National

1 day agoLim_Rothanaksambath

បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បើកអង្គប្រជុំពីការវិវត្តថ្មីៗនៅខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ និងពង្រឹងតួនាទីភារកិច្ចយោធិន

បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បើកអង្គប្រជុំពីការវិវត្តថ្មីៗនៅខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ និងពង្រឹងតួនាទីភារកិច្ចយោធិន
ភ្នំពេញ, ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦៖ នៅព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ នេះ ទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ យោធភូមិភាគទី៤ បានបើកកិច្ចប្រជុំផ្សព្វផ្សាយសភាពការណ៍ថ្មីៗ និងពង្រឹងតួនាទីភារកិច្ចរបស់កងយោធពលខេមរភូមិន្ទ។ កិច្ចប្រជុំនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាព ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដោយមានការចូលរួមពីនាយទាហាន នាយទាហានរង ពលទាហាន ចំណុះទីបញ្ជាការតំបន់ប្រតិបត្តិការសឹករង ព្រមទាំងមេបញ្ជាការតាមបណ្តាកងឯកភាព នាយការិយាល័យ ផ្នែក និងស្ថាប័នពាក់ព័ន្ធជាច្រើនរូប។

នៅក្នុងឱកាសនោះ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានធ្វើការផ្សព្វផ្សាយយ៉ាងលម្អិតជូនដល់អង្គប្រជុំអំពីការវិវត្តថ្មីៗនៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ព្រមទាំងបម្រែបម្រួលនៃសភាពការណ៍អន្តរជាតិ និងតំបន់នាពេលបច្ចុប្បន្ន វឌ្ឍនភាពនៃការកសាង និងអភិវឌ្ឍន៍ប្រទេសជាតិ និងទិសដៅនៃការធ្វើកំណែទម្រង់ស៊ីជម្រៅក្នុងជួរកងយោធពលខេមរភូមិន្ទ ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីឆ្លើយតបទៅនឹងបរិបទប្រែប្រួលនៃសភាពការណ៍សកលលោក។

មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានណែនាំដល់យោធិនគ្រប់រូបនូវចំណុចគន្លឹះសំខាន់ៗ រួមមាន៖ ការត្រៀមខ្លួនការពារបូរណភាពទឹកដី ដោយត្រូវម្ចាស់ការ និងត្រៀមខ្លួនជាស្រេចក្នុងការបំពេញភារកិច្ចការពារបូរណភាពទឹកដី ស្របតាមបទបញ្ជារបស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់នៃកងយោធពលខេមរភូមិន្ទ។ ការអនុវត្តផែនការកំណែទម្រង់ និងច្បាប់កាតព្វកិច្ចយោធា ចូលរួមអនុវត្តយ៉ាងសកម្មនូវផែនការកំណែទម្រង់ស៊ីជម្រៅរបស់កងយោធពលខេមរភូមិន្ទ ព្រមទាំងរួមចំណែកផ្សព្វផ្សាយ និងអនុវត្តច្បាប់ស្តីពីកាតព្វកិច្ចយោធា។ ការហ្វឹកហ្វឺន និងប្រៀបការពារជាតិ បង្កើនការហ្វឹកហ្វឺនពង្រឹងសមត្ថភាព ដើម្បីកសាងប្រៀបការពារជាតិឱ្យកាន់តែរឹងមាំ។ ការគោរពបទវិន័យ ធ្វើយ៉ាងណាត្រូវតែគោរពឱ្យបានម៉ឺងម៉ាត់នូវច្បាប់ស្តីពីលក្ខន្តិកៈ និងបទវិន័យទូទៅរបស់កងយោធពលខេមរភូមិន្ទ។

បន្ថែមលើភារកិច្ចការពារជាតិ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានដាក់ចេញនូវបទបញ្ជា និងប្រគល់ភារកិច្ចសំខាន់ៗដល់កងកម្លាំងក្នុងការចូលរួមការពារធនធានធម្មជាតិ និងសណ្តាប់ធ្នាប់សង្គម ដូចជា៖

ប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក កងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ Royal Cambodian Armyប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក កងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ Royal Cambodian Army
• ការបង្ក្រាបបទល្មើសនេសាទ៖ ត្រូវយកចិត្តទុកដាក់ខ្ពស់លើការបង្ក្រាបបទល្មើសនេសាទខុសច្បាប់ នៅក្នុងអំឡុង «រដូវបិទនេសាទ» នាពេលបច្ចុប្បន្ន ដើម្បីការពារ និងបណ្តុះពូជត្រីឱ្យសម្បូរឡើងវិញ សម្រាប់បម្រើសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋនៅទូទាំងប្រទេស។
• ការការពារព្រៃឈើ និងដីរដ្ឋ៖ ត្រូវប្តេជ្ញាចិត្តទប់ស្កាត់ មិនឱ្យមានការកាប់ទន្ទ្រានព្រៃឈើ ឬយកដីរបស់រដ្ឋធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួនជាដាច់ខាត។
• ការថែរក្សាដីដែលបានដកហូត៖ ចំពោះផ្ទៃដីព្រៃឈើដែលបានដកហូតមកជាសម្បត្តិរដ្ឋវិញនាពេលកន្លងមក ត្រូវការពារឱ្យបានគង់វង្ស មិនឱ្យមានការទន្ទ្រានសារជាថ្មីឡើយ ដើម្បីទុកឱ្យព្រៃឈើធម្មជាតិដុះលូតលាស់ឡើងវិញ និងរៀបចំដាំស្តារព្រៃឈើឡើងវិញសម្រាប់កូនចៅជំនាន់ក្រោយ៕

រាយការណ៍ដោយ សារព័ត៌មាន The Khmer Daily Network
End image 1
End image 2
End image 3