National
• 2 hours ago• Lim_Rothanaksambath
ជនរងគ្រោះកម្ពុជា ទទូចឱ្យសហគមន៍អន្តរជាតិថ្កោលទោស និងទាមទារយុត្តិធម៌ចំពោះការប្រើប្រាស់គ្រាប់បែកចង្កោមរបស់យោធាថៃ

ភ្នំពេញ, ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦៖ នៅក្នុងឱកាសដែលសហគមន៍អន្តរជាតិកំពុងជួបជុំគ្នាក្នុងសន្និសីទអន្តរជាតិត្រួតពិនិត្យឡើងវិញលើកទី៣ នៃការអនុវត្តអនុសញ្ញាហាមឃាត់ការប្រើប្រាស់គ្រាប់បែកចង្កោម (Convention on Cluster Munitions - CCM) នៅរាជធានីវៀងចន្ទន៍ ប្រទេសឡាវ ចាប់ពីថ្ងៃទី១៤-១៨ ខែកញ្ញា ឆ្នាំ២០២៦ សំឡេងអំពាវនាវយ៉ាងទទូចពីសំណាក់ជនរងគ្រោះ និងប្រជាពលរដ្ឋកម្ពុជាជាង ៩០,០០០ គ្រួសារ ត្រូវបានលើកឡើងជាថ្មី ដើម្បីទាមទារយុត្តិធម៌ និងឱ្យភាគីថៃទទួលខុសត្រូវចំពោះមុខច្បាប់អន្តរជាតិ លើការប្រើប្រាស់អាវុធប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរនេះមកលើកម្ពុជា។
អនុសញ្ញាហាមឃាត់ការប្រើប្រាស់គ្រាប់បែកចង្កោម ដែលជាច្បាប់អន្តរជាតិត្រូវបានចូលជាធរមានតាំងពីខែកញ្ញា ឆ្នាំ២០១០ ដោយបច្ចុប្បន្នមានរដ្ឋភាគីចំនួន ១២៣ ប្រទេស។ ទោះបីជាកម្ពុជា និងថៃ មិនទាន់ជារដ្ឋភាគីនៃអនុសញ្ញានេះក្តី ប៉ុន្តែកម្ពុជាបានបង្ហាញជំហរយ៉ាងច្បាស់លាស់ក្នុងការគោរពតាមស្មារតីហាមឃាត់ការប្រើប្រាស់អាវុធនេះយ៉ាងខ្ជាប់ខ្ជួន។ ផ្ទុយទៅវិញ ភាគីថៃបានបំពានស្មារតីមនុស្សធម៌អន្តរជាតិ ដោយបានប្រើប្រាស់គ្រាប់បែកចង្កោមយ៉ាងព្រៃផ្សៃ និងធ្ងន់ធ្ងរមកលើកងទ័ព និងជនស៊ីវិលកម្ពុជា។
ផ្អែកតាមទិន្នន័យស្រាវជ្រាវ និងការវាយតម្លៃពីអាជ្ញាធរពាក់ព័ន្ធ និងមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (CMAC) ភាគីថៃបានបាញ់ប្រហារគ្រាប់កាំភ្លើងធំប្រកបដោយគ្រាប់បែកចង្កោមទំហំ ១៥៥ ម.ម ចំនួនចន្លោះពី ១២០,០០០ ទៅ ១៣០,០០០ គ្រាប់ ដែលបានបន្សល់ទុកគ្រាប់បែកចង្កោមតូចៗ (Submunitions) ប្រមាណ ៦ ទៅ ៧ លានគ្រាប់ ធ្លាក់រាយប៉ាយលើដែនដីកម្ពុជា។ សំណល់គ្រាប់បែកចង្កោមទាំងនោះ ភាគច្រើនជាប្រភេទ M42, M46 និង M85 ដែលមិនទាន់ផ្ទុះ ហើយកំពុងបន្តបង្កគ្រោះថ្នាក់ដល់ជីវិតមនុស្ស ជាពិសេសកុមារ និងប្រជាពលរដ្ឋស៊ីវិលរហូតមកដល់បច្ចុប្បន្ន។
ប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក HENG Ratana
តាមការស្រាវជ្រាវលើទីតាំងជាក់ស្តែងនៅតាមតំបន់ព្រំដែន តំបន់រងផលប៉ះពាល់គ្របដណ្តប់លើ ៣៣៥ ភូមិ ស្ថិតក្នុងខេត្តចំនួនបី គឺខេត្តបន្ទាយមានជ័យ ឧត្តរមានជ័យ និងខេត្តព្រះវិហារ, ទំហំផ្ទៃដីគ្រោះថ្នាក់ត្រូវបានកំណត់ត្រាជាទីតាំងពហុកោណ ចំនួន ៤,២៤៤ កន្លែង ស្មើនឹងផ្ទៃដីសរុប ២៩៦,០៩៦ ហិកតា ខណៈដែលដីរងផលប៉ះពាល់ គឺជាដីភូមិដ្ឋាន ដីលំនៅដ្ឋាន ដីកសិកម្ម ដីអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម និងហេដ្ឋារចនាសម្ព័ន្ធរូបវន្តសង្គម។
ជនរងគ្រោះ រួមទាំងគ្រួសារអ្នកស្លាប់ អ្នករងរបួស និងប្រជាពលរដ្ឋដែលរស់នៅក្រោមការគំរាមកំហែងនៃសំណល់អាវុធទាំងនេះ បានសម្តែងនូវក្តីសង្ឃឹមយ៉ាងមុតមាំចំពោះសហគមន៍អន្តរជាតិ និងរដ្ឋភាគីនៃអនុសញ្ញា CCM ក្នុងការរួមគ្នាថ្កោលទោសរដ្ឋាភិបាល និងកងទ័ពថៃ។ ពួកគាត់បានស្នើសុំយ៉ាងទទូចឱ្យសហគមន៍អន្តរជាតេចាត់វិធានការតាមផ្លូវច្បាប់ជាដាច់ខាត ដើម្បីឱ្យអ្នកប្រព្រឹត្តិបទល្មើសប្រឆាំងនឹងច្បាប់អន្តរជាតិនៃការហាមឃាត់គ្រាប់បែកចង្កោម ត្រូវតែទទួលខុសត្រូវចំពោះមុខច្បាប់ជាដាច់ខាត។
ផ្អែកតាមកំណត់ត្រារបស់អង្គការឃ្លាំមើលអាវុធអន្តរជាតិ (Cluster Munition Coalition - CMC) អង្គការអន្តរជាតិនេះធ្លាប់បានចុះស្រាវជ្រាវដល់ទីតាំងផ្ទាល់ និងបានបញ្ជាក់ជាផ្លូវការថា កងទ័ពថៃបានប្រើប្រាស់គ្រាប់បែកចង្កោមប្រភេទ M85 លើទឹកដីកម្ពុជានៅជិតតំបន់ប្រាសាទព្រះវិហារ អំឡុងជម្លោះព្រំដែន។ អង្គការ CMC និងក្រុមអ្នកច្បាប់សិទ្ធិមនុស្សអន្តរជាតិ ធ្លាប់បានចេញសេចក្តីថ្លែងការណ៍ថ្កោលទោសការប្រើប្រាស់អាវុធនេះ ដោយសារតែវាជាអាវុធគ្មានការរើសអើង និងបន្សល់ទុកគ្រោះថ្នាក់រ៉ាំរ៉ៃដល់ជនស៊ីវិលក្នុងរយៈពេលយូរអង្វែង។
ប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក HENG Ratana
សន្និសីទអន្តរជាតិនានាទីក្រុងវៀងចន្ទន៍នាពេលនេះ ត្រូវបានគេមើលឃើញថា គឺជាវេទិកាសំខាន់មួយក្នុងការរំលេចឡើងវិញនូវផលប៉ះពាល់ផ្នែកមនុស្សធម៌ដ៏ធ្ងន់ធ្ងរ និងជាការក្រើនរំលឹកដល់ពិភពលោកអំពីកាតព្វកិច្ចក្នុងការអនុវត្តច្បាប់អន្តរជាតិ និងការស្វែងរកយុត្តិធម៌ជូនជនរងគ្រោះដោយសារគ្រាប់បែកចង្កោម៕
រាយការណ៍ដោយ សារព័ត៌មាន The Khmer Daily Network
អនុសញ្ញាហាមឃាត់ការប្រើប្រាស់គ្រាប់បែកចង្កោម ដែលជាច្បាប់អន្តរជាតិត្រូវបានចូលជាធរមានតាំងពីខែកញ្ញា ឆ្នាំ២០១០ ដោយបច្ចុប្បន្នមានរដ្ឋភាគីចំនួន ១២៣ ប្រទេស។ ទោះបីជាកម្ពុជា និងថៃ មិនទាន់ជារដ្ឋភាគីនៃអនុសញ្ញានេះក្តី ប៉ុន្តែកម្ពុជាបានបង្ហាញជំហរយ៉ាងច្បាស់លាស់ក្នុងការគោរពតាមស្មារតីហាមឃាត់ការប្រើប្រាស់អាវុធនេះយ៉ាងខ្ជាប់ខ្ជួន។ ផ្ទុយទៅវិញ ភាគីថៃបានបំពានស្មារតីមនុស្សធម៌អន្តរជាតិ ដោយបានប្រើប្រាស់គ្រាប់បែកចង្កោមយ៉ាងព្រៃផ្សៃ និងធ្ងន់ធ្ងរមកលើកងទ័ព និងជនស៊ីវិលកម្ពុជា។
ផ្អែកតាមទិន្នន័យស្រាវជ្រាវ និងការវាយតម្លៃពីអាជ្ញាធរពាក់ព័ន្ធ និងមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (CMAC) ភាគីថៃបានបាញ់ប្រហារគ្រាប់កាំភ្លើងធំប្រកបដោយគ្រាប់បែកចង្កោមទំហំ ១៥៥ ម.ម ចំនួនចន្លោះពី ១២០,០០០ ទៅ ១៣០,០០០ គ្រាប់ ដែលបានបន្សល់ទុកគ្រាប់បែកចង្កោមតូចៗ (Submunitions) ប្រមាណ ៦ ទៅ ៧ លានគ្រាប់ ធ្លាក់រាយប៉ាយលើដែនដីកម្ពុជា។ សំណល់គ្រាប់បែកចង្កោមទាំងនោះ ភាគច្រើនជាប្រភេទ M42, M46 និង M85 ដែលមិនទាន់ផ្ទុះ ហើយកំពុងបន្តបង្កគ្រោះថ្នាក់ដល់ជីវិតមនុស្ស ជាពិសេសកុមារ និងប្រជាពលរដ្ឋស៊ីវិលរហូតមកដល់បច្ចុប្បន្ន។
ប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក HENG Ratanaតាមការស្រាវជ្រាវលើទីតាំងជាក់ស្តែងនៅតាមតំបន់ព្រំដែន តំបន់រងផលប៉ះពាល់គ្របដណ្តប់លើ ៣៣៥ ភូមិ ស្ថិតក្នុងខេត្តចំនួនបី គឺខេត្តបន្ទាយមានជ័យ ឧត្តរមានជ័យ និងខេត្តព្រះវិហារ, ទំហំផ្ទៃដីគ្រោះថ្នាក់ត្រូវបានកំណត់ត្រាជាទីតាំងពហុកោណ ចំនួន ៤,២៤៤ កន្លែង ស្មើនឹងផ្ទៃដីសរុប ២៩៦,០៩៦ ហិកតា ខណៈដែលដីរងផលប៉ះពាល់ គឺជាដីភូមិដ្ឋាន ដីលំនៅដ្ឋាន ដីកសិកម្ម ដីអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម និងហេដ្ឋារចនាសម្ព័ន្ធរូបវន្តសង្គម។
ជនរងគ្រោះ រួមទាំងគ្រួសារអ្នកស្លាប់ អ្នករងរបួស និងប្រជាពលរដ្ឋដែលរស់នៅក្រោមការគំរាមកំហែងនៃសំណល់អាវុធទាំងនេះ បានសម្តែងនូវក្តីសង្ឃឹមយ៉ាងមុតមាំចំពោះសហគមន៍អន្តរជាតិ និងរដ្ឋភាគីនៃអនុសញ្ញា CCM ក្នុងការរួមគ្នាថ្កោលទោសរដ្ឋាភិបាល និងកងទ័ពថៃ។ ពួកគាត់បានស្នើសុំយ៉ាងទទូចឱ្យសហគមន៍អន្តរជាតេចាត់វិធានការតាមផ្លូវច្បាប់ជាដាច់ខាត ដើម្បីឱ្យអ្នកប្រព្រឹត្តិបទល្មើសប្រឆាំងនឹងច្បាប់អន្តរជាតិនៃការហាមឃាត់គ្រាប់បែកចង្កោម ត្រូវតែទទួលខុសត្រូវចំពោះមុខច្បាប់ជាដាច់ខាត។
ផ្អែកតាមកំណត់ត្រារបស់អង្គការឃ្លាំមើលអាវុធអន្តរជាតិ (Cluster Munition Coalition - CMC) អង្គការអន្តរជាតិនេះធ្លាប់បានចុះស្រាវជ្រាវដល់ទីតាំងផ្ទាល់ និងបានបញ្ជាក់ជាផ្លូវការថា កងទ័ពថៃបានប្រើប្រាស់គ្រាប់បែកចង្កោមប្រភេទ M85 លើទឹកដីកម្ពុជានៅជិតតំបន់ប្រាសាទព្រះវិហារ អំឡុងជម្លោះព្រំដែន។ អង្គការ CMC និងក្រុមអ្នកច្បាប់សិទ្ធិមនុស្សអន្តរជាតិ ធ្លាប់បានចេញសេចក្តីថ្លែងការណ៍ថ្កោលទោសការប្រើប្រាស់អាវុធនេះ ដោយសារតែវាជាអាវុធគ្មានការរើសអើង និងបន្សល់ទុកគ្រោះថ្នាក់រ៉ាំរ៉ៃដល់ជនស៊ីវិលក្នុងរយៈពេលយូរអង្វែង។
ប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក HENG Ratanaសន្និសីទអន្តរជាតិនានាទីក្រុងវៀងចន្ទន៍នាពេលនេះ ត្រូវបានគេមើលឃើញថា គឺជាវេទិកាសំខាន់មួយក្នុងការរំលេចឡើងវិញនូវផលប៉ះពាល់ផ្នែកមនុស្សធម៌ដ៏ធ្ងន់ធ្ងរ និងជាការក្រើនរំលឹកដល់ពិភពលោកអំពីកាតព្វកិច្ចក្នុងការអនុវត្តច្បាប់អន្តរជាតិ និងការស្វែងរកយុត្តិធម៌ជូនជនរងគ្រោះដោយសារគ្រាប់បែកចង្កោម៕