National
• 1 month ago• Lim_Rothanaksambath
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ «ខ្ញុំហ៊ានធានាថា ធ្វើព្រែកជីកហ្វូណនអត់ខាតទេ គឺមានតែចំណេញ»

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ឡើងជាថ្មីម្ដងទៀតពីគម្រោងព្រែកជីកហ្វូណន ដែលកំពុងបើកដំណើរការសាងសង់ និងសង្កត់ធ្ងន់ថា គម្រោងនេះនឹងផ្តល់ផលចំណេញយ៉ាងច្រើនដល់សេដ្ឋកិច្ចជាតិនាថ្ងៃអនាគត។ នេះបើយោងតាមប្រសាសន៍ សម្ដេចធិបតី ហ៊ុន ម៉ាណែត ក្នុងពិធីសម្ពោធរោងចក្រកែច្នៃជ័រកៅស៊ូ នៅស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ នៅព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦នេះ។
ក្នុងនាមជាអ្នកសេដ្ឋកិច្ចដែលមិនមើលតែជ្រុងនៃផ្នែកគណនី សម្ដេចធិបតី ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ថា «ខ្ញុំហ៊ានធានាថា ធ្វើព្រែកជីកហ្វូណនអត់ខាតទេ គឺមានតែចំណេញ» ដែលនេះជាការប្រើប្រាស់គោលនយោបាយសេដ្ឋកិច្ច ដើម្បីស្រូបទាញផលចំណេញសេដ្ឋកិច្ចថ្ងៃអនាគតពីគម្រោងព្រែកជីកហ្វូណន។
សម្ដេចធិបតី មានប្រសាសន៍បន្តថា គម្រោងព្រែកជីកហ្វូណន នឹងផ្ដល់ផលចំណេញសម្រាប់សេដ្ឋកិច្ចច្រើននាថ្ងៃអនាគត តាមរយៈការផ្ដល់លទ្ធភាពដល់ការដឹកជញ្ជូន ការប្រើប្រាស់ប្រព័ន្ធធារាសាស្ត្រសម្រាប់វិស័យកសិកម្មដែលនៅតាមបណ្ដោយព្រែករាប់លានហិកតា ការបង្កើតតំបន់សេដ្ឋកិច្ចពិសេស និងឧស្សាហកម្មបន្ថែមផងដែរ។
ក្រោយពេលគម្រោងព្រែកជីកហ្វូណនតេជោសាងសង់រួចរាល់ រាជរដ្ឋាភិបាល នឹងធ្វើការស្ដារប្រព័ន្ធផ្លូវទឹកបន្ថែម ដើម្បីតភ្ជាប់ព្រែកជីកនេះ ទៅតាមបណ្ដាខេត្តនានា ដូចជា ខេត្តកំពង់ឆ្នាំង ឬខេត្តក្រចេះ ដើម្បីជួយសម្រួលដល់វិស័យដឹកជញ្ជូន ជាពិសេសផលិតផលកសិកម្មនៅកម្ពុជា។
សូមបញ្ជាក់ដែរថា គម្រោងព្រែកជីកហ្វូណនតេជោ ជាគម្រោងផ្លូវទឹកប្រវត្តិសាស្ត្រទី១ របស់ប្រទេសកម្ពុជា ដែលបានបើកការដ្ឋានសាងសង់ផ្លូវការ កាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ដោយប្រើប្រាស់ទុនវិនិយោគប្រមាណ ១,៧ ពាន់លានដុល្លារ និងគ្រោងបញ្ចប់ការសាងសង់នៅឆ្នាំ២០២៨។
គម្រោងនេះ នឹងតភ្ជាប់ផ្លូវទឹកទន្លេ-សមុទ្ររបស់កម្ពុជា មានប្រវែងជិត ១៨០ គីឡូម៉ែត្រ ទទឹងមុខកាត់ផ្នែកខាងលើ ១០០ ម៉ែត្រ ខាងក្រោម ៨០ ម៉ែត្រ ជម្រៅទឹក ៥,៤ ម៉ែត្រ និងមានគន្លងនាវាចរណ៍ ២ គន្លង។ ផ្លូវទឹកនេះ ចាប់ផ្តើមពីព្រែកតាកែវ នៃទន្លេមេគង្គ ឆ្លងកាត់ព្រែកពោធិ៍ នៃទន្លេបាសាក់ រួចចូលតាមព្រែកតាហ៊ីង និងបន្តរហូតដល់សមុទ្រខេត្តកែប ឆ្លងកាត់ខេត្តកណ្តាល តាកែវ កំពត និងក្រុងកែប៕