National

2 hours agoLim_Rothanaksambath

ក្រុមហ៊ុន ហ្ស័ន អុីនវេសម៉ិន ប្រកាសបញ្ចប់កិច្ចសន្យាជួលដីនៅតំបន់កោះនរា និងផ្ទេរទ្រព្យសម្បត្តិ ព្រមទាំងប្រាក់កក់ទៅឱ្យក្រុមហ៊ុន អុីនថោន ឡាយស្តាយ មេនេចម៉ិន ដើម្បីបន្តប្រតិបត្តិការ

ក្រុមហ៊ុន ហ្ស័ន អុីនវេសម៉ិន ប្រកាសបញ្ចប់កិច្ចសន្យាជួលដីនៅតំបន់កោះនរា និងផ្ទេរទ្រព្យសម្បត្តិ ព្រមទាំងប្រាក់កក់ទៅឱ្យក្រុមហ៊ុន អុីនថោន ឡាយស្តាយ មេនេចម៉ិន ដើម្បីបន្តប្រតិបត្តិការ
ភ្នំពេញ, ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦៖ ក្រុមហ៊ុន ហ្ស័ន អុីនវេសម៉ិន ឯ.ក (ZHUOAN INVESTMENT CO., LTD) បាន ប្រកាសជាផ្លូវការអំពីការបញ្ចប់កិច្ចសន្យាជួលដីនៅតំបន់កោះនរា ព្រមទំាង ផ្ទេរសំណង់អគារ ចលនវត្ថុ រួមទាំងប្រាក់កក់ ទៅឱ្យក្រុមហ៊ុន អុីនថោន ឡាយស្តាយ មេនេចម៉ិន ឯ.ក (INTOWN LIFESTYLE MANAGEMENT CO., LTD) ដើម្បីបន្តការជួល និងធ្វើអាជីវកម្មលើទីតាំងអចលនទ្រព្យស្ថិតក្នុងតំបន់អភិវឌ្ឍន៍ដីកោះនរា ក្បាលដីលេខ០១៣១ និងលេខ០១៤១ ភូមិឬស្សីស្រស់ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

យោងតាមឯកសារកិច្ចព្រមព្រៀងផ្លូវការបានឱ្យដឹងថា កិច្ចសន្យាជួលដីដើម ដែលត្រូវបានចុះហត្ថលេខាកាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥ រវាងតំណាងម្ចាស់ដី ជាមួយនឹង ក្រុមហ៊ុន ហ្ស័ន អុីនវេសម៉ិន ឯ.ក លើអចលនទ្រព្យដែលមានទីតាំងស្ថិតនៅ ក្បាលដីលេខ ០១៣១ និង ០១៤១ ផ្លូវកោះនរា ភូមិឬស្សីស្រស់ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ត្រូវបានសម្រេច បញ្ចប់ជាផ្លូវការ ដោយមានប្រសិទ្ធភាពចាប់ពី ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៦ តទៅ។

នៅក្នុងដំណើរការបញ្ចប់កិច្ចសន្យានេះ ក្រុមហ៊ុន ហ្ស័ន អុីនវេសម៉ិន ឯ.ក បានព្រមព្រៀងប្រគល់ និងផ្ទេរសិទ្ធិកាន់កាប់លើអគារ សំណង់ដែលបានសាងសង់រួច គ្រឿងបរិក្ខារ សម្ភារៈជាប់ថេរ និងការកែលម្អផ្សេងៗនៅលើទីតាំងដីខាងលើ ជូនទៅឱ្យក្រុមហ៊ុន អុីនថោន ឡាយស្តាយ មេនេចមិន ឯ.ក ដើម្បីគ្រប់គ្រង និងមានសិទ្ធិបន្តចុះកិច្ចសន្យាជួលជាមួយម្ចាស់ដី។

ជាមួយគ្នានេះ ភាគីក្រុមហ៊ុន ហ្ស័ន អុីនវេសម៉ិន ឯ.ក ក៏បានយល់ព្រមផ្ទេរប្រាក់កក់ធានាលើការជួល ទៅឱ្យក្រុមហ៊ុន​ អុីនថោន ឡាយស្តាយ មេនេចមិន ឯ.ក ក្លាយជាអ្នកកក់បន្តជាផ្លូវការផងដែរ ។ យោងតាមកិច្ចព្រមព្រៀងស្តីពីការបញ្ចប់កិច្ចសន្យាជួលដី និងការផ្ទេរទ្រព្យសម្បត្តិទៅឱ្យភាភី ខ ដើម្បីបន្តការជួល ដែលបានធ្វើឡើង នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៦ ភាគីពាក់ព័ន្ធទាំងអស់បានបញ្ជាក់ថា ការចុះកិច្ចព្រមព្រៀងនេះត្រូវបានធ្វើឡើងដោយស្ម័គ្រចិត្ត និង មានការឯកភាពជាឯកច្ឆន្នពីម្ចាស់ភាគហ៊ុនទាំងអស់ ដោយគ្មានការជំទាស់ ឬអនុប្បវាទឡើយ។ សេចក្តីសម្រេចនេះមានអានុភាព តាមផ្លូវច្បាប់ចាប់ពីថ្ងៃចុះហត្ថលេខា និងត្រាក្រុមហ៊ុន តទៅ។

នាពេលអនាគត បើមានការជំទាស់ពីអតិជន លើការបញ្ចប់កិច្ចសន្យាជួលនេះ ឬទាមទារចលនវត្ថុ ឬប្រាក់កក់ធានាលើការជួលនេះ ក្រុមហ៊ុន ហ្ស័ន អុីនវេសម៉ិន ឯ.ក (ZHUOAN INVESTMENT CO., LTD) ចេញដោះស្រាយ និងទទួលខុសត្រូវចំពោះមុខច្បាប់របស់ប្រទេសកម្ពុជា។
End image 1
End image 2