National
• 1 hour ago• Lim_Rothanaksambath
ប្រតិភូក្រសួងអភិវឌ្ឍន៍ជនបទកម្ពុជា ចូលរួមសិក្ខាសាលានៅចិន ដកស្រង់បទពិសោធន៍អភិវឌ្ឍន៍ទីផ្សារ និងកាត់បន្ថយភាពក្រីក្រ

ភ្នំពេញ, ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦៖ កញ្ញា ច័ន្ទថេត សុខាទេវា អគ្គនាយករងបច្ចេកទេស និងមន្ត្រីបច្ចេកទេស ៥រូប បានបញ្ចប់បេសកកម្មចូលរួមសិក្ខាសាលាអន្តរជាតិ ស្តីពី «ការកសាងទីផ្សារទំនិញខ្នាតតូច និងការកាត់បន្ថយភាពក្រីក្រ សម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍» នៅសាធារណរដ្ឋប្រជាមានិតចិន ដើម្បីស្រូបយកបទពិសោធន៍កាត់បន្ថយភាពក្រីក្រ និងការតភ្ជាប់ផលិតផលមូលដ្ឋានទៅកាន់ទីផ្សារ។
សិក្ខាសាលារយៈពេល ២១ ថ្ងៃនេះ បានប្រព្រឹត្តទៅចាប់ពីថ្ងៃទី២០ ខែសីហា ដល់ ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៦ នៅទីក្រុង Hangzhou ខេត្ត Zhejiang សាធារណរដ្ឋប្រជាមានិតចិន ដោយមានការរៀបចំឡើងដោយ ក្រុមប្រឹក្សាអភិវឌ្ឍន៍ពាណិជ្ជកម្មសេរីខេត្ត Zhejiang (Free Trade Development Board of Zhejiang Province) សហការជាមួយ មជ្ឈមណ្ឌលចិនសម្រាប់កិច្ចសហប្រតិបត្តិការតំបន់សេដ្ឋកិច្ចពិសេសក្នុងបណ្តាប្រទេស BRICS (China Center for Cooperation on Special Economic Zones in BRICS Countries)។
ព្រឹត្តិការណ៍នេះបានប្រមូលផ្តុំអ្នកជំនាញ និងមន្ត្រីជាន់ខ្ពស់សរុប ២៩ រូប (ស្ត្រីចំនួន ១៧ រូប) មកពីប្រទេសកំពុងអភិវឌ្ឍន៍ចំនួន ៧ រួមមាន៖ កម្ពុជា អេហ្ស៊ីប អាហ្វ្រិកខាងត្បូង កេនយ៉ា តង់ហ្សានី អាហ្វហ្គានីស្ថាន និងអ៊ុយបេគីស្ថាន។
សិក្ខាសាលានេះ បានបង្កើតជាវេទិកាយ៉ាងសំខាន់ក្នុងការចែករំលែកចំណេះដឹង និងបទពិសោធន៍ជាក់ស្តែងរបស់ប្រទេសចិន លើការអភិវឌ្ឍទីផ្សារទំនិញខ្នាតតូច ដែលជាកាតាលីករជួយរុញច្រានសកម្មភាពសេដ្ឋកិច្ចនៅកម្រិតមូលដ្ឋាន។ គោលបំណងសំខាន់ៗនៃសិក្ខាសាលានេះ គឺការផ្លាស់ប្តូរចំណេះដឹង ដោយផ្តោតលើការចែករំលែកបទពិសោធន៍ និងមេរៀនជោគជ័យលើការរៀបចំរចនាសម្ព័ន្ធទីផ្សារទំនិញខ្នាតតូច និងយន្តការកាត់បន្ថយភាពក្រីក្រ។ ការតភ្ជាប់ផលិតផលទៅកាន់ទីផ្សារ ដោយសិក្សាពីវិធីសាស្ត្ររបស់ប្រទេសចិន ក្នុងការរៀបចំច្រវាក់តម្លៃ (Value Chains) ដើម្បីរញុញផលិតផលមូលដ្ឋានឱ្យចូលទៅក្នុងទីផ្សារធំៗដោយផ្ទាល់។ ការរឹតចំណងកិច្ចសហប្រតិបត្តិការ តាមរយៈការពង្រឹងកិច្ចសហប្រតិបត្តិការត្បូង-ត្បូង (South-South Cooperation) ក្នុងចំណោមប្រទេសកំពុងអភិវឌ្ឍន៍ ដើម្បីផ្លាស់ប្តូរយុទ្ធសាស្ត្រអភិវឌ្ឍន៍សេដ្ឋកិច្ច និងការកាត់បន្ថយភាពក្រីក្រប្រកបដោយចីរភាព។
សម្រាប់កម្ពុជា ការចូលរួមនេះមានសារៈសំខាន់ជាយុទ្ធសាស្ត្រសម្រាប់ការងារអភិវឌ្ឍន៍ជនបទ ដោយផ្តោតលើការតភ្ជាប់ផលិតផលកសិកម្ម និងសប្បកម្មរបស់ប្រជាជននៅជនបទទៅកាន់ទីផ្សារក្នុងស្រុក និងអន្តរជាតិ។ គំរូនវានុវត្តន៍នៃទីផ្សារទំនិញខ្នាតតូចនេះ នឹងជួយបង្កើតឱកាសការងារថ្មីៗ បង្កើនប្រាក់ចំណូល និងលើកកម្ពស់ជីវភាពរស់នៅរបស់សហគមន៍ជនបទឱ្យកាន់តែប្រសើរឡើង។ ការចូលរួមរបស់ប្រតិភូកម្ពុជា ឆ្លុះបញ្ចាំងពីកិច្ចខិតខំប្រឹងប្រែងបន្តបន្ទាប់របស់ក្រសួងអភិវឌ្ឍន៍ជនបទ ក្នុងការកសាងសមត្ថភាពមន្ត្រី និងការស្វែងរកគំរូបច្ចេកទេសទំនើបៗ មកអនុវត្តក្នុងគោលនយោបាយអភិវឌ្ឍន៍ជនបទនៅកម្ពុជា៕
រាយការណ៍ដោយ សារព័ត៌មាន The Khmer Daily Network