊ាន» (DEFA) និងការអនុវត្ត «មគ្គុទ្ទេសក៍អភិបាលកិច្ច និងចរិយាធម៌ AI របស់អាស៊ាន» ដោយធានាថាការរីកចម្រើនបច្ចេកវិទ្យា និង AI ផ្តល់ផលប្រយោជន៍ដល់សហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) និងមិនបង្កើតឱ្យមានគម្លាតសង្គម-សេដ្ឋកិច្ចកាន់តែជ្រៅឡើយ។
4. សន្តិសុខឆ្លងដែន (Transnational Security Challenges)៖ ការឆ្លើយតបទៅនឹងការគំរាមកំហែងដែលជួបប្រសព្វគ្នា រវាងសន្តិសុខប្រពៃណី និងមិនប្រពៃណី ដូចជា បទល្មើសស៊ីប័រ ការឆបោកតាមអនឡាញ (Online Scams) បញ្ហាដែនសមុទ្រ និងវិបត្តិប្រែប្រួលអាកាសធាតុ ដោយទាមទារឱ្យមានកិច្ចសហប្រតិបត្តិការឆ្លងសសរស្តម្ភស្ថាប័ន។
បន្ថែមពីនេះ បណ្ឌិត កៅ កឹមហួន បានស្នើឱ្យសហគមន៍អ្នកជឿនលឿនគំនិត (Think Tanks) អនុវត្តនូវ គុណតម្លៃគ្រឹះចំនួន ៣ ក្នុងការផ្តល់អនុសាសន៍គោលនយោបាយ គឺ ភាពស្មោះត្រង់ដោយមានគោលបំណងក្នុងន័យស្ថាបនា, ភាពម៉ត់ចត់ផ្នែកសិក្សាស្រាវជ្រាវដែលមានតម្លៃប្រាកដនិយម និង ការរក្សាបាននូវស្មារតីម្ចាស់ការរឹងមាំរបស់អាស៊ាន។
គួររំលឹកផងដែរថា បណ្តាញ ASEAN-ISIS ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ១៩៨៨ ហើយត្រូវបានទទួលស្គាល់ផ្លូវការនៅក្នុងឧបសម្ព័ន្ធទី២ នៃធម្មនុញ្ញអាស៊ាន។ កិច្ចប្រជុំកំពូល ATTS លើកទី៣ នេះ ជាការរៀបចំចំពេលដែលអាស៊ានកំពុងទន្ទឹងរង់ចាំខួបលើកទី៦០ នៃការបង្កើតអង្គការនេះនាឆ្នាំ២០២៧ ខាងមុខ ក្រោមប្រធានបទដឹកនាំរបស់ប្រទេសសិង្ហបុរី៕
រាយការណ៍ដោយ សារព័ត៌មាន The Khmer Daily Network