National
• 6 hours ago• Lim_Rothanaksambath
កម្ពុជា អបអរខួបអនុស្សាវរីយ៍លើកទី៧៧ នៃថ្ងៃបង្កើតសាធារណរដ្ឋប្រជាមានិតចិន និងប្តេជ្ញារឹតបន្តឹងមិត្តភាពដែកថែប ព្រមទាំងកិច្ចសហប្រតិបត្តិការ «ត្បូងពេជ្រ»

ភ្នំពេញ, ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦៖ នៅក្នុងឱកាសអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧៧ នៃថ្ងៃបង្កើតសាធារណរដ្ឋប្រជាមានិតចិន ១ តុលា ១៩៤៩ - ១ តុលា ២០២៦ ថ្នាក់ដឹកនាំកំពូលនៃព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន បានផ្លាស់ប្តូរសារលិខិតអបអរសាទរ និងសម្តែងនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការបន្តពូនជ្រំមិត្តភាពជាប្រពៃណី ព្រមទាំងរឹតបន្តឹងទំនាក់ទំនង «មិត្តភាពដែកថែប» និងកិច្ចសហប្រតិបត្តិការ «ត្បូងពេជ្រ» ឱ្យកាន់តែរីកចម្រើនលូតលាស់ឈានដល់កម្រិតថ្មីមួយទៀត។
ចំណងមិត្តភាពជាប្រពៃណីរវាងកម្ពុជា និងចិន ដែលត្រូវបានបង្កើតឡើង និងថែរក្សាយ៉ាងយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំកំពូលនៃប្រទេសទាំងពីរជាច្រើនជំនាន់មកហើយនោះ កំពុងត្រូវបានពង្រឹងឱ្យកាន់តែស៊ីជម្រៅក្នុងយុគសម័យថ្មី។ ភាគីទាំងពីរបានឯកភាពគ្នាយ៉ាងស្រពៀងគ្នាក្នុងការកសាង «សហគមន៍ជោគវាសនារួមកម្ពុជា-ចិន» ក្នុងយុគសម័យថ្មី ប្រកបដោយគុណភាពខ្ពស់, កម្រិតខ្ពស់ និងស្តង់ដារខ្ពស់។
តាមរយៈការបន្តពង្រឹងទំនុកចិត្តគ្នាទៅវិញទៅមកជាយុទ្ធសាស្ត្រ ការជំរុញកិច្ចសហប្រតិបត្តិការជាក់ស្តែងឱ្យទទួលបានផលផ្លែផ្កា ការបង្កើនការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន និងកិច្ចសហប្រតិបត្តិការពហុភាគីកាន់តែជិតស្និទ្ធ ប្រទេសទាំងពីរបានបង្កើតនូវគំរូល្អប្រពៃនៃទំនាក់ទំនងអន្តរជាតិ និងការកសាងសហគមន៍វាសនារួមសម្រាប់មនុស្សជាតិ។
Photo: Wang Wenbin Chinese Ambassador to the Kingdom of Cambodia
ក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការ «ត្បូងពេជ្រ» និងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ប្រទេសទាំងពីរបាននិងកំពុងជំរុញកិច្ចសហប្រតិបត្តិការលើសសរស្ដម្ភអាទិភាពធំៗចំនួន ៦ រួមមាន៖ នយោបាយ ( Political Trust & High-Level Exchanges), សមត្ថភាពផលិតកម្ម និងឧស្សាហកម្ម ( Industrial & Technological Corridor), កសិកម្ម ( Fish and Rice Corridor), ថាមពល ( Clean & Green Energy), សន្តិសុខ ( Defense & Law Enforcement) និង ការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន ( Tourism, Culture & Education)។
កិច្ចសហប្រតិបត្តិការដ៏ទូលំទូលាយនេះ មិនត្រឹមតែបំពេញបន្ថែមឱ្យគ្នាទៅវិញទៅមកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់ផលប្រយោជន៍ជាក់ស្តែងដល់រដ្ឋាភិបាល កងទ័ព និងប្រជាជននៃប្រទេសទាំងពីរ កម្ពុជា-ចិន ប្រកបដោយចីរភាព។
ប្រទេសចិន និងកម្ពុជា គឺជាមិត្តភក្តិពិត និងជាដៃគូដ៏ល្អដែលរួមសុខរួមទុក្ខ និងមានទំនុកចិត្តយ៉ាងជ្រាលជ្រៅរវាងគ្នាទៅវិញទៅមក។ ភាគីចិនបានបន្តសម្តែងជំហរគាំទ្រយ៉ាងមុតមាំចំពោះកម្ពុជា ក្នុងការជ្រើសរើសមាគ៌ាអភិវឌ្ឍន៍ដោយខ្លួនឯង ស្របតាមលក្ខខណ្ឌ និងផលប្រយោជន៍ជាតិ ហើយនៅតែជាដៃគូដ៏គួរឱ្យទុកចិត្តបំផុតនៅក្នុងដំណើរការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមរបស់កម្ពុជា។
បន្ថែមលើនេះ ក្នុងសារលិខិតអបអរសាទរផ្លូវការ ថ្នាក់ដឹកនាំជាន់ខ្ពស់កម្ពុជា រួមទាំងសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី គឺជាប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ក៏បានផ្ញើសារអបអរសាទរជូនចំពោះ លោក Zhao Leji ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិន ដោយបានគូសបញ្ជាក់ថា ប្រទេសចិនគឺជាអ័ក្សទ្រទ្រង់សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍសេដ្ឋកិច្ចដ៏សំខាន់ទាំងនៅក្នុងតំបន់ និងលើឆាកអន្តរជាតិ។
ទំនាក់ទំនងកម្ពុជា-ចិន ក្នុងខួបអនុស្សាវរីយ៍លើកទី៧៧ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិននេះ បង្ហាញយ៉ាងច្បាស់ពីមិត្តភាពដែកថែបដ៏រឹងមាំ ដែលមិនអាចបំបែកបាន និងជាសាក្សីប្រវត្តិសាស្ត្រនៃកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ ដើរទន្ទឹមគ្នាក្នុងការឆ្លើយតបទៅនឹងការប្រែប្រួលនៃសភាពការណ៍ពិភពលោក៕
រាយការណ៍ដោយ សារព័ត៌មាន The Khmer Daily Network
ចំណងមិត្តភាពជាប្រពៃណីរវាងកម្ពុជា និងចិន ដែលត្រូវបានបង្កើតឡើង និងថែរក្សាយ៉ាងយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំកំពូលនៃប្រទេសទាំងពីរជាច្រើនជំនាន់មកហើយនោះ កំពុងត្រូវបានពង្រឹងឱ្យកាន់តែស៊ីជម្រៅក្នុងយុគសម័យថ្មី។ ភាគីទាំងពីរបានឯកភាពគ្នាយ៉ាងស្រពៀងគ្នាក្នុងការកសាង «សហគមន៍ជោគវាសនារួមកម្ពុជា-ចិន» ក្នុងយុគសម័យថ្មី ប្រកបដោយគុណភាពខ្ពស់, កម្រិតខ្ពស់ និងស្តង់ដារខ្ពស់។
តាមរយៈការបន្តពង្រឹងទំនុកចិត្តគ្នាទៅវិញទៅមកជាយុទ្ធសាស្ត្រ ការជំរុញកិច្ចសហប្រតិបត្តិការជាក់ស្តែងឱ្យទទួលបានផលផ្លែផ្កា ការបង្កើនការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន និងកិច្ចសហប្រតិបត្តិការពហុភាគីកាន់តែជិតស្និទ្ធ ប្រទេសទាំងពីរបានបង្កើតនូវគំរូល្អប្រពៃនៃទំនាក់ទំនងអន្តរជាតិ និងការកសាងសហគមន៍វាសនារួមសម្រាប់មនុស្សជាតិ។
Photo: Wang Wenbin Chinese Ambassador to the Kingdom of Cambodiaក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការ «ត្បូងពេជ្រ» និងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ប្រទេសទាំងពីរបាននិងកំពុងជំរុញកិច្ចសហប្រតិបត្តិការលើសសរស្ដម្ភអាទិភាពធំៗចំនួន ៦ រួមមាន៖ នយោបាយ ( Political Trust & High-Level Exchanges), សមត្ថភាពផលិតកម្ម និងឧស្សាហកម្ម ( Industrial & Technological Corridor), កសិកម្ម ( Fish and Rice Corridor), ថាមពល ( Clean & Green Energy), សន្តិសុខ ( Defense & Law Enforcement) និង ការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន ( Tourism, Culture & Education)។