The Khmer Daily Network Logo
Economic
27 May 2026 6:40 AM4 hours agoLim_Rothanaksambath

បញ្ឈប់ការនាំចូល ដើម្បីជំរុញឧស្សាហកម្មកែច្នៃវត្ថុធាតុដើម សម្ដេចធិបតី ហ៊ុន ម៉ាណែត ជំរុញឱ្យប្រើប្រាស់កៅស៊ូក្នុងស្រុកឱ្យអស់ពីលទ្ធភាព

បញ្ឈប់ការនាំចូល ដើម្បីជំរុញឧស្សាហកម្មកែច្នៃវត្ថុធាតុដើម សម្ដេចធិបតី ហ៊ុន ម៉ាណែត ជំរុញឱ្យប្រើប្រាស់កៅស៊ូក្នុងស្រុកឱ្យអស់ពីលទ្ធភាព

សម្ពោធរោងចក្រផលិតកែច្នៃកៅស៊ូ របស់ក្រុមហ៊ុន គីមស៍ រ៉ាប់ប៊ើរ (ខេមបូឌា)» នៅខេត្តត្បូងឃ្មុំ ព្រឹកថ្ងៃទី២៧ ខែឧសភា

ក្នុងពិធី «សម្ពោធរោងចក្រផលិតកែច្នៃកៅស៊ូ របស់ក្រុមហ៊ុន គីមស៍ រ៉ាប់ប៊ើរ (ខេមបូឌា)» នៅខេត្តត្បូងឃ្មុំ ព្រឹកថ្ងៃទី២៧ ខែឧសភានេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើការណែនាំឱ្យឈប់នាំចូលកៅស៊ូពីថៃមកទៀត ដោយងាកមកប្រើប្រាស់ដំណាំកៅស៊ូក្នុងស្រុកឱ្យអស់ពីលទ្ធភាព។

ខណៈដែលកន្លងទៅកម្ពុជាធ្លាប់នាំចូលកៅស៊ូពីថៃប្រមាណ ៣០% នៃតម្រូវការ ប៉ុន្តែដំណាំកៅស៊ូរបស់កម្ពុជាដែលផលិតបាន បែរជាត្រូវនាំចេញទៅលក់ទីផ្សារខាងក្រៅទៅវិញ។


ដើម្បីជំរុញឱ្យកសិឧស្សាហកម្មក្នុងស្រុកមានភាពរីកចម្រើន ពិសេសឧស្សាហកម្មកែច្នៃវត្ថុធាតុដើម ដែលជ័រកៅស៊ូ ត្រូវបានគេចាត់ទុកជាវត្ថុធាតុដើមដ៏សំខាន់សម្រាប់ឧស្សាហកម្មផលិតផលសម្រេច ដូចជា ការផលិតសំបកកង់យានយន្ត គ្រឿងបន្លាស់ ស្រោមដៃពេទ្យ ខ្សែភ្លើង និងសម្ភារប្រើប្រាស់ផ្សេងៗ ដែលជាតម្រូវការនៃការប្រើប្រាស់ប្រចាំថ្ងៃ។


ជាមួយគ្នានោះផងដែរ សម្ដេចមហាបវរធិបតី ក៏បានណែនាំឱ្យគិតគូររៀបចំ ឈប់បន្តនាំចេញវត្ថុធាតុដើម ដោយត្រូវកែច្នៃផលិតផលនោះជាមុនសិន រួចចាំនាំចេញផលិតផលពាក់កណ្ដាលសម្រេច ឬផលិតផលសម្រេចតែម្ដង ដែលនេះមិនត្រឹមតែជួយជំរុញផ្នែកកសិឧស្សាហកម្មក្នុងស្រុកឱ្យមានភាពរីកចម្រើន ថែមទាំងបង្កើនឱកាសការងារសម្រាប់ប្រជាពលរដ្ឋក្នុងតំបន់ទៀតផង៕

រាយការណ៍ដោយ ៖ The Khmer Daily Network