National
• 2 hours ago• Lim_Rothanaksambath
កម្ពុជា និង ជប៉ុន ពង្រឹងកិច្ចសហប្រតិបត្តិការវិស័យអប់រំ និងការអភិវឌ្ឍធនធានមនុស្សលើការបណ្តុះវិន័យ ការធ្វើការជាក្រុម និងជំនាញទន់

ភ្នំពេញ, ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦៖ ក្នុងឱកាសដឹកនាំគណៈប្រតិភូកម្ពុជាបំពេញទស្សនកិច្ចជាផ្លូវការ និងចូលរួមព្រឹត្តិការណ៍កីឡាអាស៊ី (Asian Games) លើកទី២០ នៅខេត្ត Aichi ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម Yohei Matsumoto រដ្ឋមន្ត្រីក្រសួងអប់រំ វប្បធម៌ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា (MEXT) នៃប្រទេសជប៉ុន នាព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៦ ដើម្បីបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យអប់រំ កីឡា សេដ្ឋកិច្ច ការអភិវឌ្ឍយុវជន និងការកសាងសន្តិភាព។
នៅក្នុងជំនួបនោះ ឯកឧត្តម Yohei Matsumoto បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងគណៈប្រតិភូកម្ពុជា ព្រមទាំងបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងមិត្តភាពដ៏ជិតស្និទ្ធ និងសមិទ្ធផលនៃកិច្ចសហប្រតិបត្តិការកន្លងមករវាងក្រសួងអប់រំជប៉ុន និងក្រសួងអប់រំ យុវជន និងកីឡាកម្ពុជា។ ឯកឧត្តមរដ្ឋមន្ត្រីជប៉ុន បានគូសបញ្ជាក់ថា ប្រទេសជប៉ុនបន្តរក្សាជំហរយ៉ាងមុតមាំក្នុងការគាំទ្រដល់កម្ពុជា និងប្តេជ្ញាពង្រឹងទំនាក់ទំនងទ្វេភាគីឱ្យកាន់តែស៊ីជម្រៅថែមទៀត។
ពាក់ព័ន្ធនឹងវិស័យអប់រំ និងកីឡា ឯកឧត្តម Yohei Matsumoto បានលើកឡើងពីសារៈសំខាន់នៃការអភិវឌ្ឍយុវជន ដោយបញ្ជាក់ថា ការអប់រំមិនត្រឹមតែផ្តោតលើការពង្រឹងផ្នែកបញ្ញាស្មារតីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមបញ្ចូលនូវការបណ្តុះវិន័យ ការធ្វើការងារជាក្រុម និងជំនាញទន់ (Soft Skills) ផ្សេងៗទៀតផងដែរ។ ឯកឧត្តម បានសម្តែងក្តីសង្ឃឹមថា កម្ពុជានឹងអាចទាញយកបទពិសោធល្អៗរបស់ជប៉ុន ដើម្បីអភិវឌ្ឍប្រព័ន្ធអប់រំ និងកីឡារបស់ខ្លួនឱ្យកាន់តែរីកចម្រើន។ ជាមួយគ្នានេះ ឯកឧត្តមក៏បានកោតសរសើរចំពោះការរីកចម្រើននៃវិស័យកីឡាកម្ពុជា ជាពិសេសកីឡា Jiu-Jitsu និង Karate-do ព្រមទាំងបានជូនពរដល់អត្តពលិកកម្ពុជាឱ្យទទួលបានលទ្ធផលល្អប្រសើរក្នុងការប្រកួតកីឡានានា។
ជាការឆ្លើយតប ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះបដិសណ្ឋារកិច្ចដ៏កក់ក្តៅ និងការគាំទ្រជាបន្តបន្ទាប់ពីសំណាក់រាជរដ្ឋាភិបាល និងប្រជាជនជប៉ុន ក្នុងដំណើរការកសាង និងអភិវឌ្ឍន៍ប្រទេសកម្ពុជា។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ការអភិវឌ្ឍធនធានមនុស្ស និងវិស័យអប់រំ គឺជាកាតាលីករដ៏សំខាន់ដែលមិនអាចខ្វះបាន ក្នុងការជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាឱ្យមានភាពល្អប្រសើរ និងប្រកបដោយបរិយាបន្ន។
បន្ថែមលើនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ បានសង្កត់ធ្ងន់ថា សន្តិភាព និងស្ថិរភាព គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព ដោយបានវាយតម្លៃខ្ពស់ចំពោះភាគទាន និងការគាំទ្ររបស់ជប៉ុនក្នុងការកសាងសន្តិភាពនៅកម្ពុជានាពេលកន្លងមក។ ឯកឧត្តមបានបង្ហាញពីបំណងក្នុងការបន្តពង្រឹងចំណងមិត្តភាពសេដ្ឋកិច្ច ជំរុញការវិនិយោគបរទេស និងការបង្កើតឱកាសទៅវិញទៅមកសម្រាប់ប្រជាជាតិទាំងពីរ ជាពិសេសតាមរយៈការទាញយកសក្តានុពលសេដ្ឋកិច្ច និងឧស្សាហកម្មដ៏ធំពី ខេត្ត Aichi ដែលជាមជ្ឈមណ្ឌលឧស្សាហកម្មជានាំមុខគេមួយរបស់ជប៉ុន។
ភាគីទាំងពីរបានឯកភាពគ្នាក្នុងការបន្តពង្រឹងការផ្លាស់ប្តូរទំនាក់ទំនងរវាងប្រជាជននិងប្រជាជន ព្រមទាំងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ កីឡា ការវិនិយោគ និងសេដ្ឋកិច្ច ដែលជាសសរស្តម្ភរឹងមាំសម្រាប់ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងកម្ពុជា និងជប៉ុន។
ជំនួបនេះបានបញ្ចប់ទៅក្នុងបរិយាកាសដ៏ស្និទ្ធស្នាល និងយោគយល់គ្នា ដោយថ្នាក់ដឹកនាំទាំងពីរបានប្តេជ្ញាចិត្តខ្ពស់ក្នុងការរក្សាទំនាក់ទំនងផ្អែកលើស្មារតីគោរពគ្នា និងផលប្រយោជន៍ទៅវិញទៅមក ដើម្បីនាំមកនូវឧត្តមប្រយោជន៍សម្រាប់ប្រជាជននៃប្រទេសទាំងពីរ។
សូមជម្រាបថា ជំនួបថ្នាក់ដឹកនាំក្រសួងអប់រំ និងកីឡានេះ បានធ្វើឡើងស្របពេលដែលប្រទេសជប៉ុនកំពុងធ្វើជាម្ចាស់ផ្ទះរៀបចំ ព្រឹត្តិការណ៍កីឡាអាស៊ី លើកទី២០ (20th Asian Games Aichi-Nagoya 2026) ចាប់ពីថ្ងៃទី១៩ ខែកញ្ញា ដល់ថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៦។
ប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក MoEYS Cambodia
កម្ពុជា បានបញ្ជូនប្រតិភូ និងអត្តពលិកចូលរួមប្រកួតលើប្រភេទកីឡាចំនួន ១៤ ហើយមុននេះ កម្ពុជា និងជប៉ុន ក៏បានសម្រេចកិច្ចព្រមព្រៀងសហប្រតិបត្តិការលើសសរស្តម្ភសំខាន់ៗចំនួន ៧ រួមមាន៖ ការផ្លាស់ប្តូរគ្រូបង្វឹក និងអត្តពលិក, វិទ្យាសាស្ត្រកីឡា, ការអប់រំកាយនៅតាមសាលារៀន, និងគំនិតផ្តួចផ្តើម "Sport for Tomorrow" របស់ជប៉ុន ដើម្បីត្រៀមលក្ខណៈសម្រាប់ព្រឹត្តិការណ៍ Asian Games ឆ្នាំ២០២៦ នេះ និងព្រឹត្តិការណ៍ Asian Youth Games ឆ្នាំ២០៣១ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ៕
រាយការណ៍ដោយ សារព័ត៌មាន The Khmer Daily Network
នៅក្នុងជំនួបនោះ ឯកឧត្តម Yohei Matsumoto បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងគណៈប្រតិភូកម្ពុជា ព្រមទាំងបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងមិត្តភាពដ៏ជិតស្និទ្ធ និងសមិទ្ធផលនៃកិច្ចសហប្រតិបត្តិការកន្លងមករវាងក្រសួងអប់រំជប៉ុន និងក្រសួងអប់រំ យុវជន និងកីឡាកម្ពុជា។ ឯកឧត្តមរដ្ឋមន្ត្រីជប៉ុន បានគូសបញ្ជាក់ថា ប្រទេសជប៉ុនបន្តរក្សាជំហរយ៉ាងមុតមាំក្នុងការគាំទ្រដល់កម្ពុជា និងប្តេជ្ញាពង្រឹងទំនាក់ទំនងទ្វេភាគីឱ្យកាន់តែស៊ីជម្រៅថែមទៀត។
ពាក់ព័ន្ធនឹងវិស័យអប់រំ និងកីឡា ឯកឧត្តម Yohei Matsumoto បានលើកឡើងពីសារៈសំខាន់នៃការអភិវឌ្ឍយុវជន ដោយបញ្ជាក់ថា ការអប់រំមិនត្រឹមតែផ្តោតលើការពង្រឹងផ្នែកបញ្ញាស្មារតីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមបញ្ចូលនូវការបណ្តុះវិន័យ ការធ្វើការងារជាក្រុម និងជំនាញទន់ (Soft Skills) ផ្សេងៗទៀតផងដែរ។ ឯកឧត្តម បានសម្តែងក្តីសង្ឃឹមថា កម្ពុជានឹងអាចទាញយកបទពិសោធល្អៗរបស់ជប៉ុន ដើម្បីអភិវឌ្ឍប្រព័ន្ធអប់រំ និងកីឡារបស់ខ្លួនឱ្យកាន់តែរីកចម្រើន។ ជាមួយគ្នានេះ ឯកឧត្តមក៏បានកោតសរសើរចំពោះការរីកចម្រើននៃវិស័យកីឡាកម្ពុជា ជាពិសេសកីឡា Jiu-Jitsu និង Karate-do ព្រមទាំងបានជូនពរដល់អត្តពលិកកម្ពុជាឱ្យទទួលបានលទ្ធផលល្អប្រសើរក្នុងការប្រកួតកីឡានានា។
ជាការឆ្លើយតប ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះបដិសណ្ឋារកិច្ចដ៏កក់ក្តៅ និងការគាំទ្រជាបន្តបន្ទាប់ពីសំណាក់រាជរដ្ឋាភិបាល និងប្រជាជនជប៉ុន ក្នុងដំណើរការកសាង និងអភិវឌ្ឍន៍ប្រទេសកម្ពុជា។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ការអភិវឌ្ឍធនធានមនុស្ស និងវិស័យអប់រំ គឺជាកាតាលីករដ៏សំខាន់ដែលមិនអាចខ្វះបាន ក្នុងការជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាឱ្យមានភាពល្អប្រសើរ និងប្រកបដោយបរិយាបន្ន។
បន្ថែមលើនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ បានសង្កត់ធ្ងន់ថា សន្តិភាព និងស្ថិរភាព គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព ដោយបានវាយតម្លៃខ្ពស់ចំពោះភាគទាន និងការគាំទ្ររបស់ជប៉ុនក្នុងការកសាងសន្តិភាពនៅកម្ពុជានាពេលកន្លងមក។ ឯកឧត្តមបានបង្ហាញពីបំណងក្នុងការបន្តពង្រឹងចំណងមិត្តភាពសេដ្ឋកិច្ច ជំរុញការវិនិយោគបរទេស និងការបង្កើតឱកាសទៅវិញទៅមកសម្រាប់ប្រជាជាតិទាំងពីរ ជាពិសេសតាមរយៈការទាញយកសក្តានុពលសេដ្ឋកិច្ច និងឧស្សាហកម្មដ៏ធំពី ខេត្ត Aichi ដែលជាមជ្ឈមណ្ឌលឧស្សាហកម្មជានាំមុខគេមួយរបស់ជប៉ុន។
ភាគីទាំងពីរបានឯកភាពគ្នាក្នុងការបន្តពង្រឹងការផ្លាស់ប្តូរទំនាក់ទំនងរវាងប្រជាជននិងប្រជាជន ព្រមទាំងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ កីឡា ការវិនិយោគ និងសេដ្ឋកិច្ច ដែលជាសសរស្តម្ភរឹងមាំសម្រាប់ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងកម្ពុជា និងជប៉ុន។
ជំនួបនេះបានបញ្ចប់ទៅក្នុងបរិយាកាសដ៏ស្និទ្ធស្នាល និងយោគយល់គ្នា ដោយថ្នាក់ដឹកនាំទាំងពីរបានប្តេជ្ញាចិត្តខ្ពស់ក្នុងការរក្សាទំនាក់ទំនងផ្អែកលើស្មារតីគោរពគ្នា និងផលប្រយោជន៍ទៅវិញទៅមក ដើម្បីនាំមកនូវឧត្តមប្រយោជន៍សម្រាប់ប្រជាជននៃប្រទេសទាំងពីរ។
សូមជម្រាបថា ជំនួបថ្នាក់ដឹកនាំក្រសួងអប់រំ និងកីឡានេះ បានធ្វើឡើងស្របពេលដែលប្រទេសជប៉ុនកំពុងធ្វើជាម្ចាស់ផ្ទះរៀបចំ ព្រឹត្តិការណ៍កីឡាអាស៊ី លើកទី២០ (20th Asian Games Aichi-Nagoya 2026) ចាប់ពីថ្ងៃទី១៩ ខែកញ្ញា ដល់ថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៦។
ប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក MoEYS Cambodiaកម្ពុជា បានបញ្ជូនប្រតិភូ និងអត្តពលិកចូលរួមប្រកួតលើប្រភេទកីឡាចំនួន ១៤ ហើយមុននេះ កម្ពុជា និងជប៉ុន ក៏បានសម្រេចកិច្ចព្រមព្រៀងសហប្រតិបត្តិការលើសសរស្តម្ភសំខាន់ៗចំនួន ៧ រួមមាន៖ ការផ្លាស់ប្តូរគ្រូបង្វឹក និងអត្តពលិក, វិទ្យាសាស្ត្រកីឡា, ការអប់រំកាយនៅតាមសាលារៀន, និងគំនិតផ្តួចផ្តើម "Sport for Tomorrow" របស់ជប៉ុន ដើម្បីត្រៀមលក្ខណៈសម្រាប់ព្រឹត្តិការណ៍ Asian Games ឆ្នាំ២០២៦ នេះ និងព្រឹត្តិការណ៍ Asian Youth Games ឆ្នាំ២០៣១ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ៕