National
• 1 hour ago• Lim_Rothanaksambath
ក្រសួងវប្បធម៌ បដិសេធដាច់ខាតការចោទប្រកាន់របស់ថៃ ជុំវិញការប្រើប្រាសាទបុរាណជាមូលដ្ឋានយោធា និងទាមទារឱ្យដកទ័ព ព្រមទាំងប្រគល់វត្ថុបុរាណមកវិញ

ភ្នំពេញ, ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈនៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្តីថ្លែងការណ៍បដិសេធយ៉ាងម៉ឺងម៉ាត់ និងដាច់អហង្ការ ចំពោះការចោទប្រកាន់ដោយគ្មានមូលដ្ឋាន ពីសំណាក់មន្ត្រី និងអាជ្ញាធរពាក់ព័ន្ធរបស់ថៃ នាពេលថ្មីៗនេះ ដែលបានចោទប្រកាន់ថា កម្ពុជាបានប្រើប្រាស់ទីតាំងប្រាសាទបុរាណ និងបេតិកភណ្ឌជាមូលដ្ឋានយោធា។
សេចក្តីថ្លែងការណ៍របស់ក្រសួងវប្បធម៌កម្ពុជា បានធ្វើឡើងដើម្បីឆ្លើយតបជាផ្លូវការ ទៅនឹងការលើកឡើងរបស់លោក Prapas Sonjaidee នាយកមជ្ឈមណ្ឌលព័ត៌មានស្ថានការណ៍ថៃ-កម្ពុជា (JIC) និងលោក Phanombut Chantharachote អគ្គនាយកនៃនាយកដ្ឋានវិចិត្រសិល្បៈថៃ។ ក្រសួងវប្បធម៌កម្ពុជា បានចាត់ទុកការចោទប្រកាន់ទាំងនោះថា ជាចេតនាទុច្ចរិតក្នុងការបំភ្លៃព័ត៌មាន គេចវេះមិនទទួលខុសត្រូវចំពោះការបំផ្លិចបំផ្លាញប្រាសាទបុរាណ និងជាការបង្កើតព័ត៌មានក្លែងក្លាយ ក្នុងគោលបំណងបង្កការយល់ច្រឡំដល់សាធារណជនជាតិ និងអន្តរជាតិ។

ក្នុងសេចក្តីថ្លែងការណ៍ ក្រសួងវប្បធម៌ និងវិចិត្រសិល្ប បានបង្ហាញជំហរ និងការបញ្ជាក់ច្បាស់ៗនូវចំនុចសំខាន់ៗជាច្រើន ដូចជា៖
១. កម្ពុជាមិនដែលប្រើប្រាស់បេតិកភណ្ឌជាទីតាំងយោធាឡើយ៖ ក្នុងនាមជារដ្ឋភាគីនៃអនុសញ្ញាក្រុងឡាអេ ឆ្នាំ១៩៥៤ (ព្រមទាំងពិធីសារទាំងពីរ) និងអនុសញ្ញាយូណេស្កូ ឆ្នាំ១៩៧២ កម្ពុជាតែងតែប្រកាន់ជំហរដាច់ខាត និងប្រកបដោយការទទួលខុសត្រូវខ្ពស់ ក្នុងការការពារ អភិរក្ស និងលើកតម្លៃបេតិកភណ្ឌវប្បធម៌ជាតិ។ គ្រប់ទីតាំងបេតិកភណ្ឌទាំងអស់នៅទូទាំងប្រទេស ត្រូវបានប្រើប្រាស់តែសម្រាប់សកម្មភាពអភិរក្ស ការស្រាវជ្រាវ ការអប់រំ សាសនា ទេសចរណ៍ និងកិច្ចសហប្រតិបត្តិការអន្តរជាតិប៉ុណ្ណោះ។ កម្ពុជាមិនមែនជារដ្ឋដែលបំផ្លាញបេតិកភណ្ឌ ហើយក៏គ្មានទីតាំងបេតិកភណ្ឌណាមួយ ត្រូវបានប្រើប្រាស់ជាមូលដ្ឋានយោធានោះឡើយ។
២. ការឈ្លានពាន និងការកាន់កាប់ដោយខុសច្បាប់ពីភាគីថៃ៖ ផ្ទុយទៅវិញ សកម្មភាពឈ្លានពានរបស់ថៃនាពេលកន្លងមក បានបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរដល់ទីតាំងបេតិកភណ្ឌរបស់កម្ពុជា រួមមាន៖ ប្រាសាទព្រះវិហារ ប្រាសាទតាមាន់ធំ ប្រាសាទតាក្របី ស្ពានទ័ព (ស្ថិតនៅប្រហែល ៧០គីឡូម៉ែត្រ ពីព្រំដែន) និងតំបន់បុរាណវិទ្យាមួយចំនួនទៀត។ មកទល់បច្ចុប្បន្ន អាជ្ញាធរថៃនៅតែបន្តកាន់កាប់ដោយខុសច្បាប់នូវទីតាំងប្រាសាទបុរាណរបស់កម្ពុជា ដូចជា ប្រាសាទតាមាន់ធំ ប្រាសាទតាក្របី និងប្រាសាទខ្នារ ព្រមទាំងព្យាយាមប្រែប្រួលស្ថានភាពជាក់ស្តែងលើដី (Fait accompli) និងបង្កើតក្របខ័ណ្ឌច្បាប់ក្លែងក្លាយ ដើម្បីទាមទារយកទីតាំងទាំងនោះជាកម្មសិទ្ធិរបស់ខ្លួន។ បន្ថែមពីនេះ អាជ្ញាធរថៃថែមទាំងបានលួចដឹកជញ្ជូនវត្ថុបុរាណមួយចំនួន ចេញពីប្រាសាទខ្នាររបស់កម្ពុជាដោយខុសច្បាប់ទៀតផង។
កម្ពុជាប្រឆាំងដាច់ខាតចំពោះរាល់សកម្មភាពឯកតោភាគីរបស់ថៃ នៅទីតាំងប្រាសាទទាំងនោះ រួមមាន ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ បណ្តាញអគ្គិសនី ការរៀបចំប្រឹត្តិការណ៍ទេសចរណ៍ សាសនា និងការជួសជុលដោយគ្មានការអនុញ្ញាតពីកម្ពុជា ដែលទង្វើទាំងនេះរំលោភលើច្បាប់អន្តរជាតិយ៉ាងធ្ងន់ធ្ងរ។
៣. សោកនាដកម្ម និងការខូចខាតនៅប្រាសាទព្រះវិហារ៖ ប្រាសាទព្រះវិហារបានទទួលរងការបាញ់បំផ្លាញយ៉ាងរន្ធត់ពីសំណាក់យោធាថៃ កាលពីអំឡុងខែកក្កដា និងខែធ្នូ ឆ្នាំ២០២៥ ដោយមាន ៥៦២ ទីតាំង ត្រូវរងការវាយប្រហារដោយអាវុធធន់ធ្ងន់ បណ្តាលឱ្យថ្មប្រាសាទបាក់បែកខ្ទេចខ្ទីជាង ៧ម៉ឺនបំណែក។ ការវាយប្រហារដោយមិនរើសគោលដៅនេះ បានបំផ្លាញចោលនូវសមិទ្ធផលនៃការស្តារ និងអភិរក្សប្រាសាទជាង ១០ ឆ្នាំ របស់ស្ថាប័នជាតិ និងអន្តរជាតិ ព្រមទាំងបង្ខំឱ្យប្រជាពលរដ្ឋជាង ១៦.០០០ នាក់ ត្រូវជម្លៀសចេញពីតំបន់បេតិកភណ្ឌ។ របាយការណ៍ខូចខាតនេះ ត្រូវបានចងក្រង និងផ្ទៀងផ្ទាត់យ៉ាងច្បាស់លាស់ ដោយក្រុមអ្នកជំនាញការជាតិ និងអន្តរជាតិ។
៤. ប្រាសាទព្រះវិហារ គឺជាទីសក្ការៈបូជា និងជាបេតិកភណ្ឌពិភពលោក៖ ក្រសួងបានរំលឹកថា ប្រាសាទព្រះវិហារជាទីសក្ការៈរបស់ប្រជាជនខ្មែរ និងជាទីតាំងទទួលទេសចរជាតិ-អន្តរជាតិជារៀងរាល់ថ្ងៃ (រួមទាំងទេសចរជនជាតិថៃ) ដែលពួកគេសុទ្ធតែបានឃើញផ្ទាល់ភ្នែកថា ប្រាសាទព្រះវិហារ មិនមែនជាទីតាំងយោធានោះឡើយ។

ហេតុដូចនេះ កម្ពុជាបានលើកឡើងចំនុច ៣ ដូចខាងក្រោមនេះ៖

ទី១. កម្ពុជាបន្តថ្កោលទោសចំពោះការគ្រប់គ្រងនិងចាត់ចែងទីតាំងបេតិកភណ្ឌរបស់កម្ពុជាដោយខុសច្បាប់ តាមរយៈការប្រើប្រាស់កម្លាំងប្រដាប់អាវុធ និងទាមទារឱ្យភាគីថៃដកទ័ពចេញពីតំបន់បេតិកភណ្ឌ ជាពិសេសកម្លាំង យោធាដែលកំពុងដាក់មូលដ្ឋាននៅប្រាសាទតាមាន់ធំ ប្រាសាទតាក្របី និងប្រាសាទខ្នារ។
ទី២. កម្ពុជាទាមទារឱ្យភាគីថៃប្រគល់មកកម្ពុជាវិញនូវវត្ថុបុរាណដែលបានយកចេញពីប្រាសាទខ្នារទៅកាន់ ប្រទេសថៃកន្លងមកនេះ។
ទី៣. កម្ពុជាទាមទារឱ្យភាគីថៃគោរពច្បាប់អន្តរជាតិ គោរពសន្ធិសញ្ញា និងអនុសញ្ញាអន្តរជាតិ និងបញ្ឈប់ការ ប្រើប្រាស់កម្លាំង បញ្ឈប់សកម្មភាព Fait accompli ដើម្បីកាន់កាប់ដែនដីកម្ពុជាជាអចិន្ត្រៃយ៍។ កម្ពុជាស្នើភាគីថៃងាកមក ដោះស្រាយបញ្ហាដោយសន្តិវិធី និងផ្អែកលើយន្តការទ្វេភាគីដែលមានស្រាប់ ជាពិសេសយន្តការរបស់គណៈកម្មការ ចម្រុះកិច្ចការព្រំដែន (JBC) ។
កម្ពុជា បានគូសបញ្ជាក់ជាថ្មីថា គ្រប់ទីតាំងបេតិកភណ្ឌមិនមែនជាមូលដ្ឋានយោធា និងមិនត្រូវយកទៅប្រើប្រាស់ក្នុងគោលបំណងយោធាដាច់ខាត ដោយកម្ពុជានឹងបន្តផ្តល់អាទិភាពខ្ពស់បំផុតដល់ការថែរក្សាការពារបេតិកភណ្ឌ ទុកជាកេរតំណែលដល់មនុស្សជាតិជំនាន់ក្រោយ៕
រាយការណ៍ដោយ សារព័ត៌មាន The Khmer Daily Network