National
• 1 hour ago• Lim_Rothanaksambath
ឯកអគ្គរដ្ឋទូតថ្មីនៃប្រទេសហ្សកហ្ស៊ី ប្តេជ្ញាជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅ ក្រោយទទួលសារតែងតាំង

ភ្នំពេញ, ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦៖ នៅរសៀលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម អ៉ីរ៉ាកលី អាសាសវីលី (Irakli Asashvili) ឯកអគ្គរដ្ឋទូតតែងតាំងថ្មីនៃប្រទេសហ្សកហ្ស៊ី ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងប្រគល់សារតាំង នៅវិមានសាមគ្គីភាពនៃព្រឹទ្ធសភាជាតិ រាជធានីភ្នំពេញ។
តាមការបញ្ជាក់របស់ ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងថា នៅក្នុងជំនួបនោះ សម្តេចតេជោ ហ៊ុន សែន ក្នុងព្រះបរមនាមព្រះករុណាព្រះបាទ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានសម្ដែងការស្វាគមន៍ និងអបអរសាទរចំពោះ ឯកឧត្តម អ៉ីរ៉ាក់លី អាសាលវីលី (Irakli Asashvili) ដែលត្រូវបានតែងតាំង ជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋហ្សកហ្ស៊ីប្រចាំព្រះរាជាណាចក្រកម្ពុជា។
ប្រភព និងរូបភាព៖ ទំព័រហ្វសប៊ុក Samdech Hun Sen of Cambodia
ឯកឧត្តម ជា ធីរិទ្ធ បញ្ជាក់បន្តថា សម្តេចតេជោ បានសម្តែងនូវក្តីសង្ឃឹមយ៉ាងមុតមាំថា វត្តមាន និងបេសកកម្មការទូតរបស់ ឯកឧត្តម Irakli Asashvili នឹងក្លាយជាស្ពានចងភ្ជាប់យ៉ាងសំខាន់ ក្នុងការចូលរួមចំណែកជំរុញ និងពង្រឹងទំនាក់ទំនងមិត្តភាព ព្រមទាំងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងហ្សកហ្ស៊ី ឱ្យកាន់តែមានភាពរីកចម្រើន និងជិតស្និទ្ធបន្ថែមទៀត។
ជាការឆ្លើយតប ឯកឧត្តម Irakli Asashvili បានសម្តែងនូវកិត្តិយស និងសេចក្តីថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ សម្តេចតេជោ ប្រមុខរដ្ឋស្តីទី ដែលបានចំណាយពេលវេលាដ៏ខ្ពង់ខ្ពស់អនុញ្ញាតឱ្យរូបលោកចូលជួបប្រគល់សារតាំង។ ជាមួយគ្នានេះ ឯកឧត្តមឯកអគ្គរដ្ឋទូត បានសម្តែងនូវការគោរព និងកោតសរសើរយ៉ាងខ្លាំងចំពោះតួនាទីដឹកនាំ និងបទពិសោធន៍ដ៏ប៉ិនប្រសប់របស់សម្តេចតេជោ ដែលរូបលោកបានសិក្សាស្វែងយល់តាមរយៈឯកសារប្រវត្តិសាស្ត្រ និងការផ្សព្វផ្សាយរបស់សារព័ត៌មានអន្តរជាតិ។
ឯកឧត្តម បានអះអាងពីការប្តេជ្ញាចិត្តយ៉ាងជ្រាលជ្រៅក្នុងការខិតខំប្រឹងប្រែងជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅ ដោយដើរទន្ទឹមគ្នានឹងការរីកចម្រើនគួរឱ្យកត់សំគាល់នាពេលបច្ចុប្បន្ន។
សម្តេចតេជោ ហ៊ុន សែន បានសម្តែងនូវការពេញចិត្តចំពោះការប្តេជ្ញាចិត្តរបស់លោកឯកអគ្គរដ្ឋទូត ដោយសម្តេចបានគូសបញ្ជាក់ថា ទោះបីជាកម្ពុជា និងហ្សកហ្ស៊ី មានទីតាំងភូមិសាស្ត្រស្ថិតនៅឆ្ងាយពីគ្នាក៏ដោយ ក៏ប្រទេសទាំងពីរនៅតែមានលទ្ធភាពខ្ពស់ក្នុងការបង្កើនទំនាក់ទំនង និងបង្កើតកិច្ចសហប្រតិបត្តិការរួមគ្នាដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក។
សម្តេចតេជោ បានលើកទឹកចិត្តឱ្យរដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធនៃប្រទេសទាំងពីរ បន្តពិភាក្សា ផ្លាស់ប្តូរទស្សនកិច្ច និងស្វែងរកវិស័យអាទិភាពសំខាន់ៗដែលមានសក្តានុពល ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវប្បធម៌។ ក្នុងឱកាសនោះ សម្តេចតេជោ ក៏បានរំលឹកឡើងវិញនូវអនុស្សាវរីយ៍នៃដំណើរទស្សនកិច្ចរបស់សម្តេចទៅកាន់ប្រទេសហ្សកហ្ស៊ីនាពេលកន្លងមកផងដែរ៕
រាយការណ៍ដោយ សារព័ត៌មាន The Khmer Daily Network
តាមការបញ្ជាក់របស់ ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងថា នៅក្នុងជំនួបនោះ សម្តេចតេជោ ហ៊ុន សែន ក្នុងព្រះបរមនាមព្រះករុណាព្រះបាទ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានសម្ដែងការស្វាគមន៍ និងអបអរសាទរចំពោះ ឯកឧត្តម អ៉ីរ៉ាក់លី អាសាលវីលី (Irakli Asashvili) ដែលត្រូវបានតែងតាំង ជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋហ្សកហ្ស៊ីប្រចាំព្រះរាជាណាចក្រកម្ពុជា។
ប្រភព និងរូបភាព៖ ទំព័រហ្វសប៊ុក Samdech Hun Sen of Cambodiaឯកឧត្តម ជា ធីរិទ្ធ បញ្ជាក់បន្តថា សម្តេចតេជោ បានសម្តែងនូវក្តីសង្ឃឹមយ៉ាងមុតមាំថា វត្តមាន និងបេសកកម្មការទូតរបស់ ឯកឧត្តម Irakli Asashvili នឹងក្លាយជាស្ពានចងភ្ជាប់យ៉ាងសំខាន់ ក្នុងការចូលរួមចំណែកជំរុញ និងពង្រឹងទំនាក់ទំនងមិត្តភាព ព្រមទាំងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងហ្សកហ្ស៊ី ឱ្យកាន់តែមានភាពរីកចម្រើន និងជិតស្និទ្ធបន្ថែមទៀត។