National
• 1 hour ago• Lim_Rothanaksambath
រដ្ឋបាលរាជធានីភ្នំពេញ ចេញសេចក្តីណែនាំ ១១ចំណុច សម្រាប់ការរៀបចំពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ និងកឋិនទាន ឆ្នាំ២០២៦

ភ្នំពេញ, ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦៖ រដ្ឋបាលរាជធានីភ្នំពេញ បានណែនាំដល់រដ្ឋបាលខណ្ឌទាំង១៤ សង្កាត់ទាំង១០៥ មន្ទីរ-អង្គភាពជំនាញ គ្រឹះស្ថានសិក្សា ក្រុមហ៊ុន អាជីវករ និងប្រជាពលរដ្ឋទាំងអស់ ត្រូវរួមគ្នារៀបចំ និងអបអរសាទរពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ និងបុណ្យកឋិនទាន ឆ្នាំ២០២៦ ឱ្យបានអធិកអធម ស្របតាមប្រពៃណីព្រះពុទ្ធសាសនា ព្រមទាំងត្រូវធានាឱ្យបានដាច់ខាតនូវសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ។
យោងតាមសេចក្តីណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ ចុះកាលបរិច្ឆេទក្នុងខែកញ្ញា ឆ្នាំ២០២៦ ដែលយោងតាមផែនការណែនាំរបស់គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ បានឱ្យដឹងថា កាលបរិច្ឆេទនៃការប្រារព្ធពិធីបុណ្យប្រពៃណីជាតិ និងសាសនាទាំងពីរនៅក្នុងឆ្នាំនេះ រួមមាន៖
១- រដ្ឋបាលខណ្ឌទាំង១៤ រដ្ឋបាលសង្កាត់ទាំង១០៥ មន្ទីរ-អង្គភាពជំនាញជុំវិញរដ្ឋបាលរាជធានីភ្នំពេញ គ្រឹះស្ថានសិក្សា ក្រុមហ៊ុន រោងចក្រ-សហគ្រាស ផ្សាររដ្ឋ ផ្សារទំនើប ផ្សារម៉ាត រមណីយដ្ឋាន មជ្ឈមណ្ឌលកម្សាន្ត ទីតាំង អាជីវកម្មគ្រប់ប្រភេទ និងគេហដ្ឋានបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវ៖
- លើកទង់ជាតិ ទង់សាសនា ទង់ព្រះមហាក្សត្រ និងចងបដាពាក្យស្លោក អមដោយការតុបតែងលម្អរចនា បំភ្លឺ ភ្លើងពណ៌ចម្រុះនៅតាមបណ្តាអង្គភាព ទីតាំងអាជីវកម្ម និងគេហដ្ឋានរបស់ខ្លួន ឱ្យបានផុលផុស
សម្រាប់ផ្សារទំនើប ផ្សារម៉ាត អគារពាណិជ្ជកម្ម ក្រុមហ៊ុន រោងចក្រ-សហគ្រាស រមណីយដ្ឋាន មជ្ឈមណ្ឌល កម្សាន្ត សំណង់បុរី និងទីតាំងអាជីវកម្មគ្រប់ប្រភេទ សូមរៀបចំបំពាក់ខ្សែភ្លើងពណ៌បំភ្លឺ និងដាក់គោមភ្លើង បំភ្លឺនៅតាមរបងមុខអគារ ឬ តាមជញ្ជាំងអគារ ឬ ដើមឈើ និងទីតាំងអាជីវកម្មរបស់ខ្លួន។ សម្រាប់ទីតាំង អាជីវកម្មដែលមានសួនច្បារ សូមបាញ់ទឹកពណ៌នាពេលថ្ងៃ និងពេលរាត្រី ដោយរៀបចំបំពាក់ខ្សែភ្លើងពណ៌ បំភ្លឺចម្រុះ ដើម្បីបង្កើនសោភ័ណភាព ឱ្យកាន់តែស្រស់ស្អាត។
២- រដ្ឋបាលខណ្ឌទាំង១៤ រដ្ឋបាលសង្កាត់ទាំង១០៥ មន្ទីរអង្គភាពជំនាញជុំវិញរដ្ឋបាលរាជធានីភ្នំពេញ គ្រឹះស្ថានសិក្សា ក្រុមហ៊ុន រោងចក្រ-សហគ្រាស និងទីតាំងអាជីវកម្មគ្រប់ប្រភេទ ត្រូវផ្សព្វផ្សាយអំពីខ្លឹមសារនៃពិធីបុណ្យ ទាំងពីរខាងលើ ឱ្យបានជ្រួតជ្រាបទូលំទូលាយ និងត្រូវបំផុសលើកទឹកចិត្ត បង្កលក្ខណៈងាយស្រួលដល់មន្ត្រី រាជការ និងបុគ្គលិកក្រោមឱវាទជាពុទ្ធសាសនិក បានចូលរួមបំពេញកុសលជាប្រពៃណីនៅតាមវត្តអារាម ឬ នៅក្នុងអង្គភាពរបស់ខ្លួន ព្រមទាំងបានជួបជុំក្រុមគ្រួសារតាមបំណងប្រាថ្នា។
៣-រដ្ឋបាលខណ្ឌទាំង១៤ និងរដ្ឋបាលសង្កាត់ទាំង១០៥ ត្រូវ៖
- ធ្វើការណែនាំ និងអប់រំដល់យុវជន យុវនារី កុមារា កុមារី ដែលចូលរួមពិធីដង្ហែអង្គកឋិនទាន ត្រូវយល់ដឹង ឱ្យបានច្បាស់លាស់ និងទូលំទូលាយអំពីតម្លៃនៃពិធីបុណ្យដ៏ឧត្តុង្គឧត្តមនេះ ហើយមិនត្រូវបង្កជាបាតុភាព ឬ សកម្មភាពណាមួយដែលនាំឱ្យប៉ះពាល់ដល់កិត្តិយស និងតម្លៃនៃព្រះពុទ្ធសាសនា ដូចជា ការគប់ស្បោងទឹក ជះទឹក គប់អំពៅ គប់ផ្លែឈើ និងគប់វត្ថុរឹងផ្សេងៗ ធ្វើឱ្យខូចរបៀបរៀបរយ បាត់បង់សណ្តាប់ធ្នាប់សង្គម និងអាចបណ្តាលឱ្យកើតមានគ្រោះថ្នាក់ផ្សេងៗជាយថាហេតុ
សហការជាមួយមន្ទីរធម្មការ និងសាសនារាជធានីភ្នំពេញ ដើម្បីត្រៀមចាត់កម្លាំងការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ និងសម្រួលចរាចរណ៍យានយន្តពុទ្ធបរិស័ទចូលក្នុងបរិវេណវត្តអារាម ឱ្យបាន ឆាប់រហ័ស ចៀសវាងការកកស្ទះចរាចរណ៍នៅតាមដងផ្លូវមុខវត្តអារាម
យកចិត្តទុកដាក់ក្នុងការការពារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់នៅតាមមូលដ្ឋាន និងណែនាំប្រជាពលរដ្ឋ ឱ្យមានការប្រុងប្រយ័ត្នខ្ពស់លើការអុជទៀន ធូប ការប្រើប្រាស់ភ្លើងចង្កៀង ភ្លើងចង្ក្រាន អគ្គិសនី ដែលអាច នាំឱ្យមានគ្រោះអគ្គិភ័យណាមួយកើតឡើងជាយថាហេតុ
- ហាមឃាត់ និងទប់ស្កាត់ការលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ និងសកម្មភាពផ្សេងៗដែលធ្វើឱ្យប៉ះពាល់ ដល់សន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ ឬ បង្កគ្រោះថ្នាក់ដល់អ្នកដំណើរគ្រប់ប្រភេទ។
៤- មន្ទីរធម្មការ និងសាសនារាជធានីភ្នំពេញ ត្រូវ៖
- ណែនាំដល់គ្រប់វត្តអារាម ត្រូវសម្អាតបូជនីយដ្ឋាន ស្តូប និងកន្លែងតម្កល់អដ្ឋិធាតុបងប្អូនជនរួមជាតិដែលបាន បាត់បង់ជីវិតក្នុងរបបប្រល័យពូជសាសន៍ សម្អាតអនាម័យ-បរិស្ថានក្នុងបរិវេណវត្តអារាម និងត្រូវរៀបចំតុបតែង លម្អទង់ជាតិ ទង់សាសនា ទង់ព្រះមហាក្សត្រ បជាពាក្យស្លោក និងរចនាដោយបំភ្លឺភ្លើងពណ៌ចម្រុះ ឱ្យបានសមរម្យ
ណែនាំដល់គ្រប់វត្តអារាម ត្រូវយកចិត្តទុកដាក់រៀបចំពិធីបុណ្យទាំងពីរ ឱ្យបានល្អប្រសើរ ក្នុងនោះ ត្រូវបង្ក លក្ខណៈងាយស្រួលជូនពុទ្ធបរិស័ទក្នុងការប្រគេនទេយ្យវត្ថុ ពិធីដង្ហែអង្គកឋិនទាន ពិធីបង្សុកូលឧទ្ទិស កុសល និងចាត់ចែងប្រារព្ធពិធីប្រពៃណីសាសនាផ្សេងៗ
សហការជាមួយរដ្ឋបាលខណ្ឌ ដើម្បីរៀបចំពិធីបង្សុកូលឧទ្ទិសកុសលជូនដល់វិញ្ញាណក្ខន្ធជនរួមជាតិ បុព្វបុរស វីរកងទ័ព និងនគរបាលជាតិ ដែលបានពលីក្នុងបុព្វហេតុជាតិមាតុភូមិ ស្របតាមប្រពៃណីព្រះពុទ្ធសាសនា
- ផ្សព្វផ្សាយ អប់រំ និងណែនាំដល់ពុទ្ធបរិស័ទដែលផ្តួចផ្តើមរៀបចំពិធីបុណ្យកឋិនទាន ត្រូវត្រួតពិនិត្យមើល ឱ្យបានគ្រប់ជ្រុងជ្រោយលើប្រភេទបុគ្គលដែលចូលរួមពិធីដង្ហែអង្គកឋិនទាន ចៀសវាងមានបុគ្គលទុច្ចរិតបង្ក បាតុភាព ឬ ប្រព្រឹត្តសកម្មភាពនានាដែលនាំឱ្យមានទំនាស់រវាងក្រុមមួយ ទៅក្រុមមួយទៀត ធ្វើឱ្យប៉ះពាល់ ដល់តម្លៃនៃពិធីបុណ្យប្រពៃណីជាតិ។
៥- មន្ទីរព័ត៌មានរាជធានីភ្នំពេញ ត្រូវចាត់តាំងស្ថានីយទូរទស្សន៍ និងវិទ្យុ ចុះយកព័ត៌មាន ធ្វើការតាមដានស្វែងយល់ ស្រាវជ្រាវប្រវត្តិ ខ្លឹមសារ និងសកម្មភាពនៃពិធីបុណ្យប្រពៃណី និងអំពីរបៀបរបបស្លៀកពាក់ អាកប្បកិរិយា ដែលត្រូវប្រកាន់យកក្នុងពេលចូលរួមពិធីបុណ្យទាំងពីរនេះ ជាពិសេសនៅក្នុងទីវត្តអារាម និងធ្វើការផ្សព្វផ្សាយ ឱ្យបានទូលំទូលាយក្នុងរយៈពេលរៀបចំពិធីបុណ្យទាំងពីរ។
៦- មន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ ត្រូវរៀបចំផែនការការពារសុខភាព ដោយត្រូវត្រៀមក្រុមគ្រូពេទ្យ ឱសថ សម្ភារបរិក្ខារសុខាភិបាល និងរថយន្តគិលានសង្គ្រោះប្រចាំការនៅតាមតំបន់រមណីយដ្ឋាន និងទីប្រជុំជន កម្សាន្តនានា ដើម្បីត្រៀមជួយសង្គ្រោះបងប្អូនដែលមានបញ្ហាសុខភាព ឱ្យបានទាន់ពេលវេលា។
៧-មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ត្រូវរៀបចំតុបតែងលម្អបំភ្លឺភ្លើងតាមបណ្តាសួនច្បារ និង តាមដងវិថី-មហាវិថីនានា ដំឡើងរបាកាត់ទទឹងផ្លូវ លាងសម្អាតផ្លូវ លាបលន ឬ គំនូស នៅតាមវិថី-មហាវិថី ដើម្បីធានានូវបរិស្ថាន សោភ័ណភាពស្រស់ស្អាត និងចូលរួមអបអរសាទរពិធីបុណ្យទាំងពីរ។
៨- មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈរាជធានីភ្នំពេញ ត្រូវរៀបចំកម្មវិធីសម្តែងសិល្បៈវប្បធម៌នៅរមណីយដ្ឋានវប្បធម៌ ប្រវត្តិសាស្ត្រវត្តភ្នំ រមណីយដ្ឋាននានា និងផ្លូវថ្មើរជើងចតុមុខរាជធានីភ្នំពេញ (Walk Street) និងបំផុសចលនា បងប្អូនប្រជាពលរដ្ឋចូលរួមលេងល្បែងប្រជាប្រិយ ឱ្យបានផុលផុស។
៩- មន្ទីរទេសចរណ៍រាជធានីភ្នំពេញ ផ្សព្វផ្សាយ និងណែនាំដល់មូលដ្ឋានអាជីវកម្មទេសចរណ៍ និងរមណីយដ្ឋាន ទេសចរណ៍នានា ត្រូវ៖
- យកចិត្តទុកដាក់លើការងារសន្តិសុខ និងសុវត្ថិភាពជូនភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិ ដែលបានមកស្នាក់នៅ ចូលកម្សាន្ត ឬ បរិភោគអាហារ និងអនាម័យម្ហូបអាហារ ឱ្យបានល្អប្រសើរ
- សម្អាតអនាម័យ-បរិស្ថាន និងទុកដាក់-វេចខ្ចប់សំរាមតាមលក្ខណៈបច្ចេកទេស និងត្រូវបញ្ចេញតាមពេលវេលា កំណត់ឱ្យបានត្រឹមត្រូវ ដើម្បីបង្កលក្ខណៈងាយស្រួលដល់ក្រុមហ៊ុនប្រមូល សម្អាត និងដឹកជញ្ជូនសំរាម ក្នុងការមកយកសំរាម។
១០-មន្ទីរបរិស្ថានរាជធានីភ្នំពេញ និងសហគ្រាសគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជនរាជធានីភ្នំពេញ ត្រូវសហការ ជាមួយរដ្ឋបាលខណ្ឌទាំង១៤ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ និងក្រុមហ៊ុនប្រមូល សម្អាត និងដឹកជញ្ជូនសំរាមទាំង៣ ឱ្យបង្កើនការបោសសម្អាត ប្រមូល និងដឹកជញ្ជូនសំរាមចេញឱ្យទាន់ពេលវេលា ដើម្បីធានាបាននូវបរិស្ថាន-អនាម័យស្អាត។
១១-ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ ត្រូវ៖
រៀបចំ និងអនុវត្តផែនការការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ និងរបៀបរៀបរយសង្គម ឱ្យបានល្អប្រសើរ ទាំងមុនពេល អំឡុងពេល និងក្រោយពេលរៀបចំពិធីបុណ្យ ដើម្បីធានាឱ្យបងប្អូនប្រជាពលរដ្ឋ បានចូលរួមក្នុងពិធីបុណ្យ ប្រកបដោយសុវត្ថិភាព បំពេញកុសលជាប្រពៃណីនៅតាមវត្តអារាម និងភាពសប្បាយ រីករាយនៅគ្រប់ទីកន្លែង
សម្រួលចរាចរណ៍នៅតំបន់គោលដៅដែលមានការកកស្ទះខ្លាំង និងចាត់វិធានការបង្ការ ទប់ស្កាត់ បង្ក្រាប បទល្មើស និងសកម្មភាពល្មើសច្បាប់គ្រប់ប្រភេទ
ចាត់តាំងក្រុមការងារបច្ចេកទេសពន្លត់អគ្គិភ័យ និងត្រៀមរថយន្តពន្លត់អគ្គិភ័យ ឱ្យបានគ្រប់គ្រាន់ ដើម្បី ប្រចាំការជួយសង្គ្រោះបន្ទាន់ នៅពេលមានបញ្ហាគ្រោះអគ្គិភ័យកើតឡើងជាយថាហេតុ។
យោងតាមការបញ្ជាក់ពីគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ និងរដ្ឋបាលរាជធានីភ្នំពេញ ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ គឺជាបុណ្យប្រពៃណីព្រះពុទ្ធសាសនាដ៏ធំជាងគេមួយនៅក្នុងប្រទេសកម្ពុជា ដែលប្រជាពលរដ្ឋតែងតែធ្វើដំណើរទៅកាន់ស្រុកកំណើត និងទៅវត្តអារាម ដើម្បីឧទ្ទិសកុសលជូនដូនតា និងជួបជុំគ្រួសារ។
កន្លងមក ក្នុងអំឡុងពេលពិធីបុណ្យភ្ជុំបិណ្ឌ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈរដ្ឋបាលរាជធានីភ្នំពេញ ក្រោមការដឹកនាំរបស់ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ តែងតែរៀបចំរថយន្តក្រុងសាធារណៈ (City Bus) រាប់រយគ្រឿង សម្រាប់ដឹកជញ្ជូនប្រជាពលរដ្ឋ និងកម្មករ-និយោជិត ធ្វើដំណើរទៅលេងស្រុកកំណើតនៅតាមបណ្តាខេត្តនានា ដោយឥតគិតថ្លៃ ដើម្បីជួយកាត់បន្ថយចំណាយ និងទប់ស្កាត់ការឡើងថ្លៃសំបុត្ររថយន្តឈ្នួល។
ជាមួយគ្នានេះ អាជ្ញាធររាជធានីភ្នំពេញ ក៏តែងតែអំពាវនាវយ៉ាងទទូចដល់អាជីវករលក់ដូរ និងម្ចាស់សេវាដឹកជញ្ជូន ឱ្យរក្សាថ្លៃទំនិញ និងថ្លៃសេវាឱ្យនៅថេរ ក្នុងអំឡុងពេលរៀបចំពិធីបុណ្យប្រពៃណីជាតិនេះផងដែរ៕
រាយការណ៍ដោយ សារព័ត៌មាន The Khmer Daily Network
យោងតាមសេចក្តីណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ ចុះកាលបរិច្ឆេទក្នុងខែកញ្ញា ឆ្នាំ២០២៦ ដែលយោងតាមផែនការណែនាំរបស់គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ បានឱ្យដឹងថា កាលបរិច្ឆេទនៃការប្រារព្ធពិធីបុណ្យប្រពៃណីជាតិ និងសាសនាទាំងពីរនៅក្នុងឆ្នាំនេះ រួមមាន៖
១- រដ្ឋបាលខណ្ឌទាំង១៤ រដ្ឋបាលសង្កាត់ទាំង១០៥ មន្ទីរ-អង្គភាពជំនាញជុំវិញរដ្ឋបាលរាជធានីភ្នំពេញ គ្រឹះស្ថានសិក្សា ក្រុមហ៊ុន រោងចក្រ-សហគ្រាស ផ្សាររដ្ឋ ផ្សារទំនើប ផ្សារម៉ាត រមណីយដ្ឋាន មជ្ឈមណ្ឌលកម្សាន្ត ទីតាំង អាជីវកម្មគ្រប់ប្រភេទ និងគេហដ្ឋានបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវ៖
- លើកទង់ជាតិ ទង់សាសនា ទង់ព្រះមហាក្សត្រ និងចងបដាពាក្យស្លោក អមដោយការតុបតែងលម្អរចនា បំភ្លឺ ភ្លើងពណ៌ចម្រុះនៅតាមបណ្តាអង្គភាព ទីតាំងអាជីវកម្ម និងគេហដ្ឋានរបស់ខ្លួន ឱ្យបានផុលផុស
សម្រាប់ផ្សារទំនើប ផ្សារម៉ាត អគារពាណិជ្ជកម្ម ក្រុមហ៊ុន រោងចក្រ-សហគ្រាស រមណីយដ្ឋាន មជ្ឈមណ្ឌល កម្សាន្ត សំណង់បុរី និងទីតាំងអាជីវកម្មគ្រប់ប្រភេទ សូមរៀបចំបំពាក់ខ្សែភ្លើងពណ៌បំភ្លឺ និងដាក់គោមភ្លើង បំភ្លឺនៅតាមរបងមុខអគារ ឬ តាមជញ្ជាំងអគារ ឬ ដើមឈើ និងទីតាំងអាជីវកម្មរបស់ខ្លួន។ សម្រាប់ទីតាំង អាជីវកម្មដែលមានសួនច្បារ សូមបាញ់ទឹកពណ៌នាពេលថ្ងៃ និងពេលរាត្រី ដោយរៀបចំបំពាក់ខ្សែភ្លើងពណ៌ បំភ្លឺចម្រុះ ដើម្បីបង្កើនសោភ័ណភាព ឱ្យកាន់តែស្រស់ស្អាត។
២- រដ្ឋបាលខណ្ឌទាំង១៤ រដ្ឋបាលសង្កាត់ទាំង១០៥ មន្ទីរអង្គភាពជំនាញជុំវិញរដ្ឋបាលរាជធានីភ្នំពេញ គ្រឹះស្ថានសិក្សា ក្រុមហ៊ុន រោងចក្រ-សហគ្រាស និងទីតាំងអាជីវកម្មគ្រប់ប្រភេទ ត្រូវផ្សព្វផ្សាយអំពីខ្លឹមសារនៃពិធីបុណ្យ ទាំងពីរខាងលើ ឱ្យបានជ្រួតជ្រាបទូលំទូលាយ និងត្រូវបំផុសលើកទឹកចិត្ត បង្កលក្ខណៈងាយស្រួលដល់មន្ត្រី រាជការ និងបុគ្គលិកក្រោមឱវាទជាពុទ្ធសាសនិក បានចូលរួមបំពេញកុសលជាប្រពៃណីនៅតាមវត្តអារាម ឬ នៅក្នុងអង្គភាពរបស់ខ្លួន ព្រមទាំងបានជួបជុំក្រុមគ្រួសារតាមបំណងប្រាថ្នា។
៣-រដ្ឋបាលខណ្ឌទាំង១៤ និងរដ្ឋបាលសង្កាត់ទាំង១០៥ ត្រូវ៖
- ធ្វើការណែនាំ និងអប់រំដល់យុវជន យុវនារី កុមារា កុមារី ដែលចូលរួមពិធីដង្ហែអង្គកឋិនទាន ត្រូវយល់ដឹង ឱ្យបានច្បាស់លាស់ និងទូលំទូលាយអំពីតម្លៃនៃពិធីបុណ្យដ៏ឧត្តុង្គឧត្តមនេះ ហើយមិនត្រូវបង្កជាបាតុភាព ឬ សកម្មភាពណាមួយដែលនាំឱ្យប៉ះពាល់ដល់កិត្តិយស និងតម្លៃនៃព្រះពុទ្ធសាសនា ដូចជា ការគប់ស្បោងទឹក ជះទឹក គប់អំពៅ គប់ផ្លែឈើ និងគប់វត្ថុរឹងផ្សេងៗ ធ្វើឱ្យខូចរបៀបរៀបរយ បាត់បង់សណ្តាប់ធ្នាប់សង្គម និងអាចបណ្តាលឱ្យកើតមានគ្រោះថ្នាក់ផ្សេងៗជាយថាហេតុ
សហការជាមួយមន្ទីរធម្មការ និងសាសនារាជធានីភ្នំពេញ ដើម្បីត្រៀមចាត់កម្លាំងការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ និងសម្រួលចរាចរណ៍យានយន្តពុទ្ធបរិស័ទចូលក្នុងបរិវេណវត្តអារាម ឱ្យបាន ឆាប់រហ័ស ចៀសវាងការកកស្ទះចរាចរណ៍នៅតាមដងផ្លូវមុខវត្តអារាម
យកចិត្តទុកដាក់ក្នុងការការពារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់នៅតាមមូលដ្ឋាន និងណែនាំប្រជាពលរដ្ឋ ឱ្យមានការប្រុងប្រយ័ត្នខ្ពស់លើការអុជទៀន ធូប ការប្រើប្រាស់ភ្លើងចង្កៀង ភ្លើងចង្ក្រាន អគ្គិសនី ដែលអាច នាំឱ្យមានគ្រោះអគ្គិភ័យណាមួយកើតឡើងជាយថាហេតុ
- ហាមឃាត់ និងទប់ស្កាត់ការលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ និងសកម្មភាពផ្សេងៗដែលធ្វើឱ្យប៉ះពាល់ ដល់សន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ ឬ បង្កគ្រោះថ្នាក់ដល់អ្នកដំណើរគ្រប់ប្រភេទ។
៤- មន្ទីរធម្មការ និងសាសនារាជធានីភ្នំពេញ ត្រូវ៖- ណែនាំដល់គ្រប់វត្តអារាម ត្រូវសម្អាតបូជនីយដ្ឋាន ស្តូប និងកន្លែងតម្កល់អដ្ឋិធាតុបងប្អូនជនរួមជាតិដែលបាន បាត់បង់ជីវិតក្នុងរបបប្រល័យពូជសាសន៍ សម្អាតអនាម័យ-បរិស្ថានក្នុងបរិវេណវត្តអារាម និងត្រូវរៀបចំតុបតែង លម្អទង់ជាតិ ទង់សាសនា ទង់ព្រះមហាក្សត្រ បជាពាក្យស្លោក និងរចនាដោយបំភ្លឺភ្លើងពណ៌ចម្រុះ ឱ្យបានសមរម្យ
ណែនាំដល់គ្រប់វត្តអារាម ត្រូវយកចិត្តទុកដាក់រៀបចំពិធីបុណ្យទាំងពីរ ឱ្យបានល្អប្រសើរ ក្នុងនោះ ត្រូវបង្ក លក្ខណៈងាយស្រួលជូនពុទ្ធបរិស័ទក្នុងការប្រគេនទេយ្យវត្ថុ ពិធីដង្ហែអង្គកឋិនទាន ពិធីបង្សុកូលឧទ្ទិស កុសល និងចាត់ចែងប្រារព្ធពិធីប្រពៃណីសាសនាផ្សេងៗ
សហការជាមួយរដ្ឋបាលខណ្ឌ ដើម្បីរៀបចំពិធីបង្សុកូលឧទ្ទិសកុសលជូនដល់វិញ្ញាណក្ខន្ធជនរួមជាតិ បុព្វបុរស វីរកងទ័ព និងនគរបាលជាតិ ដែលបានពលីក្នុងបុព្វហេតុជាតិមាតុភូមិ ស្របតាមប្រពៃណីព្រះពុទ្ធសាសនា
- ផ្សព្វផ្សាយ អប់រំ និងណែនាំដល់ពុទ្ធបរិស័ទដែលផ្តួចផ្តើមរៀបចំពិធីបុណ្យកឋិនទាន ត្រូវត្រួតពិនិត្យមើល ឱ្យបានគ្រប់ជ្រុងជ្រោយលើប្រភេទបុគ្គលដែលចូលរួមពិធីដង្ហែអង្គកឋិនទាន ចៀសវាងមានបុគ្គលទុច្ចរិតបង្ក បាតុភាព ឬ ប្រព្រឹត្តសកម្មភាពនានាដែលនាំឱ្យមានទំនាស់រវាងក្រុមមួយ ទៅក្រុមមួយទៀត ធ្វើឱ្យប៉ះពាល់ ដល់តម្លៃនៃពិធីបុណ្យប្រពៃណីជាតិ។
៥- មន្ទីរព័ត៌មានរាជធានីភ្នំពេញ ត្រូវចាត់តាំងស្ថានីយទូរទស្សន៍ និងវិទ្យុ ចុះយកព័ត៌មាន ធ្វើការតាមដានស្វែងយល់ ស្រាវជ្រាវប្រវត្តិ ខ្លឹមសារ និងសកម្មភាពនៃពិធីបុណ្យប្រពៃណី និងអំពីរបៀបរបបស្លៀកពាក់ អាកប្បកិរិយា ដែលត្រូវប្រកាន់យកក្នុងពេលចូលរួមពិធីបុណ្យទាំងពីរនេះ ជាពិសេសនៅក្នុងទីវត្តអារាម និងធ្វើការផ្សព្វផ្សាយ ឱ្យបានទូលំទូលាយក្នុងរយៈពេលរៀបចំពិធីបុណ្យទាំងពីរ។
៦- មន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ ត្រូវរៀបចំផែនការការពារសុខភាព ដោយត្រូវត្រៀមក្រុមគ្រូពេទ្យ ឱសថ សម្ភារបរិក្ខារសុខាភិបាល និងរថយន្តគិលានសង្គ្រោះប្រចាំការនៅតាមតំបន់រមណីយដ្ឋាន និងទីប្រជុំជន កម្សាន្តនានា ដើម្បីត្រៀមជួយសង្គ្រោះបងប្អូនដែលមានបញ្ហាសុខភាព ឱ្យបានទាន់ពេលវេលា។
៧-មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ត្រូវរៀបចំតុបតែងលម្អបំភ្លឺភ្លើងតាមបណ្តាសួនច្បារ និង តាមដងវិថី-មហាវិថីនានា ដំឡើងរបាកាត់ទទឹងផ្លូវ លាងសម្អាតផ្លូវ លាបលន ឬ គំនូស នៅតាមវិថី-មហាវិថី ដើម្បីធានានូវបរិស្ថាន សោភ័ណភាពស្រស់ស្អាត និងចូលរួមអបអរសាទរពិធីបុណ្យទាំងពីរ។
៨- មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈរាជធានីភ្នំពេញ ត្រូវរៀបចំកម្មវិធីសម្តែងសិល្បៈវប្បធម៌នៅរមណីយដ្ឋានវប្បធម៌ ប្រវត្តិសាស្ត្រវត្តភ្នំ រមណីយដ្ឋាននានា និងផ្លូវថ្មើរជើងចតុមុខរាជធានីភ្នំពេញ (Walk Street) និងបំផុសចលនា បងប្អូនប្រជាពលរដ្ឋចូលរួមលេងល្បែងប្រជាប្រិយ ឱ្យបានផុលផុស។
៩- មន្ទីរទេសចរណ៍រាជធានីភ្នំពេញ ផ្សព្វផ្សាយ និងណែនាំដល់មូលដ្ឋានអាជីវកម្មទេសចរណ៍ និងរមណីយដ្ឋាន ទេសចរណ៍នានា ត្រូវ៖
- យកចិត្តទុកដាក់លើការងារសន្តិសុខ និងសុវត្ថិភាពជូនភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិ ដែលបានមកស្នាក់នៅ ចូលកម្សាន្ត ឬ បរិភោគអាហារ និងអនាម័យម្ហូបអាហារ ឱ្យបានល្អប្រសើរ
- សម្អាតអនាម័យ-បរិស្ថាន និងទុកដាក់-វេចខ្ចប់សំរាមតាមលក្ខណៈបច្ចេកទេស និងត្រូវបញ្ចេញតាមពេលវេលា កំណត់ឱ្យបានត្រឹមត្រូវ ដើម្បីបង្កលក្ខណៈងាយស្រួលដល់ក្រុមហ៊ុនប្រមូល សម្អាត និងដឹកជញ្ជូនសំរាម ក្នុងការមកយកសំរាម។
១០-មន្ទីរបរិស្ថានរាជធានីភ្នំពេញ និងសហគ្រាសគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជនរាជធានីភ្នំពេញ ត្រូវសហការ ជាមួយរដ្ឋបាលខណ្ឌទាំង១៤ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ និងក្រុមហ៊ុនប្រមូល សម្អាត និងដឹកជញ្ជូនសំរាមទាំង៣ ឱ្យបង្កើនការបោសសម្អាត ប្រមូល និងដឹកជញ្ជូនសំរាមចេញឱ្យទាន់ពេលវេលា ដើម្បីធានាបាននូវបរិស្ថាន-អនាម័យស្អាត។
១១-ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ ត្រូវ៖
រៀបចំ និងអនុវត្តផែនការការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ និងរបៀបរៀបរយសង្គម ឱ្យបានល្អប្រសើរ ទាំងមុនពេល អំឡុងពេល និងក្រោយពេលរៀបចំពិធីបុណ្យ ដើម្បីធានាឱ្យបងប្អូនប្រជាពលរដ្ឋ បានចូលរួមក្នុងពិធីបុណ្យ ប្រកបដោយសុវត្ថិភាព បំពេញកុសលជាប្រពៃណីនៅតាមវត្តអារាម និងភាពសប្បាយ រីករាយនៅគ្រប់ទីកន្លែង
សម្រួលចរាចរណ៍នៅតំបន់គោលដៅដែលមានការកកស្ទះខ្លាំង និងចាត់វិធានការបង្ការ ទប់ស្កាត់ បង្ក្រាប បទល្មើស និងសកម្មភាពល្មើសច្បាប់គ្រប់ប្រភេទ
ចាត់តាំងក្រុមការងារបច្ចេកទេសពន្លត់អគ្គិភ័យ និងត្រៀមរថយន្តពន្លត់អគ្គិភ័យ ឱ្យបានគ្រប់គ្រាន់ ដើម្បី ប្រចាំការជួយសង្គ្រោះបន្ទាន់ នៅពេលមានបញ្ហាគ្រោះអគ្គិភ័យកើតឡើងជាយថាហេតុ។
យោងតាមការបញ្ជាក់ពីគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ និងរដ្ឋបាលរាជធានីភ្នំពេញ ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ គឺជាបុណ្យប្រពៃណីព្រះពុទ្ធសាសនាដ៏ធំជាងគេមួយនៅក្នុងប្រទេសកម្ពុជា ដែលប្រជាពលរដ្ឋតែងតែធ្វើដំណើរទៅកាន់ស្រុកកំណើត និងទៅវត្តអារាម ដើម្បីឧទ្ទិសកុសលជូនដូនតា និងជួបជុំគ្រួសារ។
កន្លងមក ក្នុងអំឡុងពេលពិធីបុណ្យភ្ជុំបិណ្ឌ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈរដ្ឋបាលរាជធានីភ្នំពេញ ក្រោមការដឹកនាំរបស់ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ តែងតែរៀបចំរថយន្តក្រុងសាធារណៈ (City Bus) រាប់រយគ្រឿង សម្រាប់ដឹកជញ្ជូនប្រជាពលរដ្ឋ និងកម្មករ-និយោជិត ធ្វើដំណើរទៅលេងស្រុកកំណើតនៅតាមបណ្តាខេត្តនានា ដោយឥតគិតថ្លៃ ដើម្បីជួយកាត់បន្ថយចំណាយ និងទប់ស្កាត់ការឡើងថ្លៃសំបុត្ររថយន្តឈ្នួល។ជាមួយគ្នានេះ អាជ្ញាធររាជធានីភ្នំពេញ ក៏តែងតែអំពាវនាវយ៉ាងទទូចដល់អាជីវករលក់ដូរ និងម្ចាស់សេវាដឹកជញ្ជូន ឱ្យរក្សាថ្លៃទំនិញ និងថ្លៃសេវាឱ្យនៅថេរ ក្នុងអំឡុងពេលរៀបចំពិធីបុណ្យប្រពៃណីជាតិនេះផងដែរ៕